ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្ព័ន្ធ​ប្រយុទ្ធ​ជំរុញ​រុស្ស៊ី​ឲ្យ​បញ្ឈប់​វាយប្រហារ​លើ​ក្រុម​ប្រឆាំង​នៅ​ស៊ីរី


រូប​ភាព​នេះ​ត្រូវ​បាន​ថត​កាលពី​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ ហើយ​ត្រូវ​បាន​បង្ហោះ​នៅ​ក្នុង​គណនី​ Twitter របស់​កង​ការពារ​ស៊ីវិល​របស់​ស៊ីរី ដែល​ជា​ក្រុម​រុករក និង​ជួយសង្គ្រោះ​បង្ហាញ​ពី​ស្ថានភាព​បន្ទាប់​ពី​ការ​វាយប្រហារ​តាម​អាកាស​នៅ​ក្នុង​ក្រុង Talbiseh ប្រទេស​ស៊ីរី។
រូប​ភាព​នេះ​ត្រូវ​បាន​ថត​កាលពី​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ ហើយ​ត្រូវ​បាន​បង្ហោះ​នៅ​ក្នុង​គណនី​ Twitter របស់​កង​ការពារ​ស៊ីវិល​របស់​ស៊ីរី ដែល​ជា​ក្រុម​រុករក និង​ជួយសង្គ្រោះ​បង្ហាញ​ពី​ស្ថានភាព​បន្ទាប់​ពី​ការ​វាយប្រហារ​តាម​អាកាស​នៅ​ក្នុង​ក្រុង Talbiseh ប្រទេស​ស៊ីរី។

រុស្ស៊ី​បាន​ធ្វើ​ការ​វាយ​ប្រហារតាម​អាកាស​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ប្រទេស​ស៊ីរី​នៅ​ថ្ងៃ​សុក្រ​នេះ នៅពេល​ដែល​ក្រុម​ចម្រុះ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​មូស្គូ​បញ្ឈប់​ការ​វាយ​ប្រហារ​ទៅ​លើ​ក្រុម​ប្រឆាំង​ស៊ីរី ​ហើយ​ផ្តោតអារម្មណ៍ទៅ​លើ​ក្រុម​រដ្ឋ​ឥស្លាម​វិញ។

ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​បាន​ចុះផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ក្រសួង​ការបរទេស​តួកគី​បាន​ប្រាប់​ឲ្យ​ដឹង​ថា «សកម្មភាព​យោ​ធាទាំង​នោះ​ធ្វើ​ឲ្យ​រាលដាល​កាន់​តែធំឡើង​ហើយ​នឹង​ធ្វើ​ឲ្យ​មាន​លទ្ធិ​ជ្រុល​និយម​កាន់​តែ​ខ្លាំង​ឡើង‍»។

ក្រុម​ចម្រុះ​ដែល​រួម​មាន​សហរដ្ឋ​អាមេរិក ​អង់គ្លេស តួកគី ​បារាំង កាតា​ និង​ប្រទេស​អារ៉ាប៊ី​សាអូឌីត ​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​អស់​រយៈ​ពេល​ប្រហែល​មួយ​ឆ្នាំ។

ក្នុង​ខណៈ​នោះ​ដែរ ​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ​មាន​កំណត់​ពេល​ជួប​ជាមួយ​ប្រធានាធិបតី​បារាំង Francois Hollande ​នៅ​ក្នុង​ទីក្រុង​ប៉ារីស​ដើម្បី​ពិភាក្សា​ជម្លោះ​ក្នុង​ប្រទេស​ស៊ីរី។

​រុស្ស៊ី​ដែល​បាន​ចាប់​ផ្តើម​យុទ្ធនាការ​តាម​អាកាស​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ ​បាន​និយាយ​ថា ​ខ្លួន​បាន​វាយ​ប្រហារ​ទៅ​លើ​ពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម ​ក៏ប៉ុន្តែ​សហរដ្ឋ​អាមេរិក ​បាន​ចោទ​ប្រកាន់​រុស្ស៊ី​ពី​ការ​ប្រើប្រាស់​យុទ្ធនាការ​នោះ​ដើម្បី​គាំទ្រ​រដ្ឋាភិបាល​ Bashar al-Assad។

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ យន្តហោះ​ចម្បាំង​របស់រុស្ស៊ី​បាន​វាយ​ប្រហារ​ក្រុម​រដ្ឋ​ឥស្លាម ក៏ប៉ុន្តែ​យោង​ទៅ​តាម​ក្រុម​អ្នក​សង្កេតការ ​រុស្ស៊ី​ក៏​បាន​ទម្លាក់​គ្រាប់​បែក​ទៅ​លើ​ពួក​អ្នក​ប្រយុទ្ធ​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​ផង​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG