ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ WFP ​និយាយ​ថា​មនុស្ស​មួយ​សែន​នាក់​នៅ​ស៊ីរី​រត់​គេច​ខ្លួន​ពី​ការ​វាយ​លុក​របស់​កង​កម្លាំង​តួកគី


មនុស្ស​ម្នា​កំពុង​រត់​គេច​ពី​ការ​បាញ់​ផ្តក់​របស់​កង​កម្លាំង​តួកគី នៅ​តំបន់ Ras al-Ayn​ នៅ​ភាគ​ឦសាន​ប្រទេស​ស៊ីរី កាល​ពី​ថ្ងៃ​ទី​៩ តុលា ២០១៩។
មនុស្ស​ម្នា​កំពុង​រត់​គេច​ពី​ការ​បាញ់​ផ្តក់​របស់​កង​កម្លាំង​តួកគី នៅ​តំបន់ Ras al-Ayn​ នៅ​ភាគ​ឦសាន​ប្រទេស​ស៊ីរី កាល​ពី​ថ្ងៃ​ទី​៩ តុលា ២០១៩។

អង្គការ​កម្មវិធីម្ហូប​អាហារ​ពិភពលោកហៅ​កាត់​ថា WFP​ និយាយថា​ រហូត​មក​ដល់​ពេល​នេះ​មនុស្ស​ជាង​១សែន​នាក់បាន​ខ្ចាត់​ព្រាត់​ពី​ផ្ទះ​សម្បែង​ពួក​គេ​ដោយ​សារ​មាន​ការ​វាយ​លុក​ដោយ​កងកម្លាំង​តួកគី នៅ​ក្នុង​ផ្នែក​ខាង​ជើង​នៃ​ប្រទេស​ស៊ីរី។​

ទីភ្នាក់ងារ​នេះ​បាន​និយាយ​ថា​ ពួក​ជនខ្ចាត់​ព្រាត់​ពី​លំនៅដ្ឋាន​ទាំង​នេះ​មក​ពី​ក្រុង Ras al-Ayn និង​ក្រុង​ Tal Abyad។

កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ដឹក​នាំ​ដោយ​ពួកជន​អំបូរ​ Kurde បាន​បដិសេធ​ដំណឹង​ថា កង​កម្លាំង​តួកគី​ មិន​បាន​វាយ​យក​បាន​ក្រុង​ព្រំដែន​ Ras al-Ayn ​ដូច​ដែល​ តួកគី​ បាន​អះអាង​នោះ​ទេ។

អង្គការ​ Syrian Observatory for Human Rights ​និយាយ​ថា​ចំនួន​ជន​ស៊ីវិល​ស្លាប់​ដោយសារ​ការ​វាយ​លុក​របស់​តួកគី​ បាន​កើន​ឡើង​ដល់​៣០​នាក់​ហើយ។

រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​ បាន​បើក​ធ្វើ​ប្រតិបត្តិការ​ឆ្លង​កាត់​ព្រំដែន​កាល​ពី​ថ្ងៃ​ពុធ​ដោយ​និយាយ​ថា ​ខ្លួន​ចង់​បណ្តេញ​កង​កម្លាំង​ Kurde ស៊ីរី​ចេញ​ពី​តំបន់​ទ្រនាប់​មួយ​ក្នុង​ប៉ែក​ខាង​ជើង​នៃ​ប្រទេស​ស៊ីរី។ ​រដ្ឋាភិបាល​នេះ​ចាត់​ទុក​កង​កម្លាំង​នេះ​ថា​ជា​ពួក​ភេរវជន​ជា​សម្ព័ន្ធ​មិត្ត​ជាមួយ​ពួក ​kurde ​ទាមទារ​បំបែក​រដ្ឋ​ក្នុង​ប្រទេស​ តួកគី។

ពួក​មន្ត្រី​ស.រ.អា.​និយាយ​ថា​ប៉ុស្តិ៍​ ជួរមុខ​មួយ​របស់​កងយោធា​ងាមេរិកាំង​នៅ Kobane ក្នុង​ប៉ែក​ឦសាន​នៃ​ប្រទេស​ស៊ីរី​បាន​ត្រូវ​ជម្លៀស​នៅ​ក្រោយ​គ្រាប់​កាំភ្លើងធំតួកគី បាន​ធ្លាក់​នៅ​ជិតទី​នោះ។ មូលដ្ឋាន​ធំ​របស់​ស.រ.អា.​នៅ Kabane គ្មាន​ផល​ប៉ះ​ពាល់​អ្វី​ទេ​ហើយ​ពួក​មន្ត្រី​បាន​និយាយ​ថា​ ការ​ជម្លៀស​ប៉ុស្តិ៍ ជួរ​មុខ​នេះ​គ្រាន់​តែ​ជា​វិធានការ​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ។

អង្គការ​អូតង់​បានសុំ​ដល់​តួកគី​ ដែល​ជា​សមាជិក​មួយ​នៃ​សម្ព័ន្ធភាព​នេះ​ដែរ​ ឱ្យ​មាន​ការ​ទប់​ចិត្ត៕

XS
SM
MD
LG