ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​បាន​ទទូច​រួមគ្នា​ឲ្យ​អាជ្ញាធរ​ដោះ​លែង​សកម្មជន​សិទ្ធិ​មនុស្ស​និង​បរិស្ថាន​៤​នាក់


រូបឯកសារ៖ លោក អ៊ូច ឡេង ​សកម្មជន​ការពារ​ព្រៃឈើ​របស់​កម្ពុជា​មួយ​រូប ដែល​ទទួល​បាន​ពាន​រង្វាន់​វីរៈជន​បរិស្ថាន Goldman Environmental Prize ឆ្នាំ​២០១៦។ លោក​បាន​​តាមដាន ស៊ើប​អង្កេត និង​ចងក្រង​ជា​ឯកសារ​នៃ​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​របស់​ឈ្មួញ និង​ក្រុមហ៊ុន​ឈើ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចម្រុះ ​បាន​ទទូច​រួមគ្នា​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃសៅរ៍​ សុំឲ្យ អាជ្ញាធរ​ដោះលែង​លោក​ អ៊ូច ឡេង ​ប្រធាន​អង្គការ ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា​ និង សកម្មជន​បរិស្ថាន​៣រូប​ផ្សេង​ទៀត​ ក្រោយ​ពី​ចុះ​ឃ្លាំ​មើល​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុស​ច្បាប់​នៅ​តំបន់​ព្រៃឡង់ ​ខេត្ត​ក្រចេះ​ កាលពី​ថ្ងៃទី​១២ ​មីនា ​ហើយ​ត្រូវ​គេ​ចាប់​ខ្លួន។

សកម្មជន​ទាំង​បួនរូប​ មាន​លោក​ អ៊ូច ឡេង ​ដែល​ជាម្ចាស់​ពាន​រង្វាន់​វីរៈជន​បរិស្ថាន ​Goldman Environmental ​Prize ​ឆ្នាំ​២០១៦​ ហើយ​នឹង ​សកម្មជន​បរិស្ថាន ​ដែល​ជា​សមា​ជិក​បណ្តាញ​សហគមន៍​ព្រៃឡង់​ ៣រូប​ទៀត​គឺ​លោក​ ខេម សុខឃី​ លោក​ ស្រី ថី ​ហើយនឹង​លោក​ មេន ម៉ាត់​ ដែល​គេ​រាយការណ៍​មក​ថា​ រង​នូវ​អំពើ​ហិង្សា​ពេល​ដែល​ត្រូវ​ឃាត់​ខ្លួន​ដោយ​កម្លាំង​សន្តិសុខ​ក្រុមហ៊ុន ​Think Biotech Com, Ltd ​ហើយ​ក្រោយ​មក​ត្រូវ​ឃុំ​ខ្លួន​នៅ​ក្នុង​អធិការ​ស្រុក​សំបូរ​ ខេត្ត​ក្រចេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុម​តំណាង​សង្គម​ស៊ីវិល​ឯករាជ្យ​ចំនួន​២៤ ​បាន​ចាត់ទុក​ថា​ សកម្មភាព ឃាត់​ខ្លួន​នេះ​គឺ​ជា​រូបភាព​នៃ​ការ​គំរាម​កំហែង​ដល់​សកម្មជន​បរិស្ថាន​និង​ព្រៃឈើ ​ដែល​គ្រាន់​តែ​ធ្វើ សកម្មភាព​ដោយ​សន្តិវិធី​ក្នុងការ​ឃ្លាំមើល ​និង​ រាយការណ៍​អំពី​សកម្មភាព​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃឡង់​ និង ​តំបន់​ផ្សេង​ទៀត​ស្រប​តាម​សិទ្ធិ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណា ចក្រ​កម្ពុជា ​និង​ច្បាប់​ស្តីពី​កិច្ច​គាំពារ​បរិស្ថាន ​និង​ គ្រប់គ្រង​ធម្មជាតិ​ ដែល​បាន​លើក​ទឹក​ចិត្ត​និង លទ្ធភាព​ឲ្យ​សាធារណៈ​ជន​ចូលរួម​ក្នុង​កិច្ចការ​បរិស្ថាន​ និង ​ការពារ​ធនធាន​ធម្មជាតិ‍។

ក្រៅ​ពី​ការ​សរសើរ​ដល់​សកម្មជន​ទាំង​បួន​រូប​ ក្រុម​សង្គម​ស៊ីវិល​ បាន​អំពាវនាវ​ឲ្យ​នគរបាល​ស្រុក សំបូរ​រក្សា​សុវត្ថិភាព​ និង​ដោះលែង​សកម្មជន​បរិស្ថាន​ទាំង​៤រូប​ ដោយ​ឥត​លក្ខខណ្ឌ​ ហើយ​ស៊ើប អង្កេត​និង​ផ្តន្ទាទោស​ជន​ដៃ​ដល់​ចំនួន​២នាក់​ដែល​ប្រើ​អំពើ​ហិង្សា​លើ​សកម្មជន​បរិស្ថាន​ម្នាក់​គឺ​លោក មេន ម៉ាត់៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG