Hello VOA៖ បក្សសង្គ្រោះជាតិរិះគន់វិធានការរដ្ឋាភិបាលលើបញ្ហាជំងឺកូវីដ១៩
ខណៈពេលដែលមានពលករចំណាកស្រុកកម្ពុជាជាង១៥.០០០នាក់បានវិលពីប្រទេសថៃចូលមកក្នុងប្រទេសកម្ពុជាវិញយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅគ្រាដែលមានការឆ្លងជំងឺកូវីដ១៩ជិត១០០០ករណីក្នុងប្រទេសថៃ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបានរិះគន់រដ្ឋាភិបាលកម្ពុជាយ៉ាងខ្លាំងចំពោះការមិនត្រៀមលក្ខណៈបង្ការទុកជាមុនទាំងលើផ្នែកសុខភាពនិងសេដ្ឋកិច្ចរបស់ពលករទាំងនោះ។ លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិបានប្រាប់វីអូអេថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមើលស្រាលស្ថានការណ៍ក្នុងខណៈពេលដែលពិភពលោកទាំងមូលបានព្រួយបារម្ភនិងខិតខំប្រឹងប្រែងទប់ស្កាត់ជំងឺរាតត្បាតសាកលនេះតាំងពីដើមឆ្នាំនេះ ហើយនៅពេលនេះវានឹងបង្កហានីភ័យនៅក្នុងប្រទេសផងដែរ។ (ម៉ែន គឹមសេង វ៉ាស៊ីនតោន ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០)