ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក កឹម សុខា ប្រាប់ ​អ.ស.ប​ ថា​ តុលាការ​ជា​កត្តា​នាំឱ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស


រូបឯកសារ៖ លោក កឹម សុខា (កណ្តាល) អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ចាក​ចេញ​ពី​អគារ​រដ្ឋសភា​ក្រោយ​ពី​មាន​​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អង្គារ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៤។
រូបឯកសារ៖ លោក កឹម សុខា (កណ្តាល) អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ចាក​ចេញ​ពី​អគារ​រដ្ឋសភា​ក្រោយ​ពី​មាន​​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អង្គារ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៤។

មេដឹកនាំ​ស​ភាជាតិ​បាន​ប្រាប់​ដល់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ថា​ប្រព័ន្ធ​តុលាការ​គឺ​ជា​មូលហេតុ​ចម្បង​ដែលនាំ​ឱ្យ​មាន​ការរំលោភ​សិទ្ធិ​មនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ​ត្រូវ​តែ​កែប្រែ។​

មេដឹកនាំ​ស​ភាជាតិ​បាន​ប្រាប់​ដល់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ថា​ប្រព័ន្ធ​តុលាការ​គឺ​ជា​មូលហេតុ​ចម្បង​ដែលនាំ​ឱ្យ​មាន​ការរំលោភ​សិទ្ធិ​មនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ​ត្រូវ​តែ​កែប្រែ។​

លោក​កឹម សុខា ​អនុប្រធាន​ទីមួយ​នៃសភាជាតិ​បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​នៅ​ក្រោយ​ពីជំនួប​ជាមួយ​នឹង​លោក​ស្រី Rhona Smith ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅកម្ពុជា​ថា៖

«ខ្ញុំ​ថា​ដើម្បី​ ដោះស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ប្រទេ​សកម្ពុជា​ត្រូវ​តែ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ជាដំបូង​សិន។ បើ​មិន​បាន​កែប្រព័ន្ធ​តុលាការ​ឱ្យ​ឯករាជ្យ​ពិតប្រាកដ​ទេ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​មិន​អាច​ដោះស្រាយ​បានទេ។ ការកែប្រព័ន្ធ​តុលាការ​ដើម្បីផ្តោត​ទៅលើ​ប្រព័ន្ធ​យុត្តិធម៌​សង្គម ស្វែង​រក​យុត្តិធម៌​សង្គម‍»។

ជារឿយៗ​តុលាការ​កម្ពុជា​ទទួល​រងការរិះគន់​ថា​កាត់​ក្តី ​មាន​ភាព​លម្អៀង​ទៅរក​អ្នក​មាន​លុយកាក់​និង​អំណាច​ហើយ​តែងតែ​រងសម្ពាធ​នយោបាយ។ បច្ចុប្បន្ន​មាន​មន្ត្រី​និង​សកម្ម​ជន​គណបក្ស​ប្រឆាំង​ជាង​១០​នាក់​ត្រូវ​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រហូតដល់​២០ឆ្នាំ​និង​មួយ​ចំនួន​ទៀត​កំពុង​រង់ចាំ​ការ​កាត់​ទោស​នៅក្នុង​សំណុំរឿង​ដែល​គេ​មើល​ឃើញ​ថា​មាន​លក្ខណៈ​នយោបាយ។

លោកស្រី Rhona Smith កំពុង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ស្វែង​យល់​លើកទីមួយ​បន្ទាប់​ពី​ទទួល​បាន​ការតែងតាំង​កាលពី​ដើមឆ្នាំ​នេះ។ លោក​ស្រី បាន​ជួប​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​ស្ថាប័ន​នីតិប្រតិបត្តិ​ក្នុង​នោះ​មាន​លោកនាយករដ្ឋ​មន្ត្រីហ៊ុន សែន ស្ថាប័ន​នីតិប្បញត្តិ​និង​អង្គការ​សង្គម​ស៊ីវិល​ផងដែរ។

លោកកឹម សុខាដែល​ក៏ជា​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​មិន​កាន់​អំណាចក៏​បាន​លើកឡើង​ពី​ការលំបាក​ក្នុង​ការ​អនុម័ត​ច្បាប់​សំខាន់ៗ​ប្រាប់​ទៅ​លោកស្រី​ Rhona Smith ដោយ​សារ​តែ​គណបក្ស​កាន់​អំណាច​ហាក់​មិន​ស្តាប់​មតិ​ជំទាស់។

លោក​បាន​បន្ថែម​ថា៖ «ដូចជា​ច្បាប់​អង្គការ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទទួល​នូវ​មតិ​របស់​សង្គម​ស៊ីវិល​ជាច្រើន​ហើយ​គណបក្ស​សង្គ្រោះជាតិ​បាន​ទាម​ទារ​ឱ្យ​ពន្យាពេល​ក្នុងការ​អនុម័ត​ដើម្បី​បើក​ប្រកាស​ឱ្យ​សង្គមស៊ីវិល​គេ​ផ្តល់​យោបល់​ហើយ​យក​គំនិត​របស់​សង្គម​ស៊ីវិល​មក​បញ្ចូល​រួម​។​ ប៉ុន្តែ​ដោយសារ​គណបក្ស​ប្រជាជន​គាត់​បាន​ជំរុញ​ដោយសារ​គាត់​មាន​សំឡេង​ភាគច្រើន​ដូច្នេះ​វាត្រូវ​តែ​ចេញ​ទោះបី​ជា​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចូលរួម​ក៏ដោយ‍»៕

XS
SM
MD
LG