ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ដាក់​ពង្រាយ​​មីស៊ីល​របស់​ចិន​គឺ​ជា​បញ្ហា​ប្រឈម​ចំពោះ​សហរដ្ឋ​អាមេរិក​ជុំវិញ​សមុទ្រ​ចិន​ខាង​ត្បូង


រូបឯកសារ៖ ទិដ្ឋភាព​នៃ​តំបន់​ថ្ម​ប៉ប្រះទឹក​ Subi នៅ​ប្រជុំកោះ​ Spratly ក្នុង​សមុទ្រ​ចិន​ខាង​ត្បួង​ដែល​មាន​ជម្លោះ។
រូបឯកសារ៖ ទិដ្ឋភាព​នៃ​តំបន់​ថ្ម​ប៉ប្រះទឹក​ Subi នៅ​ប្រជុំកោះ​ Spratly ក្នុង​សមុទ្រ​ចិន​ខាង​ត្បួង​ដែល​មាន​ជម្លោះ។

ការ​ដាក់​ពង្រាយ​កាំជ្រួច​មីស៊ីល​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​គឺ​ជា​បញ្ហា​ប្រឈម​ចំពោះ​សហរដ្ឋអាមេរិក​ និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន។ នេះ​បើ​យោង​តាម​ក្រុម​អ្នកវិភាគ។

កាំជ្រួច​មីស៊ីល​សម្រាប់​បាញ់​នាវា និង​កាំជ្រួច​មីស៊ីល​សម្រាប់​បាញ់​យន្តហោះ​ ដែល​ចិន​បាន​តម្លើង​នៅ​តាម​កោះ​តូចៗ​នៅ​ភាគ​ខាង​ត្បូង​ឆ្នេរសមុទ្រ​របស់​ខ្លួន​ នឹង​ប៉ះ​ពាល់​ដល់​ការ​បើក​ឆ្លង​កាត់​របស់​នាវា​មក​ពី​សហរដ្ឋអាមេរិក ឬ​ពី​ប្រទេស​ជា​សម្ព័ន្ធ​មិត្ត​ផ្សេង​ទៀត​ដូច​ជា​អូស្រ្តាលី​និង​ជប៉ុន​ជាដើម។ នេះ​បើ​យោង​តាម​ពួក​អ្នកវិភាគ។

ប្រទេស​វៀតណាម​ដែល​ទាមទារ​ផ្នែក​ខ្លះ​នៃ​ដែន​សមុទ្រកាន់កាប់​ដោយ​ចិន​ បាន​ធ្វើ​ការ​តវ៉ា​ជា​ផ្លូវការ​ទៅ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

យោង​តាម​របាយការណ៍​ថ្មី​មួយ​ដោយ​សា្ថនីយ៍​ទូរទស្សន៍ ​CNBC ដែល​បាន​ដក​ស្រង់​«ពី​ប្រភព​ដែល​បាន​ដឹង​ពី​បាយការណ៍​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋអាមេរិក»​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ប្រទេស​ចិន​បាន​ដាក់​ពង្រាយកាំជ្រួចមីស៊ីល​នៅ​តាម​ប្រជុំកោះ ​Spratly​ សម្រាប់​ធ្វើ​សមយុទ្ធ​យោធា​កាល​ពី​ដើម​ខែមេសា​កន្លង​ទៅ។

ចិន​ទាមទារ​គ្រប់គ្រង​ដែន​សមុទ្រ​៩០​ភាគរយ និង​ជំទាស់​នៅ​នឹង​ការ​បើក​ឆ្លង​កាត់​របស់​នាវាសហរដ្ឋអាមេរិក​នៅ​ក្នុង​សមុទ្រ​នេះ​ ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ពណ៌នា​ថា ​ជា​សេរីភាព​នៃ​ការ​ធ្វើ​នាវា​ចរណ៍។ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ចាត់​ទុក​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ទាមទារ​ដោយរដ្ឋាភិបាល​ប្រទេស​៥​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី​ ថា​ជាផ្លូវ​ទឹក​អន្តរជាតិ៕

XS
SM
MD
LG