ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉េរូ​កោះហៅ​​ទាហាន​បម្រុង​រាប់​ពាន់​នាក់​​មក​ជួយ​ពង្រឹង​វិធាន​ការរក្សា​គម្លាត​សង្គម​


រូបឯកសារ៖ អ្នកដំណើរជនជាតិអង់គ្លេសដើរពីក្រោយបុគ្គលិកស្ថានទូត មុនពេលត្រូវបានបញ្ជូនទៅព្រលានយន្តហោះនៅក្រុងលីម៉ា ប្រទេសប៉េរូ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។

ទាហាន​បម្រុង​ប៉េរូ​រាប់​ពាន់​នាក់​បាន​ចូល​រួម​ជាមួយ​ក្រុម​កងកម្លាំង​សន្តិសុខ​និង​មន្ត្រី​ប៉ូលិស​ក្នុង​ការ​ពង្រឹង​ការ​អនុវត្ត​វិធានការ​បទបញ្ជា​ឲ្យ​ពលរដ្ឋ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា​ឬ ចត្តាឡីស័ក ដែល​មាន​គោលដៅ​បញ្ឈប់​ការ​បន្ត​រាលដាល​នៃ​ជំងឺ​កូវីដ១៩។

ប្រធានាធិបតី​ប៉េរូ​លោក Martin Vizcarra បាន​អំពាវនាវ​ឲ្យ​ទាហាន​បម្រុង​១០.០០០​នាក់​ជួយ​ល្បាត​សង្កាត់​ក្នុង​ទីក្រុង ខណៈ​ដែល​មាន​មនុស្ស​រាប់​ពាន់​នាក់​បន្តមិន​ស្តាប់​តាម​បទបញ្ជា​ឲ្យ​នៅ​ផ្ទះ​និង​ការ​ណែនាំ​អំពី​រក្សា​គម្លាត​សង្គម។​

ទាហាន​បម្រុង​ណា​ដែល​មិនម​បង្ហាញ​ខ្លួន​ដើម្បី​បំពេញ​តួនាទី​នេះ​នឹង​អាច​ត្រូវ​ផាក​ពិន័យ​១.២០០​ដុល្លារ។

បើ​ទោះ​បីលោក​ប្រធានាធិបតី​ Vizcarra បាន​ប្រកាស​អំពី​ស្ថានភាព​គ្រា​អាសន្ន​របស់​ប្រទេស​ និង​បញ្ជា​ឲ្យ​ពលរដ្ឋ​នៅ​ផ្ទះ​រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​មេសាក្តី ក៏​អ្នក​នាំ​ពាក្យ​មួយ​រូប​របស់​យោធា​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា មាន​មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​គេ​ចាប់ខ្លួន​ដោយ​សារ​ពួក​គេ​បាន​រំលោភ​បញ្ជា​មិន​ឲ្យ​ចេញ​ដើរ​តាម​ផ្លូវ​នៅ​ពេល​យប់។

មក​ទល់​នឹង​ពេល​នេះ​ប្រទេស​ប៉េរូ​មានមាន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​១.០៦៥​នាក់​ និង​មាន​អ្នក​ស្លាប់​ពី​
ជំងឺ​នេះ​៣០​នាក់​ហើយ៕

XS
SM
MD
LG