ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រធានាធិបតី​ចិន​ធ្វើ​​​ទស្សនកិច្ច​​​ប្រវត្តិសាស្ត្រ​​​នៅ​កូរ៉េ​ខាង​ត្បូង


លោកប្រធានាធិបតី​​​ចិន Xi Jinping និង​​​លោកស្រី​​​ប្រធានាធិបតី​​​កូរ៉េ​​​ខាង​​​ត្បូង​​​ Park Geun-hye ចាប់ដៃ​​​គ្នា​​​​​​មុន​​​ជំនួប​​​កំពូល​​​របស់​​​ខ្លួន

លោក​ប្រធានាធិបតី​ចិន​ Xi​ Jingping​ បាន​ចាប់​ផ្តើម​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈ​ពេល​២ថ្ងៃនៅ​កូរ៉េ​ខាង​ត្បូង​ ដែល​ក្រុម​អ្នក​សង្កេតការណ៍​ជា​ច្រើន​ចាត់​ទុក​ថា​ជា​ការ​ទ្រគោះ​បោះ​បោក​ដល់​សម្ព័ន្ធមិត្ត​ជា​ប្រវត្តិសាស្ត្រ​របស់​ក្រុង​ប៉េកាំង​ គឺ​ កូរ៉េ​ខាង​ជើង។​

កិច្ច​ចរចា​របស់​លោក​ Xi​ ជា​មួយ​លោក​ស្រី​ប្រធានាធិបតី​ កូរ៉េ​ខាង​ត្បូង​ Park​ Geun-hye​ រំពឹង​ថា​នឹង​ផ្ដោត​ទៅ​លើ​សេចក្ដី​ព្រួយ​បារម្ភ​ចំពោះ​កម្មវិធី​នុយក្លេអ៊ែរ​ និង​ កាំជ្រួច​អន្តរទ្វីប​របស់កូរ៉េ​ខាង​ជើង។​

ក្នុង​ពេល​មួយ​សប្ដាហ៍​នេះ​ ប្រទេសកូរ៉េ​ខាង​ជើង​បាន​បាញ់គ្រាប់​រ៉ុកកែត​វង់​ប្រតិបត្តិការ​ខ្លី​ជា​ច្រើន​គ្រាប់​ ចេញ​ពី​ឆ្នេរ​សមុទ្រ​ខាង​កើត​របស់​ខ្លួន​ ជា​អ្វី​ដែល​មនុស្ស​ខ្លះ​មើល​ឃើញ​ថា​ជា​សញ្ញា​មួយ​បង្ហាញ​អំពី​ការ​មិន​សប្បាយ​ចិត្ត​របស់​ក្រុងព្យុងយ៉ាង​ និង​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ Xi​ Jingping។​

ទស្សនកិច្ច​លោក​ Xi​ ជា​ដំណើរលើកទី​មួយ​របស់​ប្រធានាធិបតី​ចិន​ទៅ​កូរ៉េ​ខាង​ត្បូង​មុន​ទៅ​កូរ៉េ​ខាង​ជើង​ និង​ជា​លើក​ទី៥​ ដែល​លោក​ស្រី​ Park​ បាន​ជួប​ជា​មួយ​លោក​ Xi​ ចាប់​តាំង​ពី​មេ​ដឹកនាំ​ទាំង២​នាក់​ បាន​ឡើង​កាន់​តំណែង។​ ផ្ទុយ​ទៅ​វិញ​លោក​ Xi​ មិន​ទាន់​បាន​ជួប​ជា​មួយ​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​ លោក​ Kim Yong Un​ ដែល​បាន​ឡើង​កាន់​អំណាច​ក្នុង​ឆ្នាំ​ ២០១១​ នៅ​ឡើយ​ទេ៕

XS
SM
MD
LG