ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​តាមដាន​ពី​ទំនាក់​ទំនង​អាមេរិកាំង​ និង​កម្ពុជា

វាគ្មិន​មក​ពី​គណបក្ស​ប្រឆាំង និង​ក្រុម​សង្គម​ស៊ីវិល​ពិភាក្សា​អំពី​«‍សេរីភាព​កំពុង​តែ​បង្កើត? ខ្លឹមសារ និង​តថភាព​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា?» នៅ​ក្នុង​ការ​តស៊ូ​មតិ​មួយ​ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​មូលនិធិ​អាល្លឺម៉ង់ Friedrich Naumann កាល​ពី​ថ្ងៃ​ទី២៥ ខែ​កញ្ញា ឆ្នាំ​២០១៥ នៅ Meta House។ (Courtesy Photo/Kun Nak's Friedrich Naumann)

កន្លង​មក​សហរដ្ឋ​អាមេរិក​ ដែល​ជា​ប្រទេស​មហា​អំណាច​មួយ​ក្នុង​ពិភពលោក​ តែងតែ​ផ្ដល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា​ដើម្បី​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ វិស័យ​អប់រំ​ វិស័យ​សុខ​ភាព​ និង​ជំនួយ​លើ​ការងារ​បោស​សម្អាត​មីន​ជាដើម។ ​

សង្គម​ស៊ីវិល​ សម្តែង​ក្តី​បារម្ភ​ នឹង​បន្ត​តាម​ដាន​យ៉ាង​ដិតដល់​លើ​ទំនាក់​ទំនង​រវាងសហរដ្ឋអាមេរិក​ និង​កម្ពុជា​ ក្រោយ​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក W. Patrick Murphy​ ឧបការីរង​រដ្ឋមន្ត្រី​ក្រសួង​ការបទេសសហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​តំបន់​អាស៊ីអាគ្នេយ៍​មក​កាន់​កម្ពុជា។​

ក្នុង​ដំណើរ​ទស្សន​កិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​ចំនួន​ ១ថ្ងៃ ​របស់​លោក W. Patrick Murphy ​កាលពី​ថ្ងៃអង្គារ​ លោក​បាន​ជួប​ជា​មួយ​នឹង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ និង​កិច្ច​សហ​ប្រតិបត្តិ​ការអន្តរជាតិ មន្ត្រី​គណបក្ស​ប្រឆាំង​ មន្ត្រី​សង្គម​ស៊ីវិល​ អ្នកសារព័ត៌មាន ​អ្នក​តាម​ដាន​ព្រឹត្តិ​ការណ៍​សង្គម​ និង​សិស្ស​និស្សិត​កម្ពុជា។

លោក​ W. Patrick Murphy​ ​និង​ក្រុម​សង្គម​ស៊ីវិល​បាន​ពិភាក្សា​អំពី​ការវិវត្ត​ចុង​ក្រោយ​នៃ​ដំណើរការ​ការរៀប​ប្រព័ន្ធ​នៃ​ដំណើរការ​បោះឆ្នោត​ថ្មី​ និង​បញ្ហា​សង្គម​ដែល​ពុំទាន់​បាន​ដោះស្រាយ​ហើយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកស្រី​ ធីតា ឃឹះ ​នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សីលការ ​ដែល​មាន​បេសកកម្ម​លើក​ពង្រឹង​អំណាច​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​ដែល​មាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ លោក Murphy។

អ្នកស្រី ឃីតា ឃឹះ ​មាន​ប្រសាសន៍​ប្រាប់​វីអូអេ​ទៀត​ថា ចំណុច​វិជ្ជមាន​ដែល​ត្រូវ​បាន​គេ​លើក​ឡើង​ក្នុង​កិច្ចពិភាក្សា​ជាមួយ​នឹង​លោក​ឧបការីរង​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេ​រិក​ប្រចាំ​តំបន់អាស៊ីអាគ្នេយ៍​ នោះ​មាន​ដូចជា ​ការរីកចម្រើន​នៃ​ធនធាន​មនុស្ស ​ទាំង​ក្នុង​វិស័យ​សង្គម​ស៊ីវិល​ និង​រចនា​សម្ព័ន្ធ​ការងារ និង​ បញ្ហា​សង្គម​ដែល​មិន​ទាន់​មាន​ដំណោះ​ស្រាយ​ ដូចជា​ការ​ពារ​ឲ្យ​មាន​ការគោរព​សិទ្ធិមនុស្ស ​និង​ឯករាជ្យភាព​នៃ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ជាដើម។

អ្នកស្រី ​បញ្ជាក់​ទៀត​ថា​ សង្គម​ស៊ីវិល​ក៏​បាន​សួរ​លោក​ Patrick Murphy អំពី​តួនាទី​ របស់​សហរដ្ឋ​អាមេរិក​ក្នុង​វិស័យ​ទំនាក់ទំនង​ការទូត ក្នុង​រដ្ឋបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​លោក​ដូណាល់ ត្រាំ​និង​ព័ត៌មាន​ទាក់ទង​នឹង​ការ​កាត់​ជំនួយ​របស់​រដ្ឋាភិបាល​អាមេរិក​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​រាប់​បញ្ចូល​ទាំង​កម្ពុជា​ផង​ដែរ។ ​

«យើង​សួរ​ទៅ​កាន់​គាត់​វិញ​ថា​ តើ​អាមេរិក​មាន​គោលនយោបាយ​យ៉ាង​ណា​ដែរ​ចំពោះ​កម្ពុជា​ ហើយ​គាត់​និយាយ​ថា​ ប្រទេស​កម្ពុជា ​និង​ប្រទេស​នៅ​ក្នុង​អាស៊ាន​នេះ ​នៅតែ​ជា​ប្រទេស​ដែល​សហ​រដ្ឋ​អាមេរិក​ យកចិត្ត​ទុកដាក់​នៅឡើយ។ ហើយ​រឿង​ដែល​លោក​ដូណាល់ ត្រាំ​តម្រឹម​ជំនួយ​កិច្ចការ​បរទេស​ មក​ប្រទេស​ខាងក្រៅ​នោះ​គឺ ​ទាំងអស់​គ្នា​ នៅ​ចាំ​មើល​ ហើយ​អត់មាន​នរណា​មួយ​ដឹង​ទេ ព្រោះ​កំពុងតែ​ជជែក​គ្នា។ គាត់​ក៏​អត់មាន​ឆ្លើយ​ទៅ​លើ​បញ្ហា​នេះ​ដែរ‍»។

បឯកសារ៖ លោកស្រី​ ធីតា​ ឃឹះ​ នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សីលការ​ ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ អំពី​ជំហរ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ក្នុង​ការ​ពារ​ស្រីមុំ កាលពី​ថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦។​ (ហ៊ុល រស្មី/VOA)
បឯកសារ៖ លោកស្រី​ ធីតា​ ឃឹះ​ នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សីលការ​ ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ អំពី​ជំហរ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ក្នុង​ការ​ពារ​ស្រីមុំ កាលពី​ថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦។​ (ហ៊ុល រស្មី/VOA)

កន្លង​មក​សហរដ្ឋ​អាមេរិក​ ដែល​ជា​ប្រទេស​មហា​អំណាច​មួយ​ក្នុង​ពិភពលោក​ តែងតែ​ផ្ដល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា​ដើម្បី​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ វិស័យ​អប់រំ​ វិស័យ​សុខ​ភាព​ និង​ជំនួយ​លើ​ការងារ​បោស​សម្អាត​មីន​ជាដើម។ ​

ក្នុង​ជំនួប​ដាច់​ដោយ​ឡែក​រវាង​ លោក W. Patrick Murphy​ ជាមួយ​នឹង​អ្នកសារព័ត៌មាន ​លោក W. Patrick Murphy​ ថ្លែង​ថា​រដ្ឋា​ភិបាល​ថ្មី​របស់​សហរដ្ឋ​អាមេរិក​នៅតែ​បន្ត​ការតាមដាន​ទៅលើ​ជំនួយ​ក្នុង​វិស័យ​នានា​ជាពិសេស​ជំនួយ​លើ​សកម្មភាព​ដោះមីន។ ​

«ជំនួយ​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក​ផ្តោត​ទៅលើ​បញ្ហា​ទាំងនោះ​ ឥឡូវ​នេះ ​ដំណើរ​ការ​របស់​វា​ គឺ​ត្រូវ​ចំណាយ​ពេល​វេលា​វែង។ រដ្ឋបាល​ថ្មី​ ចាប់ផ្តើម​ដំណើរការ​នេះ ​ហើយ​ដោយ​ពេល​នេះ​យើង​កំពុង​តែ​ដាក់​សំណើ​នៅក្នុង​ស្ថាប័ន​ប្រតិបត្តិ។ យើង​កំពុង​ពិភាក្សា​ឲ្យ​ស៊ី​ជម្រៅ​ ថា​តើ​គម្រោង​ថវិកា​ត្រូវ​បែងចែក​យ៉ាង​ណា​នៅ​ដំណាក់កាល​បន្ទាប់។ ហើយ​ការ​ជជែក​នេះ​បន្ត​នៅ​សភា​យើង»។​

លោក​ W. Patrick Muphy ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក(​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​អាគ្នេយ៍) ថ្លែង​ទៅកាន់​អ្នក​សារ​ព័ត៌មាន​អំពីទំនាក់​ទំនង​សហរដ្ឋ​អាមេរិក​ និង​កម្ពុជា​ នៅ​ភ្នំពេញ​ ថ្ងៃ​ទី​ ២៥​ ខែ​មេសា​ ឆ្នាំ២០១៧​។ (ខាន់​ សុ​គុំ​មនោ/VOA)

លោក​ក៏បាន​បញ្ជាក់​ពី​អាទិភាព​នៃ​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​ ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​លើ​វិស័យ​សេដ្ឋកិច្ច​ក្នុង​រដ្ឋបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​ លោក Donald Trump។

«ពាណិជ្ជ​កម្ម​មាន​សារៈសំខាន់​ក្នុង​រដ្ឋបាល​ថ្មី​របស់​សហរដ្ឋ​អាមេរិក។ ហើយ​រដ្ឋបាល​ថ្មី​នេះ​ផ្តល់​ភាព​សំខាន់​ដល់​វិស័យ​ពាណិជ្ជកម្ម​ដោយ​គ្មាន​ការលើកលែង។ វា​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​ជា​យូរយារ​ណាស់​មក​ហើយ។ ហើយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​អាស៊ាន​ ​ជា​ដៃ​គូ​បណ្តុំ​ផ្នែក​ពាណិជ្ជកម្ម ​សម្រាប់​សហរដ្ឋ​អាមេរិក»។

VOA ​មិន​អាច​ទាក់ទង​ លោក ជុំ សុន្ទរី ​អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​ដើម្បី​សុំការ​អត្ថា​ធិ​ប្បាយ​ពី​បច្ចុប្បន្នភាព​នៃ​ទំនាក់​ទំនង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​បន្ទាប់ពី​ជំនួប​ជាមួយ​នឹង​ឧបការីរង​រដ្ឋមន្ត្រី​ការប្រទេសសហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ​លោក W. Patrick Murphy។

លោក អ៊ូ វីរៈ ​ប្រធាន​វេទិកា​អនាគត​និង​ជា​អ្នក​វិភាគស្ថានភាព​សង្គម​ និង​នយោបាយ​ដែល​ជួប​ពិភាក្សា​ក្រៅផ្លូវការ​ពេល​ពិសា​អាហារ​ថ្ងៃត្រង់​នឹង​លោកW. Patrick Murphy​ ដែរ​នោះ​បាន​ឲ្យ​ដឹង​ថា​ ព័ត៌មាន​អំពី​ការកាត់​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ឧបត្ថម្ភ​មក​កម្ពុជា ស្រប​ពេល​ដែល​មន្ត្រី​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ ជា​ព័ត៌មាន​ដែល​ក្រៅ​ផ្លូវការ ហើយ​លោក​ក៏​ពុំបាន​ជជែក​ទៅ​លើ​បញ្ហា​នេះ​ដែរ។​

លោក​បញ្ជាក់​ថា​ បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​កាត់​ជំនួយ​មិន​បង្ហាញ​ពី​នយោបាយ​ការទូត ​រវាងកម្ពុជា​ និង​សហរដ្ឋ​អាមេរិក​ទេ។​

«វា​ទាក់ទង​នឹង​គោលនយោបាយ​ជំនួយ​ជាង។ តែ​គោលនយោបាយ​ជំនួយ​វា​ខុស​ពី​ទំនាក់​ទំនង​គោល​នយោបាយ​ការបរទេស គោលនយោបាយ​ទំនាក់​ទំនង​ការ​រកស៊ី ​និង​យោធា ​ឬ​ទំនាក់​ទំនង​គោល​នយោបាយ​សន្តិសុខ​ ហើយ​មើល​ទៅ​វា​មិន​ទាក់​ទង​គោលនយោបាយ​ជំនួយ​ដែល​ជា​ផ្នែក​មួយ​តូច​នោះ​ទេ»។

រូបឯកសារ៖ លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ​ ២០១៦ ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌​មាន​អំពី​បណ្តឹង​បរិហាកេរ្តិ៍​របស់​បក្ស​ប្រជាជន​កម្ពុជា​ប្រឆាំង​រូប​លោក។ (ហ៊ុល រស្មី/VOA)

លោក​បណ្ឌិត ​ដេត ​សុខឧត្តម ​អ្នកស្រាវ​ជ្រាវ​ផ្នែក​ប្រវត្តិ​ទំនាក់​ទំនង​អន្តរជាតិ​ នៃ​សាកល​វិទ្យា​ល័យ​ហ្សា​ម៉ាន់​ប្រាប់​VOA​ ឲ្យ​ដឹង​ថា​ ​ ស្ថានភាព​ទូទៅ​នៃ​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​តំបន់​អាស៊ី​អាគ្នេយ៍​មិនមែន​ជា​អាទិភាព​សម្រាប់​សហរដ្ឋ​អាមេរិក​ក្នុង​ថ្មីៗ​នេះ​នោះ​ទេ​ ប្រសិនបើ​ប្រៀបធៀប​ទៅ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​នៅ​តំបន់​អាស៊ីបូព៌ា។

«អាស៊ី​អាគ្នេយ៍​ហាក់​ដូច​ជា​មិនមែន​ជា ​តំបន់​ដែល​សហរដ្ឋ​អាមេរិក​កំពុង​សម្លឹង​ឃើញ​ជាតំបន់​អាទិភាព​នៅឡើយ​ទេ។ រដ្ឋការ​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ក្រោម​ការដឹកនាំ​របស់​ Donald Trump ​ហាក់​បី​ដូចជា​ជាប់​ស្រពិច​ស្រពិល​ជាមួយ​កូរ៉េ​ខាងជើង​ច្រើន​ជាង ​អញ្ចឹង​អ្វីៗ​នៅ​អាស៊ី​អាគ្នេយ៍​នៅ​ស្រពិច​ស្រពិល​នៅ​ឡើយ​ទេ ​បើទោះជា​មាន​ការលេចឮ​អំពី​ការកាត់​ជំនួយ​ក្តី»។

អ្នក​ស្រី ​ធីតា ឃឹះ ​បញ្ជាក់​អំពី​គោលជំហ​របស់​វិស័យ​សង្គម​ស៊ីវិល​ថា ​អង្គការ​សង្គម​ស៊ីវិល​គួរ​តែ​មាន ការត្រៀម​ខ្លួន​ពាក់ព័ន្ធ​នឹង​ការប្រឈម​ផ្នែក​ជំនួយ​ហិរញ្ញវត្ថុ​ដែល​អាច ​នឹង​ត្រូវកាត់​ដោយ​ សហរដ្ឋ​អាមេរិក។

«សង្គម​ស៊ីវិល​ប្រហែល​ជា​ដឹង​ខ្លួន​ឯង​ហើយ​ថា​កន្លែង​ណា​ជា​ការប្រឈម​ និង​ប៉ះ​ពាល់ដល់​ជំនួយ។ សង្គម​ស៊ីវិល​ត្រូវ​ត្រៀម​ខ្លួន ​មិនមែន​ពឹង​ទៅ​លើ​តែ​ជំនួយ ​ប្រភព​ថវិកា​សហរដ្ឋ​អាមេរិក​តែ​មួយ​ទេ»។

កន្លងមក​ កម្ពុជាបាន​សម្រេច​ចិត្តផ្អាក​សកម្មភាព​របស់​ កងវរសេនាតូច​កងទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក​ចល័ត​សម្រាប់​ការ​សាង​សង់​ ឬ​ហៅ​កាត់​ថា​ Seabees ​និង​ផ្អាក​សម​យុទ្ធ​យោ​ធា​រួម​គ្នា​សំខាន់​ៗ​រវាង​កងទ័ព​សហរដ្ឋ​អាមេរិក​ និង​កម្ពុជា​ផង​ដែរ។ ហើយ​ព្រឹត្តិការណ៍​ទាំងនេះ​ត្រូវ​បាន​គេ​មើល​ឃើញ​និង​បារម្ភ​ថា​ មាន​ឥទ្ធិពល​លើ​ទំនាក់​ទំនង​ការទូត​របស់​ប្រទេស​ទាំងពីរ៕

XS
SM
MD
LG