ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិបត្តិ​កូវីដ១៩​ធ្វើ​ឲ្យ​បាត់បង់​ភាព​រីករាយ​​ក្នុង​បុណ្យ​ណូអែល​នៅ​​ដែនដី​ពិសិដ្ឋ​គ្រិស្តសាសនា​និង​ជុំ​វិញ​ពិភពលោក​


សម្តេច​សង្ឃ Pope Francis ពាក់​ម៉ាក់​នៅ​មុន​ពេល​​ព្រះអង្គ​​ថ្លែង​សុន្ទរកថា​ថ្ងៃ​បុណ្យ​ណូអែល​​​​នៅ​ក្នុង​សាល Hall of Blessings ទៅ​វិញ ដោយ​សារ​វិធានការ​ទប់​ស្កាត់​កូវីដ១៩ ក្នុង​បុរី​វ៉ាទីកង់​នៅ​​ថ្ងៃ​ទី​២៥ ខែ​ធ្នូ​ ឆ្នាំ​២០២០។
សម្តេច​សង្ឃ Pope Francis ពាក់​ម៉ាក់​នៅ​មុន​ពេល​​ព្រះអង្គ​​ថ្លែង​សុន្ទរកថា​ថ្ងៃ​បុណ្យ​ណូអែល​​​​នៅ​ក្នុង​សាល Hall of Blessings ទៅ​វិញ ដោយ​សារ​វិធានការ​ទប់​ស្កាត់​កូវីដ១៩ ក្នុង​បុរី​វ៉ាទីកង់​នៅ​​ថ្ងៃ​ទី​២៥ ខែ​ធ្នូ​ ឆ្នាំ​២០២០។

នៅ​ទីក្រុង Bethlehem នៃ​តំបន់ West Bank នៅ​មជ្ឈិមបូព៌ា ដែល​ជា​កន្លែង​ប្រសូត្រ​របស់​ព្រះ​យេស៊ូ កាលពី​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ​បាន​ចាប់ផ្តើម​ប្រារព្ធ​បុណ្យរាត្រី​មុន​ណូអែល​ដោយ​មាន​ក្បួន​ភ្លេង​ពោរពេញ​ដោយ​ក្តី​សប្បាយ​រីករាយ​និង​ការ​មក​ដល់​នៃបុព្វជិត​កាតូលិក​កំពូល​នៅ​ទឹកដី​ពិសិដ្ឋ​នេះ ក៏ប៉ុន្តែ​មនុស្ស​តិចតួច​បាន​ស្ថិត​នៅ​ទីនោះ​ដើម្បី​ស្វាគមន៍​ពួកគេ​នៅពេល​ដែល​ការរាតត្បាត​នៃ​វីរុស​កូរ៉ូណា​និង​ការបិទ​សកម្មភាព​សង្គម​ដ៏​តឹងរ៉ឹង​បាន​កាត់​បន្ថយ​ការ​ប្រារព្ធ​ពិធី​តាមបែប​ប្រពៃណី​នៅ​កន្លែង​កំណើត​របស់​ព្រះយាស៊ូ​នេះ។ នេះ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

ទិដ្ឋភាពសោះ​កក្រោះ​ស្រដៀង​គ្នា​នេះ បាន​កើត​មាន​ឡើងនៅ​ទូទាំង​ពិភពលោក​នៅពេល​ដែល​ការជួប​ជុំ​ក្រុម​គ្រួសារ​និង​និង​ការសូត្រ​ធម៌​ដែល​កត់​សម្គាល់​នៃ​ការឈប់​សម្រាក​បាន​ត្រូវ​កាត់បន្ថយ​ឬ​លុប​ចោល​ការជួប​ជុំ​គ្នា​នេះ។

នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ពួក​អ្នក​សូត្រ​ធម៌ ត្រូវ​កក់​សំបុត្រ​តាម​អនឡាញ​ដើម្បី​ចូលរួម​ពិធី​នៅ​ព្រះវិហារ​ដោយ​អនុវត្ត​គម្លាត​សង្គម។ ប្រទេស​ហ្វីលីពីន បាន​ហាម​ឃាត់​ការ​ប្រមូល​ផ្តុំ​គ្នាមាន​មនុស្ស​ច្រើន ហើយ​បាន​រារាំង​មិន​ឲ្យ​ក្រុមគ្រួសារសាច់​ឆ្ងាយ​ចូល​រួមការទទួល​ទាន​អាហារ​ពេល​ល្ងាច​បុណ្យ​ណូអែល​តាម​ប្រពៃណី។ ការច្រៀង​ចម្រៀង​ជាក្រុម​តាម​ប្រពៃណី​របស់​កូនក្មេង​ពី​ផ្ទះ​មួយ​ទៅផ្ទះ​មួយ​បាន​ត្រូវ​លុប​ចោល​នៅ​ក្នុង​ប្រទេស​ក្រិក។

នៅ​ល្ងាចមុន​ថ្ងៃណូអែល​ក្នុង​ប្រទេស​អ៊ីតាលី ជួង​នៅ​ព្រះ​វិហារ បាន​ត្រូវ​បន្លឺ​ឡើង​ឆាប់​ជាង​ធម្មតា។ បម្រាម​គោចរ​ម៉ោង​១០​យប់​របស់​រដ្ឋាភិបាល​អ៊ីតាលី បាន​បណ្តាល​ឲ្យ​អាចារ្យ​គ្រិស្តសាសនា​ផ្លាស់​ប្តូរ​ការ​ធ្វើ​ពិធី ដោយ​ការសូត្រធម៌​«ពាក់​កណ្តាល​យប់» មកចាប់​ផ្តើម​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បត៍​នៅព្រះ​វិហារ​ខ្លះ​បាន​ប្រារព្ធ​ពិធី​ប៉ុន្មាន​ម៉ោង​មុន​បន្ទាប់ពី​មេឃងងឹត។ សម្តេចប៉ាប Pope Francis ដែល​បាន​ប្រាប់​ប្រជាពលរដ្ឋ​ថា «ត្រូវ​តែ​គោរព»វិធានការ​របស់​អាជ្ញាធរ​ស៊ីវិល​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩​នេះ ព្រះអង្គ​ក៏​គោរព​ដូច​គ្នា​ដែរ។ នៅ​ឆ្នាំ​នេះ ការប្រមូល​ផ្តុំ​អុតទាន​បុណ្យ​ណូអែល​នៅ​ព្រះវិហារ ​Basillica នៅ​ St. Peter របស់​បុរី​វ៉ាទីកង់​ក៏​បាន​ផ្លាស់​ប្តូរ​មក​ធ្វើពីម៉ោង​៩:៣០​នាទី​យប់​មក​ម៉ោង៧:៣០​នាទី​យប់​វិញ។

ការ​ប្រារព្ធ​ពិធី​នៅ​ទីកន្លែង​ផ្សេង​ទៀត​នៅ​ទ្វីប​អឺរ៉ុប បាន​ត្រូវ​លុបចោល​ឬ​កាត់បន្ថយ​យ៉ាង​ខ្លាំង​នៅពេល​ដែល​ការឆ្លង​វីរុស​បាន​កើន​ឡើង​នៅ​ទូទាំង​ទ្វីប​និងមាន​វីរុស​វិវត្តិន៍​ថ្មី​ដែល​អាច​រាលដាល​កាន់​តែ​ឆាប់​រហ័ស​ឡើង បាន​ត្រូវ​គេ​រកឃើញ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG