ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​កូរ៉េខាងត្បូង​រង​ការ​រិះគន់​​​ខ្លាំង​ចំពោះ​ផែនការ​វ៉ាក់សាំង​ ខណៈ​​ការ​ឆ្លង​កូវីដ​១៩​កើន​ឡើង


រូបឯកសារ៖ ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Moon Jae-in និយាយ​ទូរស័ព្ទ​​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Yoshihide Suga នៅ​ឯ​វិមាន​​ប្រធានាធិបតី​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០។

ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Moon Jae-in បាន​ប្រឈម​សម្ពាធ​ ​ពី​សាធារណជន​កាន់​តែ​ខ្លាំង​ឡើង​នៅ​ថ្ងៃ​ពុធ​នេះ​ អំពី​ផែនការ​ផ្គត់ផ្គង់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​របស់​លោក​ នៅ​ពេល​ដែល​ប្រទេស​នេះខិតខំ​រាំង​ខ្ទប់​រលក​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩​លើក​ទី៣​ ដោយ​បាន​រាយការណ៍​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុតទី២ នៅ​ថ្ងៃពុធ​នេះ។​

បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក បាន​រិះគន់​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ដើម្បី​ធានា​ការ​ផ្គត់​ផ្គង់​វ៉ាក់សាំង​បង្ការ​កូវីដ១៩​ថ្មីៗ​ថា​ មាន​ការ​ធូរ​រលុង​ខ្លាំង​ពេក​ និង​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​ការ​ផលិត​ក្នុង​ស្រុក​ដែល​ចំណាយ​ពេល​យូរ​ជាង​ជម្រើស​ទិញ​មក​ពី​បរទេស។

តាម​ការ​ស្ទង់​មតិ​ដោយ​ក្រុមហ៊ុន​ស្រាវជ្រាវ Realmeter ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​៦​នាក់​ក្នុង​ចំណោម​១០​នាក់​ជឿ​ថា ភាព​បន្ទាន់​ត្រូវ​តែមាន​អាទិភាព​លើ​សុវត្ថិភាព ​នៅ​ពេល​ដែល​គិត​ដល់​វ៉ាក់សាំង​កូវីដ១៩ ​ហើយ​ថា ការ​ចាក់​វ៉ាក់សាំង​ត្រូវ​តែ​ចាប់ផ្តើម​ឲ្យ​បាន​ឆាប់​រហ័ស​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាននៅ​ពេល​ដែល​ការ​កើនឡើង​ករណីឆ្លង​ថ្មី។

ទី​ភ្នាក់ងារប្រយុទ្ធប្រឆាំង​នឹងជំងឺ​ឆ្លងរបស់​កូរ៉េ​ខាងត្បូង បាន​បញ្ជាក់​ថា កូរ៉េ​ខាងត្បូង​មាន​ការ​ឆ្លងវីរុស​កូរ៉ូណា​ថ្មី១.០៩២​ករណី ដោយ​ធ្វើ​ឲ្យ​មាន​ចំនួន​សរុប​ទាំង​អស់​ទូទាំង​ប្រទេស​កើន​ដល់​ជាង​៥២.០០០ករណី​ និង​មនុស្ស​ស្លាប់​៧៣៩​នាក់។

កាល​ពី​ថ្ងៃ​អាទិត្យ មាន​ការឆ្លង​ច្រើន​បំផុត​ប្រចាំ​ថ្ងៃ​ចំនួន​១.០៩៧​ករណី។

កាលពី​យប់​ថ្ងៃ​អង្គារ ការិយាល័យ​របស់​លោក Moon បាន​បញ្ជាក់​ថា កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ នឹង​មិន​ចាប់​ផ្តើម«យឺត​ពេល​ពេក»នោះ​ទេ។ រដ្ឋាភិបាល​បាន​បញ្ជាក់​កាល​ពី​ពេល​មុន​ថា ការ​ចាក់​វ៉ាក់សាំង អាច​ចាប់ផ្តើម​យ៉ាង​ឆាប់​នៅ​ខែ​កុម្ភៈ៕

XS
SM
MD
LG