ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​អង់គ្លេស​នៅ​សម្រាក​ព្យាបាល​ជំងឺ COVID-19 នៅ​មន្ទីរពេទ្យ


លោក Boris Johnson អង្គុយ​នៅ​ក្នុង​អគារ 10 Downing Street ដើម្បី​ធ្វើ​ការ​ពិភាក្សា​តាម​រយៈ​វីដេអូ ទៅ​កាន់​មេដឹកនាំ G20 នៅ​ក្នុង​ពេល​ផ្ទុះ​រាលដាល​នៃ​មេរោគ​កូរ៉ូណា នៅ​ក្នុង​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០។
លោក Boris Johnson អង្គុយ​នៅ​ក្នុង​អគារ 10 Downing Street ដើម្បី​ធ្វើ​ការ​ពិភាក្សា​តាម​រយៈ​វីដេអូ ទៅ​កាន់​មេដឹកនាំ G20 នៅ​ក្នុង​ពេល​ផ្ទុះ​រាលដាល​នៃ​មេរោគ​កូរ៉ូណា នៅ​ក្នុង​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០។

នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក Boris Johnson ដែល​កាល​ពី​សប្ដាហ៍​មុន​បាន​ធ្វើ​តេស្ត​ឃើញ​ថា​កើត​ជំងឺ COVID-19 នៅ​ថ្ងៃ​ចន្ទ​នេះ នៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ​ឡើយ បន្ទាប់ពី​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ធ្វើ​តេស្ត​បន្ថែម​ទៀត ក្រោយ​ពី​លោក​មាន​អាការៈ​គ្រុន​ក្ដៅ​ខ្លាំង​ជា​បន្ត។

ការិយាល័យ​របស់​លោក​បាន​បញ្ជាក់​ថា ស្ថានការណ៍​វិវត្ត​ទាំង​នេះ​គឺ​ជា «ការ​ប្រយ័ត្នប្រយែង​ទុក​ជា​មុន» និង​បាន​និយាយ​ថា លោក​នៅតែ​ទទួល​បន្ទុក​ដឹកនាំ​កិច្ចការ​រដ្ឋាភិបាល។

ចក្រភព​អង់គ្លេស​បាន​លេច​ឡើង​ក្លាយជា​កន្លែង​មួយ​ក្នុង​ចំណោម​កន្លែង​ផ្សេង​ទៀត​នៃ​ការផ្ទុះ​រាលដាល​នៃ​ជំងឺ COVID-19 នេះ ដោយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ បាន​រាយការណ៍​ថា​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​នេះ​ជាង ៦ រយ​នាក់។

នៅ​តាម​ប្រទេស​ផ្សេង​ទៀត​នៅ​ទ្វីប​អឺរ៉ុប គេ​ឃើញ​ស្ថានការណ៍​មាន​លក្ខណៈ​ប្រសើរ​ឡើង​មួយ​ចំនួន បន្ទាប់ពី​រង​ផល​ប៉ះពាល់​ដ៏​មហន្តរាយ​អស់​ជា​ច្រើន​សប្ដាហ៍​ដោយសារ​ជំងឺ COVID-19 នេះ។

ប្រទេស​អ៊ីតាលី​ដែល​មាន​អ្នក​ស្លាប់​ច្រើន​ជាង​គេ​បំផុត​ដោយសារ​ជំងឺ COVID-19 នេះ នៅ​លើ​ពិភពលោក បាន​រាយការណ៍​ថា​មាន​ករណី​កើន​ឡើង​តិចតួច​បំផុត​នៅ​ក្នុង​ពេល​ពីរ​សប្ដាហ៍​កន្លង​មក​នេះ។ ចំណែក​ឯ​ប្រទេស​អេស្ប៉ាញ​វិញ ក៏​រាយការណ៍​អំពី​ករណី​កើន​ឡើង​នៃ​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ​នេះ​តិចតួច​ផង​ដែរ៕

XS
SM
MD
LG