ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ប្រែ​ប្រួល​អាកាសធាតុ​ទាក់​ទងនឹងការ​ធ្វើចំណាក​ស្រុក​ដ៏​ធំ​នៃបដិវត្តន៍​រដូវផ្កា​រីក​អារ៉ាប់


រូបឯកសារ៖ បាតុករលើកបុរសម្នាក់ ដែលរងរបួសអំឡុងពេលប៉ះទង្គិចគ្នាជាមួយប៉ូលិស អំឡុងពេលបាតុកម្មមួយក្នុងបរិបទរដូវផ្ការីកនៅក្រុង Casablanca ប្រទេស​ម៉ារុក កាល​ពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១១។ 
រូបឯកសារ៖ បាតុករលើកបុរសម្នាក់ ដែលរងរបួសអំឡុងពេលប៉ះទង្គិចគ្នាជាមួយប៉ូលិស អំឡុងពេលបាតុកម្មមួយក្នុងបរិបទរដូវផ្ការីកនៅក្រុង Casablanca ប្រទេស​ម៉ារុក កាល​ពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១១។ 

នៅ​ពេលដែល​ការរើប​បះបោរ​បដិវត្តន៍​រដូវផ្កា​រីក​អារ៉ាប់ ឬ Arab Spring បាន​ចាប់​ផ្តើម​នៅទូទាំង​តំបន់​មជ្ឈឹម​បូព៌ា​និង​អាហ្វ្រិក​ខាង​ជើង​ក្នុង​ឆ្នាំ​២០១០ ​មនុស្ស​រាប់​លាននាក់ ​បាន​រត់​គេចចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន​ដើម្បី​ស្វែងរក​ជី​វភាព​ថ្មី​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​បន្ទាប់​មក។

ការធ្វើ​ចំណាក​ស្រុក​ដ៏​ធំដែល​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​បដិ​វត្តន៍​រដូវផ្កា​រីក​អារ៉ាប់ឬ Arab Spring នៅ​ក្នុង​តំបន់​អាហ្វ្រិក​ខាង​ជើង​និង​តំបន់​មជ្ឈឹម​បូព៌ាមួយ​ផ្នែក​បណ្តាល​មក​ពីការប្រែប្រួល​អាកាស​ធាតុ។នេះ​តាម​ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​។ ​ក្រុម​អ្នក​វិទ្យា​សាស្រ្ត​មក​ពី​វិទ្យា​ស្ថាន​អន្ត​រជាតិ​សម្រាប់​ការ​វិភាគ​ប្រព័ន្ធ​អនុវត្តន៍​ ឬ Applied System Analysisនៅ​ក្នុង​ប្រទេស​អូទ្រីស ​និយាយ​ថា ​ក្នុង​កាលៈ​ទេសៈខ្លះ ​ស្ថាន​ភាព​អាកាស​ធាតុ ​អាចនាំ​ឲ្យមាន​ជម្លោះ​ដែលជំរុញ​ឲ្យ​មានការកើន​ឡើង​នូវការផ្លាស់​ប្តូរ​ទីលំនៅ។​

នៅ​ពេលដែល​ការរើប​បះបោរ​បដិវត្តន៍​រដូវផ្កា​រីក​អារ៉ាប់ ឬ Arab Spring បាន​ចាប់​ផ្តើម​នៅទូទាំង​តំបន់​មជ្ឈឹម​បូព៌ា​និង​អាហ្វ្រិក​ខាង​ជើង​ក្នុង​ឆ្នាំ​២០១០ ​មនុស្ស​រាប់​លាននាក់ ​បាន​រត់​គេចចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន​ដើម្បី​ស្វែងរក​ជី​វភាព​ថ្មី​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​បន្ទាប់​មក។

​ក្រុមអ្នក​ស្រាវជ្រាវ អះអាង​ថា ​មានភស្តុតាងដែល​ត្រូវ​បាន​រក​ឃើញ​នៃការ​ជាប់​ទាក់​ទិនរវាង​ជម្លោះ​ទាំង​នោះ​ទៅនឹងការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ​នៅទូទាំង​តំបន់​នោះ ​និង​លំហូរជន​ចំណាក​ស្រុក។

ក្រុមអ្នក​និពន្ធ​របាយការណ៍​នោះ ​រួមទាំង​លោកស្រី Raya Muttarakនៃ​សាកល​វិទ្យា​ល័យEast Anglia ផង​ដែរ​និយាយ​ថា ឬសគល់​នៃ​ជម្លោះ​ក្នុង​ប្រទេស​ស៊ីរី ​អាច​ត្រូវ​បាន​រកឃើញមុនពេលការរាំង​ស្ងួត​ និង​ការ​ខ្វះខាត​ទឹក។​លោកស្រី ​បាន​និយាយ​ជាមួយ​ VOA ​តាម​ប្រព័ន្ធSkypeថា«មនុស្ស​បាន​ចាប់​ផ្តើម​មិន​អាច​ផលិត​ផលិតផល​កសិកម្ម​បាន ​ហើយនេះជា​ការ​ចាប់​ផ្តើម​បម្លាស់​ទី​ពី​តំបន់​ជន​បទ​ទៅ​កាន់តំបន់​ទីក្រុង​ដែលមាន​មនុស្ស​ដ៏​ច្រើន​កកកុញ​រួចទៅ​ហើយ​នោះ។ ហើយធន​ធាន​នៅ​ក្នុង​តំបន់​ទីក្រុង ក៏កាន់​តែខ្សោះ​ទៅៗដែរ។ ដូច្នេះ ​ដោយ​មានការ​តាន​តឹង ​ការ​ប្រយុទ្ធដើម្បី​ធនធាន ​ហើយ​បញ្ហា​សំខាន់គឺ ការ​បែក​ខ្ញែក​ខាង​ជន​ជាតិ​ភាគ​តិច​ក្នុង​ប្រទេស​ស៊ីរី។​ដូច្នេះ ទាំងអស់​នេះ​ជា​ការរួម​ផ្សំ»។

ក្រុម​អ្នក​ស្រាវ​ជ្រាវ ​បាន​ប្រើ​ទិន្នន័យស្តីពីការ​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រក​កោន​ និង​មនុស្ស​ស្លាប់​ដែល​ទាក់​ទិន​នឹង​ជម្លោះ។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​គួបផ្សំ​តាម​របៀប​គណិត​វិទ្យា​ជាមួយទិន្នន័យស្តីពី​ការរាំង​ស្ងួត​និង​ការ​ធ្លាក់​ភ្លៀង ​បូក​ផ្សំ​នឹងកត្តាផ្សេង​ៗ​ទៀត​ដូចជាចំនួន​ពលរដ្ឋ​និង​វិធាន​ការ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​និងភាពចម្រុះ​ខាង​ជាតិ​សាសន៍។ លោកស្រី Raya Muttarakបាន​និយាយ​ទៀត​ថា៖ «ចូរក្រឡេក​មើល​ថាតើ​អាកាស​ធាតុ​ប្រហែលប៉ះពាល់​ដល់​ជម្លោះ​យ៉ាង​ដូចម្តេច។ហើយ​បន្ទាប់​យើង​វាយ​តម្លៃ​អំពី​ផលប៉ះពាល់​នោះ ​យើង​ នឹងប្រើ​ចំនួន​ដែល​យើង​បាន​មក​ពីប៉ាន់​ស្មាន​នោះ​ ដើម្បី​វាយ​តម្លៃ​វិធាន​ការ​បន្ទាប់។ ដូច្នេះ បណ្តា​ប្រ​ទេសដែល​ជួបប្រទះ​ជម្លោះ​មក​ពីការផ្លាស់​ប្តូរ​អាកាស​ធាតុ ថាតើប្រទេស​ទាំង​នោះ​ទំនងធ្វើ​ឲ្យមាន​លំហូរ​ជន​ភៀស​ខ្លួន​ដែរ​ឬទេ?»។

ក្រុម​អ្នកស្រាវជ្រាវ ធ្វើការ​បញ្ជាក់​ថា ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ មិន​បណ្តាល​មក​ពី​ជម្លោះ​ទេ ហើយ​ជារឿយៗលំហូរ​នៃ​ការ​ស្វះស្វែង​សុំសិទ្ធិ​ជ្រកកោន​តែងតែ​កើត​ឡើង​នៅក្រោយ​ជម្លោះ​និមួយៗ។

លោក​ស្រី​និយាយ​ថា «ផល​ប៉ះពាល់​នៃការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ​លើបម្លាស់​ទី តាម​រយៈ​ជម្លោះ មាន​ភាព​ជាក់លាក់​សម្រាប់​ពេល​វេលា​ពិត​ប្រាកដ​និង​ដល់​ប្រទេស​ជាក់ លាក់។​ដូច្នេះ ​ជម្លោះ​កើតចេញ​ពី​អាកាស​ធាតុ ការណ៍​នេះ ​ទំនង​កើត​មាន​នៅ​ក្នុង​ប្រទេស​មាន​ប្រជាធិបតេយ្យ​កម្រិតមធ្យម»។​

លទ្ធផល​នៃការ​សិក្សា​នេះ ផ្តោត​លើ​តំបន់​អាស៊ី​ខាង​លិច។ ក៏​ប៉ុន្តែ គេ​សង្ឃឹម​ថា ​ការ​ស្រាវ​ជ្រាវ​នេះ ​នឹង​រួម​វិភាគ​ទាន​ដល់​ជជែក​ដេញដោល​សា កល​ថាតើ​លំហូរ​នៃ​ជន​ចំណាក​ស្រុក ​នឹង​មាន​ផលប៉ះពាល់​ដោយ​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ​យ៉ាង​ដូចម្តច៕

ប្រែសម្រួល​ដោយជឹង ប៉ូជីន

វីដេអូថ្មីៗបំផុត

XS
SM
MD
LG