ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មករ​ចិន​ម្នាក់​ស្លាប់​ក្នុង​បាតុកម្ម​នៅ​វៀតណាម


អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​​ថត​រូប​រថយន្ត​មួយ​គ្រឿង​ដែល​ត្រូវ​ដុត​កម្ទេច​ក្នុង​បាតុកម្ម​ប្រឆាំង​នឹង​ចិន​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម។ (រូបថត​ផ្តល់​ឲ្យ​វីអូអេ)​
អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​​ថត​រូប​រថយន្ត​មួយ​គ្រឿង​ដែល​ត្រូវ​ដុត​កម្ទេច​ក្នុង​បាតុកម្ម​ប្រឆាំង​នឹង​ចិន​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម។ (រូបថត​ផ្តល់​ឲ្យ​វីអូអេ)​
ការ​បះបោរ​នៅ​រោងចក្រ​មួយ​របស់​ក្រុមហ៊ុន​ចិន​ក្នុង​ប្រទេស​វៀតណាម​បាន​សម្លាប់​កម្មករ​ជនជាតិ​ចិន​ម្នាក់​ នៅ​ពេល​ដែល​ជនជាតិ​វៀតណាម​ច្រើន​ពាន់​នាក់​ធ្វើ​ការ​តវ៉ា​ទូទាំង​ប្រទេស​ប្រឆាំង​នឹង​ការ​សាងសង់​ការដ្ឋាន​បូម​ប្រេង​របស់​ចិន​ (Oil Rig)​ នៅ​ក្នុង​ដែន​សមុទ្រ​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។​

មន្ត្រី​នានា​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ការ​បះបោរ​នៅ​ខេត្ត ​Ha Tinh​ នៅ​ភាគ​កណ្តាល​ប្រទេស​វៀតណាម​នោះ​គឺ​ជា​ឧបទេ្ទវហេតុ​ដ៏​គ្រោះថ្នាក់​លើក​ទី​មួយក្នុង​ចលនា​បាតុកម្ម​ប្រឆាំង​នឹង​ប្រទេស​ចិន។ ​មាន​មនុស្ស​ច្រើន​ពាន់​នាក់​បាន​ឈប់​ធ្វើ​ការ​ ហើយ​បាន​ចូល​បំផ្លិច​បំផ្លាញ​ហាង​ទំនិញ​របស់​ជន​បរទេស ​ដែល​មាន​មនុស្ស​របួស​ប្រហែល​១០០​នាក់។​

ក្នុង​ខេត្ត Binh Duong ភាគ​ខាង​ត្បូង​ហ្វូង​មនុស្ស​បាន​ដុត​និង​បាន​លួច​របស់​របរ​ពី​រោងចក្រ​ជាង​១០​ រួម​មាន​រោងចក្រ​របស់​ក្រុមហ៊ុន​កូរ៉េខាង​ត្បូង​និង​កោះ​តៃវ៉ាន់​ផង​ដែរ។

រោងចក្រ​ជាច្រើន​ក្នុង​តំបន់​នេះ​បាន​បិទ​ទ្វារ​កាល​ពី​ថ្ងៃ​ពុធ​ នៅ​ពេល​ប៉ូលិស​បង្ក្រាប​ការ​បះបោរ​បាន​ព្យាយាម​បង្ក្រាប​សកម្មភាព​ទាំង​នេះ៕
XS
SM
MD
LG