ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​គណបក្ស​ប្រឆាំង​ប្រទេស​វ៉េណេស៊ុយអេឡា​ប្រកាស​ទទួល​ជំនួយ​មនុស្ស​ធម៌


អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ម្នាក់​គ្រវី​ទង់ជាតិ​មួយ​អំឡុង​ពេល​ជួបជុំគ្នាជាមួយ​នឹង​មេដឹកនាំគណបក្ស​ប្រឆាំង​វ៉េណេស៊ុយអេឡាលោក Juan Guaido ក្នុង​រដ្ឋធានីការ៉ាកាស​កាលពី​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក Juan Guaido មេដឹកនាំ​គណបក្ស​ប្រឆាំង​នៃ​ប្រទេស​វ៉េណេស៊ុយអេឡាត្រូវ​គេ​រំពឹង​ថា​នឹង​ប្រកាស​នៅ​ថ្ងៃ​អាទិត្យ​នេះ នៅ​ពេល​ដែល​មាន​ការ​បញ្ជូន​ជំនួយ​មនុស្ស​ធម៌​ទៅ​កាន់​ប្រទេស​ដែល​ញាំញី​ដោយសារ​វិបត្តិ​មួយ​នេះ។

លោក Guaido បាន​ប្រាប់​អ្នក​គាំទ្រ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា គណបក្ស​ប្រឆាំង​នឹង​ចាប់ផ្ដើម​ទទួល​យក​ជំនួយ​មនុស្សធម៌​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល កូឡុំប៊ី និង​កោះ​មួយ​ដែល​លោក​មិន​បញ្ជាក់​ឈ្មោះ​នៅ​តំបន់​សមុទ្រ Caribbean។ លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា លោក​បាន​អំពាវនាវ​ឲ្យ​យោធា​អនុញ្ញាត​ឲ្យ​មាន​ការ​បញ្ជូន​ជំនួយ​មនុស្ស​ធម៌​ចូល​ក្នុង​ប្រទេស។

សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ខ្លួន​នឹង​បញ្ជូន​ជំនួយ​ទៅ​កាន់​ប្រទេស​វ៉េណេស៊ុយអេឡា​តាម​សំណើ​របស់​លោក Guaido។ លោក​ប្រធានាធិបតី Nicolas Maduro បាន​បដិសេធ​មិន​ទទួល​យក​ជំនួយ​នេះ ដោយសារតែ​លោក​ជឿ​ថា វា​ជា​ការ​បើក​ផ្លូវ​ឲ្យ​មាន​អន្តរាគមន៍​យោធា​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក។

មេដឹកនាំ​យោធា​ពីរ​រូប​គឺ​លោក​ឧត្ដមសេនីយ៍ Francisco Yanez និង​នាយ​ឧត្ដមសេនីយ៍​ឯក Jorge Oropeza រួម​ទាំង​ឯក​អគ្គរដ្ឋទូត​ប្រចាំ​ប្រទេស​អ៊ីរ៉ាក់​លោក Jonathan Velasco បាន​ផ្ដាច់​ខ្លួន​ពី​រដ្ឋាភិបាល​របស់​លោក Nicolas Maduro និង​បាន​ទទួល​ស្គាល់​លោក Guaido ជា​ប្រធានាធិបតី​ស្ដីទី។

កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ម្សិលមិញ លោក Francisco Yanez បាន​អំពាវនាវ​ឲ្យ​សមាជិក​យោធា​ដទៃ​ទៀត​ផ្ដាច់​ខ្លួន នៅ​ពេល​ដែល​លោក​ប្រកាស​ពី​ការ​ផ្ដាច់​ខ្លួន​របស់​លោក​តាម​រយៈ​វីដេអូ​មួយ​បង្ហោះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។ លោក​បាន​ប្រឆាំង​នឹង​ការ​ដឹកនាំ​បែប «ផ្ដាច់ការ‍» របស់​លោក Maduro។

កន្លង​មក មេដឹកនាំ​យោធា​កំពូលៗ​បាន​ជួយ​លោក Maduro បង្ក្រាប​បាតុកម្ម​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​ការ​ចាប់​សកម្មជន​ដាក់​គុក និង​គាប​សង្កត់​អ្នក​តវ៉ា​ខាង​គណបក្ស​ប្រឆាំង៕

XS
SM
MD
LG