ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នឹង​ពិភាក្សា​អំពី​ប្រតិបត្តិការ​របស់​តួកគី​ប្រឆាំង​នឹង​ពួក Kurd


ផ្សែងផុលចេញបន្ទាប់ពីមានការវាយប្រហារដោយកងកម្លាំងតួកគីនៅក្រុង Ras al-Ain ខេត្ត Hasakeh តាមបណ្តោយព្រំដែនតួកគី កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩។
ផ្សែងផុលចេញបន្ទាប់ពីមានការវាយប្រហារដោយកងកម្លាំងតួកគីនៅក្រុង Ras al-Ain ខេត្ត Hasakeh តាមបណ្តោយព្រំដែនតួកគី កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩។

ប្រតិបត្តិការ​យោធា​របស់​ទួរគី​នេះ​បាន​ចាប់ផ្ដើម​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​សេតវិមាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ថា កង​កម្លាំង​សហរដ្ឋ​អាមេរិក​នឹង​ត្រូវ​ដក​ចេញ​ពី​តំបន់​នោះ។ ការ​ប្រកាស​នេះ​ត្រូវ​បាន​គេ​រិះគន់​ជា​ទូទៅ។

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​ពិភាក្សា​អំពី​ប្រតិបត្តិការ​យោធា​របស់​តួកគី​នៅ​ភាគ​ឦសាន​ប្រទេស​ស៊ីរី ដែល​ប្រទេស​ទួរគី​និយាយ​ថា​គឺ​ជា​ប្រតិបត្តិការ​ប្រឆាំង​អំពើ​ភេរវកម្ម «ដោយ​ហ្មត់ចត់ និង​មាន​ការ​ទទួល​ខុស​ត្រូវ‍»។ ស្រប​ពេល​នោះ​ដែរ យុទ្ធជន​ភាគ​ច្រើន​ដែល​ជា​ជនជាតិ Kurd នៅ​ក្នុង​តំបន់​នោះ​វិញ​បាន​អំពាវនាវ​ឲ្យ​មាន​ការ «ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ Kurd ពី​អំពើ​ប្រល័យ​ពូជសាសន៍»។

ប្រទេស​តួកគី​បាន​បើក​ប្រតិបត្តិការ​ដែល​គ្រោង​ជា​យូរ​មក​ហើយ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ដើម្បី​កម្ចាត់​កង​កម្លាំង Kurd ដែល​ខ្លួន​ចាត់ទុក​ថា​ជា​ពួក​ភេរវជន។ ប៉ុន្តែ យុទ្ធជន​ទាំង​នេះ​ត្រូវ​បាន​បស្ចិម​ប្រទេស​ភាគ​ច្រើន​យល់​ឃើញ​ថា​ជា​ដៃគូ​ដ៏​សំខាន់​នៅ​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​នឹង​ពួក​សកម្ម​ប្រយុទ្ធ​ជ្រុល​និយម​រដ្ឋ​ឥស្លាម។

ប្រតិបត្តិការ​យោធា​របស់តួកគីនេះ​បាន​ចាប់ផ្ដើម​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​សេតវិមាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ថា កង​កម្លាំង​សហរដ្ឋ​អាមេរិក​នឹង​ត្រូវ​ដក​ចេញ​ពី​តំបន់​នោះ។ ការ​ប្រកាស​នេះ​ត្រូវ​បាន​គេ​រិះគន់​ជា​ទូទៅ។

កង​កម្លាំង​តួកគី​បាន​ចាប់ផ្ដើម​ដំបូង​ដោយ​ការ​វាយ​ប្រហារ​តាម​អាកាស ហើយ​ក្រោយ​មក​បាន​បញ្ជូន​ទាហាន​ថ្មើរ​ជើង​ចូល។ ក្រសួង​ការពារ​ជាតិ​របស់​ទួរគី​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រតិបត្តិការ​វាយ​ប្រហារ​នេះ​បាន​បន្ត​ធ្វើ​យ៉ាង​ជោគជ័យ។

កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ដែល​ដឹកនាំ​ដោយ​ពួក Kurd បាន​បញ្ជាក់​ថា ខ្លួន «បាន​តទល់​នឹង​ការ​ប៉ុនប៉ង​លុកលុយ‍» របស់​កង​កម្លាំង​ទួរគី​នៅ​ក្នុង​តំបន់ Tal Halaf និង​ក្រុម​យុទ្ធជន​រដ្ឋ​ឥស្លាម​នៅ​ក្នុង​តំបន់​មួយ​នៅ​ភាគ​ខាង​ត្បូង​ក្រុង Ras al-Ain៕

XS
SM
MD
LG