លោក Jerry Lewis និមិត្តរូបខាងកំប្លែងអាមេរិក បានទទួលមរណភាពក្នុងជន្មាយុ ៩១ឆ្នាំ នៅគេហដ្ឋានរបស់លោកក្នុងទីក្រុង Las Vegas។ លោក Lewisបានសហការការងារជាក្រុមជាមួយនឹងលោក Dean Martin ដែលបានទទួលមរណភាពទៅហើយ។
ក្នុងអំឡុងពេលដែលពួកគេទាំងពីរទទួលបានប្រជាប្រិយភាពបំផុត លោក Martin និងលោក Lewis បានទទួលការគាំទ្រនៅតាមក្លឹបរាត្រី វិទ្យុ និងនៅតាមរោងសម្តែង តាមរយៈការសម្តែងកំប្លែងរបស់ពួកគេ ដែលទទួលបានប្រជាប្រិយបំផុតនៅតាមរោងសម្តែង ពីឆ្នាំ១៩៥០ដល់ឆ្នាំ១៩៥៦។
បន្ទាប់ពីបែកបាក់ពីការងារជាក្រុម លោក Lewis ទទួលបានប្រជាប្រិយភាពចំណាត់ថ្នាក់លេខមួយក្នុងទសវត្សរ៍១៩៦០ តាមរយៈរឿងកំប្លែងរបស់លោកដូចជា The Bellboy ឆ្នាំ១៩៦០ និងរឿង The Nutty Professor ឆ្នាំ១៩៦៣។ ក្នុងនាមជាតារាដ៏សំខាន់បំផុតសម្រាប់ផលិតកម្ម Paramount លោកមានសេរីភាពក្នុងការផលិតរឿងណាដែលលោកចង់ផលិត។
លោក Lewis ក៏ត្រូវបានគេដឹងថា មានជំងឺប្រព័ន្ធសរសៃប្រសាទនិងសាច់ដុំអស់រយៈពេលជាងពាក់កណ្តាលសតវត្សរ៍មកហើយ ដែលហៅថាជំងឺ Muscular Dystrophy។ លោកបានសម្របសម្រួលកម្មវិធីទូរទស្សន៍ទិវាពលកម្មប្រចាំឆ្នាំ ចាប់ពីឆ្នាំ១៩៥៥ដល់ឆ្នាំ២០១១ និងបានទទួលប្រាក់បរិច្ចាគជិត២៥០០លានដុល្លារអាមេរិក៕