ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មជ្ឈមណ្ឌលការពារជំងឺឆ្លងអាហ្វ្រិកថា គេត្រូវប្រុងប្រៀបសម្រាប់មេរោគកូរ៉ូណា


រូបឯកសារ៖ ពលរដ្ឋរក្សាចន្លោះរវាងគ្នា ខណៈពេលមានការរីកសាយភាយជំងឺកូរូ៉ណានៅក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ ពលរដ្ឋរក្សាចន្លោះរវាងគ្នា ខណៈពេលមានការរីកសាយភាយជំងឺកូរូ៉ណានៅក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។

ប្រទេសចំនួនបីនៅទ្វីបអាហ្វ្រិកមានមេរោគកូរ៉ូណា ​ក៏ប៉ុន្តែអនុប្រធានមជ្ឈមណ្ឌលសម្រាប់ត្រួតត្រា និងរារាំងជំងឺរបស់អាហ្វ្រិកបាននិយាយថា ទ្វីបនោះទាំងមូលត្រូវតែធ្វើការប្រុងប្រៀប។

លោកវេជ្ជបណ្ឌិត Ahmed Ogwell បានប្រាប់វីអូអេតាម Skype ពីរដ្ឋធានីអាឌីស អាបាបានៃប្រទេសអេត្យូពីថា «វីរុសនេះកំពុងបណ្តាលឲ្យមានមហន្តរាយយ៉ាងច្រើននៅផ្នែកនានានៃពិភពលោកហើយយើងនៅក្នុងទ្វីបអាហ្វ្រិកត្រូវតែប្រុងប្រៀបទប់ទល់។ ការប្រុងប្រៀបនេះ មិនធ្វើឲ្យយើងជួបប្រទះអ្វីដែលយើងកំពុងឃើញនៅតំបន់អឺរ៉ុបនិងអាស៊ី ពីព្រោះប្រព័ន្ធសុខភាពរបស់យើងនឹងមិនអាចដោះស្រាយបញ្ហានេះបានទេ»។

លោកមានប្រសាសន៍ទៀតថា យុទ្ធសាស្រ្តដ៏ល្អបំផុតគឺ «ផ្តល់យោបល់ដល់រដ្ឋាភិបាលនានាឲ្យការពារនិងធ្វើឲ្យមានគ្រោះថ្នាក់តិចបំផុតនៅទ្វីបអាហ្វ្រិកដោយសារមេរោគនេះ»។

លោក Ogwell​ និយាយទៀតថា អង្គការរបស់លោកដែលជាទីភ្នាក់ងារខាងបច្ចេកទេសរបស់សហភាពអាហ្វ្រិក កំពុងធ្វើការដើម្បីពង្រឹងការប្រុងប្រៀបក្នុងវិស័យ៣ របស់ប្រទេសនានា រួមទាំងការធ្វើឲ្យប្រសើរឡើងនូវការពិនិត្យមើលកំពង់ផែនិងមន្ទីរពេទ្យ បង្កើនសមត្ថភាពរបស់ប្រទេសនានាធ្វើតេស្តមេរោគកូវីដ១៩ សមត្ថភាពរបស់ប្រទេសទាំង៤២របស់ទ្វីបអាហ្វ្រិក និងពង្រឹងសមត្ថភាពនៃការពារនិងត្រួតត្រា និងដាក់អ្នកជម្ងឺដែលមានមេរោគកូវីដ១៩នៅដាច់ដោយឡែកនិងឃ្លាំមើល។

ប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយមេរោគកូរ៉ូណានោះគឺ​ អេហ្ស៊ីបមាន១៩៦ករណី អាហ្វ្រិកខាងត្បូង១១៦ករណី និងអាល់ហ្សេរី៧៣ករណី។ ទ្វីបនោះទាំងមូលមានមាន៦០៥ករណីគិតមកដល់ថ្ងៃទី២៣ ខែមីនានេះ៕

XS
SM
MD
LG