ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ស្រី​ Clinton ​ឈ្នះ​នៅ​រដ្ឋ​ Nevada ខណៈ​លោក​ Trump ឈ្នះ​នៅ​រដ្ឋ​ South Carolina


លោក Donald Trump បេក្ខជន​ប្រធានាធិបតីនៃ​គណបក្ស​សាធារណរដ្ឋ ឈ្នះ​ការ​បោះ​ឆ្នោត​ដំបូង​នៅ​រដ្ឋ​ South Carolina សម្រាប់​គណបក្ស​សាធារណ​រដ្ឋ ចំណែក​លោក​ស្រី Hillary Clinton បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យបាន​ឈ្នះ​នៅ​រដ្ឋ​ Nevada កាល​ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦។
លោក Donald Trump បេក្ខជន​ប្រធានាធិបតីនៃ​គណបក្ស​សាធារណរដ្ឋ ឈ្នះ​ការ​បោះ​ឆ្នោត​ដំបូង​នៅ​រដ្ឋ​ South Carolina សម្រាប់​គណបក្ស​សាធារណ​រដ្ឋ ចំណែក​លោក​ស្រី Hillary Clinton បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យបាន​ឈ្នះ​នៅ​រដ្ឋ​ Nevada កាល​ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦។

លោកស្រី​ ​គ្លីនតុន ​អតីតរដ្ឋ​មន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​លើក​ទី​១​របស់​គណបក្ស​ប្រជាធិបតេយ្យនៅ​ក្នុង​រដ្ឋ ​Nevada ​ដោយ​បាន​ផ្តួល​លោក​ Bernie Sanders​ សមាជិក​ព្រឹទ្ធ​សភា​រដ្ឋ ​Vermont​ ដោយ​សំឡេងឆ្នោត​ដ៏​ច្រើន​លើស​លុប​គឺ​៥២,៧​ភាគ​រយ​ទល់​នឹង​៤៧,៣​ភាគ​រយ​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ដើម្បី​ក្លាយ​ជា​ប្រធានា​ធិបតី​ថ្មី។

ពួក​អ្នក​វិភាគ​និយាយ​ថា ​ជ័យ​ជម្នះ​របស់​លោក​ស្រី​គ្លីនតុន ​បង្ហាញ​ថា​បណ្តាញ​គាំទ្រ​ថ្នាក់​ជាតិ​របស់​លោកស្រី​នៅតែ​ខ្លាំង ​ហើយ​លោក Sanders ​ត្រូវតែ​ធ្វើ​ការ​អំពាវនាវ​ដល់​ពួក​អ្នក​គាំទ្រ​គណបក្ស​ប្រ​ជាធិបតេយ្យ​ឲ្យ​ហួស​ពី​មនុស្ស​ក្មេងៗ​ដែលបាន​បង្កើត​យុទ្ធ​នាការណ៍​ឃោសនា​បោះឆ្នោតរបស់​លោក។

នៅ​ក្នុងការ​បោះឆ្នោត​បឋម​របស់​គណបក្ស​សាធាណរដ្ឋ​ ​មាន​ការ​ប្រកៀក​ប្រកិត​គ្នា​នៅ​ក្នុង​រដ្ឋ ​South Carolina ​ដោយ​លោក ​Donald Trump ​បានទទួល​ជ័យ​ជម្នះ​យ៉ាង​ខ្លាំង​លើ​គូ​ប្រកួត​ប្រជែង​របស់​លោក​ដោយ​បាន​ទទួលសំឡេង​ឆ្នោត​៣២,៥​ភាគ​រយ។​ លោក​Marco Rubio ​និង​លោក​ Ted Cruz ​បាន​ស្ថិត​នៅ​ក្នុង​លំដាប់​ទី២​ដោយ​ម្នាក់ៗ​ទទួល​បាន​សំឡេង​ឆ្នោត​ប្រហែល​២២​ភាគរយ។​ លោក ​Rubio បាន​បញ្ចប់​ដោយ​មាន​ការគាំទ្រ​កើន​បន្តិច។

បន្ទាប់​ពី​ជ័យជម្នះ​ដ៏​ធំ​នៅ​ក្នុង​រដ្ឋ ​New Hampshire ​កាល​ពី​១១​ថ្ងៃ​មុន ​ជ័យ​ជម្នះ​នេះ ​ហាក់​ដូចជាធ្វើ​ឲ្យ​មហាសេដ្ឋី​អចលនៈ​ទ្រព្យ​ក្លាយ​ជា​បេក្ខជន​នាំ​មុខ​របស់​គណបក្ស​សាធារណរដ្ឋ។

លោក​ Trump​ បាន​ធ្វើ​សុន្ទរកថា​ទៅ​កាន់​ហ្វូង​មនុស្ស​យ៉ាង​កុះករ​នៅ​ក្នុង​ទីក្រុង Spartanburg ​នៃ​រដ្ឋ ​South Carolina រួម​ជាមួយ​លោកស្រី ​Melania ​ភរិយា​របស់​លោក​និង​អ្នក​ស្រី Ivanka កូន​ស្រី​របស់​លោក​ដែល​បាន​និយាយ​យ៉ាង​ខ្លី​ដែរ។​ លោក​ Trump​ បាន​ស្វាគមន៍​បេក្ខជន​ផ្សេង​ទៀត​ដោយ​និយាយ​ថា ​វា​ជាការ​ប្រកួត​ប្រជែង​ដំណែង​ប្រធានា​ធិបតី​ដ៏​លំបាក​មួយ ក៏ប៉ុន្តែ​ជាការ​ល្អ​នៅ​ពេល​ដែល​លោក​អ្នក​ឈ្នះ៕

XS
SM
MD
LG