ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​និង​សេត​វិមាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ដើម្បី​ជៀសវាង​វិបត្តិ​ថវិកា​សម្រាប់​រដ្ឋាភិបាល


រូបថតឯកសារ៖ ​លោក ​Mitch McConnell មេដឹក​នាំ​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​ព្រឹទ្ធសភា ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ Capitol Hill រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥។
រូបថតឯកសារ៖ ​លោក ​Mitch McConnell មេដឹក​នាំ​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​ព្រឹទ្ធសភា ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ Capitol Hill រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥។

មេដឹកនាំ​សភាជាតិ​បាន​សម្រេច​កិច្ចព្រមព្រៀង​បណ្តោះ​អាសន្ន​ជាមួយ​នឹង​រដ្ឋបាល​លោក​ប្រធានាធិបតី​អូបាម៉ា លើ​ផែន​ការ​ចំណាយ​របស់​រដ្ឋាភិបាល។ នេះ​ជា​ចំណាត់​ការ​ដែល​អាច​ជៀស​វាង​ការ​ជាប់​គាំង​ខាង​ផ្នែក​ថវិកា​ដ៏​ធ្ងន់​ធ្ងរ​រវាង​សេតវិមាន​និង​ក្រុម​អ្នក​សាធារណរដ្ឋ​អភិរក្ស​ដែល​និយម​តឹងរ៉ឹង។

កិច្ច​ព្រមព្រៀង​នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​ចរចា​អស់​ជា​ច្រើន​សប្តាហ៍​ដែល​ដឹកនាំ​ដោយ​លោក​John Boehner​ ប្រធានសភា​ និង​លោក ​Mitch McConnell មេដឹក​នាំ​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​ព្រឹទ្ធសភា។ អស់​លោក​ទាំង​ពីរ​នាក់​គឺ​ជា​មេដឹក​នាំ​នៃ​រដ្ឋសភា​និង​ព្រឹទ្ធ​សភា​ដែល​មក​ពី ខាង​គណបក្ស​សាធារណរដ្ឋ។ ការ​ចរចា​នេះ​មាន​រួម​បញ្ចូល​លោក​ស្រី​ Nancy Pelosi ប្រធាន​ក្រុម​សំឡេង​ភាគ​តិច​ក្នុងសភា ​និង​លោក​ Harry Reid​ មេដឹក​នាំ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ក្នុង​ព្រឹទ្ធសភា។

ផែន​ការ​នេះ​នឹង​ផ្តល់​ថវិកា​ពេញ​លេញ​ដល់​រដ្ឋាភិបាល​សហព័ន្ធ​និង​ដំឡើង​កម្រិត​ប្រាក់​បំណុល​របស់​រដ្ឋាភិបាល​ឬ​ហៅ​ថា​អំណាច​ក្នុង​ការ​ខ្ចី​ប្រាក់ ​រហូត​ដល់​ខែ​មីនា​ ឆ្នាំ​២០១៧ ដែល​មាន​រយៈ​ពេល​ពីរ​ខែ​បន្ទាប់​ពី​លោក​ប្រធានា​ធិបតី​ បារ៉ាក់ អូបាម៉ា បញ្ចប់​អណត្តិ។

ផែន​ការ​នោះ​នឹង​ជំរុញ​ការ​ចំណាយ​សម្រាប់​កម្មវិធី​យោធា​និង​ក្នុង​ស្រុក​ប្រហែល​៥០​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦ និង​៣០​ពាន់​លាន​ដុល្លារ​ទៀត​ក្នុង​ឆ្នាំ​២០១៧ ក៏​ដូចជា​បន្ថែម​១៦​ពាន់​លាន​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ថវិការ​បស់​ក្រសួង​ការពារ​ជាតិ​សម្រាប់​ធ្វើ​សង្គ្រាម​នៅ​ក្រៅ​ប្រទេស៕

XS
SM
MD
LG