អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence និយាយថា៖ «សហរដ្ឋអាមេរិកអំពាវនាវដល់ប្រទេសទាំងអស់ឲ្យទទួលស្គាល់លោក Juan Guaidoជាប្រធានាធិបតីវ៉េណេស៊ុយអេឡាហើយនឹងជ្រើសរើសយកសេរីភាព»។
លោកអនុប្រធានាធិបតី Pence បានមានប្រសាសន៍ទៀតថា សហរដ្ឋអាមេរិក នឹងគាំទ្រវ៉េណេស៊ុយអេឡា នៅពេលដែលមានការតស៊ូអំណាចរវាងប្រធានាធិបតី Nicolas MaduroនិងលោកJuan Guaido មេដឹកនាំក្រុមប្រឆាំង។ លោកអនុប្រធានាធិបតីសហរដ្ឋអាមេរិកបានព្រមានថា «លោក Nicolas Maduroនឹងមិនអាចសាកល្បងការដោះស្រាយរបស់សហរដ្ឋអាមេរិកទេ»។
លោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក បាននិយាយនៅឯជំនួបកាលពីថ្ងៃសុក្រជាមួយពួកជននិរទេសខ្លួននិងមេដឹកនាំសហគមន៍វ៉េណេស៊ុយអេឡានៅក្នុងទីក្រុង Miami ដែលបានចូលរួមនៅក្នុងការពិភាក្សាតុមូលនៅឯមជ្ឈមណ្ឌលសាសនាមួយដោយនិយាយជាភាសាអេស្ប៉ាញ។ លោកបាននិយាយទៀតថា «មេដឹកនាំទាំងនេះ បានប្រមូលផ្តុំគ្នានៅទីនេះហើយលោកប្រធានាធិបតីនេះនៅក្នុងរដ្ឋបាលរបស់យើង នឹងបន្តគាំទ្រអស់លោក អ្នក រហូតទាល់តែការឈឹចាប់បានចប់ហើយសេរីភាពត្រូវបានស្តារឡើងវិញ»។
លោក Guaido ជាប្រធានរដ្ឋសភាជាតិដែលត្រួតត្រាដោយគណបក្សប្រឆាំង បានប្រ កាសខ្លួនលោកជាប្រធានាធិបតីអន្តរកាលកាលពីសប្តាហ៍មុនបន្ទាប់ពីសភាបានប្រ កាសការជាប់ឆ្នោតរបស់លោក Maduro កាលពីខែឧសភាឆ្នាំទៅថាខុសច្បាប់ នៅ ពេលដែលបេក្ខជនខាងគណបក្សប្រឆាំងជាច្រើនបានធ្វើពហិការមិនចូលរួមការបោះ ឆ្នោតឬត្រូវបានគេរារាំងមិនឲ្យឈរឈ្មោះបោះឆ្នោត។ សហរដ្ឋអាមេរិក បានទទួលស្គាល់លោកGuaido ជាប្រធានាធិបតីអន្តរកាល៕