ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខណៈ​ដែល​បញ្ហា​ប្រធាន​សភា​តំណាងរាស្ត្រ​ស.រ.អា.​បាន​ចុះ​ថយ​ បញ្ហា​បង្កើន​ប្រាក់​កម្ចី​ក៏លេច​ឡើង


Une manifestante devant une barricade dans le district de Mathare, à Nairobi, le 26 octobre 2017.
Une manifestante devant une barricade dans le district de Mathare, à Nairobi, le 26 octobre 2017.

ក្រុម​សមាជិក​សភា​នៃ​គណបក្ស​ទាំង​ពីរ​យល់ស្រប​គ្នា​ថា​ស.រ.អា.​មិន​ត្រូវ​មាន​បញ្ហា​ដោយ​សង​ប្រាក់​បំណុល​មិន​ទាន់​ពេល​វេលា​ទេ។ ​លោក Harry Reid​ បាន​ដាក់​បន្ទុក​លើ​ក្រុម​សាធារណរដ្ឋ​ដែល​ត្រួតត្រា​សភា​ទាំង​ពីរ។

ក្រុម​សមាជិក​សភា​នៃ​គណបក្ស​ទាំង​ពីរ​យល់ស្រប​គ្នា​ថា​ស.រ.អា.​មិន​ត្រូវ​មាន​បញ្ហា​ដោយ​សង​ប្រាក់​បំណុល​មិន​ទាន់​ពេល​វេលា​ទេ។ ​លោក Harry Reid​ មេដឹកនាំ​ក្រុម​ប្រជាធិបតេយ្យ​នៅ​ក្នុង​ព្រឹទ្ធ​សភា​បាន​ដាក់​បន្ទុក​លើ​ក្រុម​សាធារណរដ្ឋ​ដែល​ត្រួតត្រា​សភា​ទាំង​ពីរ។​

«ខ្ញុំ​សង្ឃឹម​ថា​ក្រុម​សាធារណរដ្ឋ​នឹង​គិត​គូរ​ឱ្យបាន​ត្រឹមត្រូវ​ ហើយ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ល្អ​មួយ​ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​បញ្ហា​គ្មាន​ប្រាក់​សង​បំណុល​ឱ្យ​ទាន់ពេល​វេលា‍»។​

ក៏​ប៉ុន្តែ​ការ​ជំរុញ​ឱ្យ​មាន​ការ​បង្កើន​ការ​កម្រិត​ប្រាក់​បំណុល​ច្រើន​បំផុត​តាម​រយៈ​សភា​ដែល​មាន​ការ​បែកបាក់​គ្នា​ខ្លាំង​ខាង​នយោបាយ​នៅ​ក្នុង​ពេល​មាន​ការ​ប្តូរ​មេដឹកនាំ​សភា​តំណាងរាស្ត្រ​អាមេរិកាំង​មាន​ភាព​មិន​ទៀងទាត់​ទេ។​

តើ​សភា​ស.រ.អា.​នឹង​ប៉ុនប៉ង​អនុម័ត​អ្វី​ដែល​ហៅ​ថា​សេចក្តីព្រាង​ច្បាប់​ល្អ​ដើម្បី​ដំឡើង​កម្រិត​នៃ​ការ​ខ្ចី​ប្រាក់​តាម​ការ​ទាមទារ​របស់​សេតវិមាន​ ឬ​មួយ​អនុម័ត​សេចក្តី​ព្រាងច្បាប់​មួយ​ដែល​មាន​ចែង​លក្ខខណ្ឌ​ដែល​ក្រុម​សាធារណរដ្ឋ​គាំទ្រ​ដែល​ទំនង​ជា​នឹង​នាំ​ឱ្យ​មាន​វេតូ​ពី​លោក​ប្រធានាធិបតី?

ហើយ​តើ​ការ​អនុម័ត​នេះ​នឹង​មាន​នៅ​មុន​ ឬ​នៅ​ក្រោយ​សភា​តំណាងរាស្ត្រ​អាមេរិកាំង​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​ម្នាក់?

លោក Stan Collender ​ជា​អ្នក​វិភាគ​ និង​ជា​អតីត​បុគ្គលិក​នៃ​គណៈកម្មាធិការ​ថវិកា​របស់​សភា​តំណាងរាស្ត្រ​អាមេរិកាំង ​និង​ព្រឹទ្ធ​សភា​ស.រ.អា.។

«គេ​ដឹង​មិន​ច្បាស់លាស់​ទេ​ថា​តើ​ការណ៍​នេះ​នឹង​ត្រូវ​ធ្វើ​បែប​ណា​ឡើយ។​ នេះ​ជា​ស្ថានការណ៍​មួយ​ដែល​ប្លែកពី​ពេល​មុនៗ‍»។

លោក​ Boehner ​បាន​និយាយ​ថា​ លោក​ចង់​ឱ្យ​សភា​ដោះស្រាយ​បញ្ហា​ពិបាកៗ​នៅ​មុន​លោក​ចុះចេញ​ពី​តំណែង។​ ក្រុម​អ្នក​សង្កេតការណ៍​ខាង​កិច្ចការ​សភា​ខ្លះ​បាន​និយាយថា​លោក​ Boehner ​ប្រហែល​បើកចំហ​ឱ្យ​មាន​ការ​បោះឆ្នោត​មួយ​អំពី​ការ​បង្កើន​កម្រិត​ខ្ចី​ប្រាក់​ច្រើន​បំផុត​ដែល​មាន​ការ​យល់ព្រមពី​សេតវិមាន​ ហើយ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ​ដោយ​មាន​ការ​បោះឆ្នោត​ដោយ​សមាជិក​ភាគ​ច្រើន​នៃ​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​សភា​ដែល​ដឹកនាំ​ដោយ​ក្រុម​សាធារណរដ្ឋ។​

លោក​ Collender មិន​ប្រាកដ​ប្រជា​ទេ​ថា​ ការ​ធ្វើ​ដូច្នេះ​នឹង​បាន​ការ​ឬ​ទេ។

«សំណួរ​គឺ​ថា​ តើ​លោក​អ្នក​អាច​មាន​ក្រុម​សាធារណរដ្ឋ​គ្រាប់គ្រាន់​ឬ​ទេ​ដើម្បី​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ។ លោក​អ្នក​នឹង​ត្រូវ​ការ​ក្រុម​សាធារណរដ្ឋ​នៅ​ក្នុង​សភា​តំណាងរាស្ត្រ​អាមេរិកាំង​ពី​៣០ទៅ​៤០នាក់​ដើម្បី​បោះឆ្នោត​គាំទ្រ​ការ​បង្កើន​កម្រិត​ប្រាក់​បំណុល​ខ្ពស់​បំផុត​ដែល​មាន​ភាព​ត្រឹមត្រូវ‍»។

ព្រឹទ្ធ​សភា​ស.រ.អា.​អាច​នាំ​មុខ ​ហើយ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ​ជា​ដំបូង ​ក៏​ប៉ុន្តែ​លោក​ Mitch McConnell ​មេដឹកនាំ​ក្រុម​ភាគ​ច្រើន​ក្នុង​ព្រឹទ្ធ​សភា​ហាក់​ដូចជា​បាន​បដិសេធ​លទ្ធភាព​នេះ​ហើយ​កាល​ពី​ពេល​មុន​នេះ​ក្នុង​សប្តាហ៍​នេះ។​

«យើង​ត្រូវ​តែ​ឃើញ​អ្វី​ដែល​សភា​តំណាងរាស្ត្រ​បញ្ជូន​មក​សិន​ ហើយ​យើង​នឹង​ចាត់​វិធានការ​ដោយ​សមស្រប‍»។​

កម្រិត​ខ្ពស់​បំផុត​នៃ​ប្រាក់​បំណុល​ស.រ.អា.​មាន​ចំនួន​១៨លាន​លាន​ដុល្លារ៕

ប្រែ​សម្រួល​ដោយ ម៉ែន គឹមសេង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG