ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី​ Clinton បាន​ឈ្នះ​យ៉ាងងាយ​ស្រួល​លើ​លោក​​ Sanders ក្នុង​រដ្ឋ​ South Carolina


បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​ប្រជា​ធិបតេយ្យ លោក​ស្រី Hillary Clinton ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​រដ្ឋ​ South Carolina កាល​ពី​ថ្ងៃសៅរ៍ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦។
បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​ប្រជា​ធិបតេយ្យ លោក​ស្រី Hillary Clinton ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​រដ្ឋ​ South Carolina កាល​ពី​ថ្ងៃសៅរ៍ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦។

លោកស្រី ​Hillary Clinton ​បាន​ទទួល​ជ័យ​ជម្នះ​យ៉ាង​ស្រួល​នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​ជ្រើសរើស​បេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​ប្រ​ជាធិបតេយ្យ​នៅក្នុង​រដ្ឋ ​South Carolina ​ដែល​ធ្វើ​ឲ្យ​លោកស្រី​ក្លាយ​ជាបេក្ខជន​នាំ​មុខ​ហើយ​បាន​ធ្វើឲ្យ​លោក ​Bernie Sanders ​បាន​ទទួល​បរាជ័យ​យ៉ាង​ខ្លាំង​នៅ​មុនពេល​នៃ​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​ដ៏​សំខាន់​មួយ​នៅ​ថ្ងៃ​អង្គារ​ខាង​មុខ​នេះ​ដែល​ហៅ​ថា​ Super Tuesday។

លោកស្រី​ Clinton ​បាន​ឈ្នះ​ដោយ​បាន​ទទួល​ការគាំទ្រ​ពី​ពួក​គណបក្ស​ប្រជា​ធិប​តេយ្យ​ជិត​៣​ភាគ៤​ដែល​បាន​ទៅ​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ​ភាគ​ខាង​ត្បូង​លើក​ទី​មួយ​ក្នុង​អំឡុង​នៃ​រដូវ​បោះឆ្នោត​បឋម​ជ្រើសរើស​បេក្ខជន​ប្រធានា​ធិបតី។

លទ្ធផលនេះ ​គ្មាន​ការ​មន្ទិល​សង្ស័យ​ឡើយ។​ សំណួរ​គឺថា​ តើ​លោក ​Sanders ដែលជា​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​រដ្ឋ ​Vermont ​អាច​បង្រួម​យក​បានអ្វី​ដែល​មាន​ជិត​៣០​ពិន្ទុ​នៅ​ក្នុង​ការ​ស្ទង់​មតិ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ដែរ​ឬទេ។

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក ​Sanders ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍ដ៏​រហ័ស​ដើម្បី​ស្វាគមន៍​លោកស្រី​គ្លីនតុនពី​ជ័យ​ជម្នះ​របស់​លោក​ស្រី។

លោកស្រី​គ្លីនតុន ​បាន​ប្រាប់​ពួក​អ្នកគាំទ្រ​ដែល​ស្រែក​អបអរ​សាទរ​នៅឯការ​ប្រជុំ​នយោបាយ​កាល​ពីរសៀល​ថា «ថ្ងៃ​ស្អែក យុទ្ធ​នាការ​បោះឆ្នោត​នេះ​នឹង​ឡើង​កម្រិត​ថ្នាក់​ជាតិ‍»។

លោកស្រី​ គ្លីនតុន ​ដែល​ជា​អតីត​រដ្ឋ​មន្រ្តី​ការ​បរទេស​ហើយ​និង​ជាភរិយា​របស់​អតីត​ប្រធានា​ធិបតី ​ឥឡូវនេះ​បាន​ទទួល​ជ័យ​ជម្នះ​ឬ​បាន​ស្មើ​ នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ក្នុង​រដ្ឋ​ចំនួន​៣​នៃ​ការ​ប្រកួតប្រជែង​រដ្ឋ​ចំនួន៤​លើក​ដំបូង​នៅ​ក្នុង​ការ​បោះឆ្នោត​ខាង​គណបក្ស​ប្រ​ជាធិបតេយ្យ ​ហើយ​បាន​នាំ​មុខ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​ស្ទង់​មតិ​នៅ​ក្នុង​រដ្ឋ​ជា​ច្រើន​ដែល​មាន​គម្រោង​ធ្វើ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​អង្គារ​ខាង​មុខ​នេះ៕

XS
SM
MD
LG