ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពិភពលោក​ជំរុញ​ឲ្យ​ចិន​គោរព​សិទ្ធិមនុស្ស​ក្នុង​ថ្ងៃ​ខួប២៥​ឆ្នាំ​នៃ​ការ​បង្ក្រាប​នៅ​ទីលាន​ធានអានមេន


បុរស​ម្នាក់​ឈរ​ម្នាក់​ឯង​ដើម្បី​រារាំង​រថក្រោះ​មួយ​ជួរ​​ដែល​បើក​លើ​មហាវិថី Cangan នៅ​ទី​លាន​ធានអានមេន កាល​ពី​ថ្ងៃ​ទី​៥ ​ខែ​មិថុនា ឆ្នាំ​១៩៨៩។
ប៉ូលិស​នៅ​កកកុញ​នៅ​ទី​លាន​ធានអានមេន (Tiananmen) ​ក្នុង​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ពុធ​នេះ​ ​ដែល​ជា​ខួប​លើ​ទី​២៥​នៃ​ការ​បង្ក្រាប​ដ៏​ប្រល័យ​លើ​បាតុកម្ម​ដែល​ដឹកនាំ​ដោយ​និស្សិត​នៅ​ទី​នោះ។

​កងកម្លាំង​សន្តិសុខ​ចិន​ទាំង​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ឯកសណ្ឋាន​និង​សម្លៀក​បំពាក់​ស៊ីវិល ​បាន​ឆែកឆេរ​រក​អត្តសញ្ញាណប័ណ្ណ​របស់​អ្នក​ដើរ​កាត់​ទី​នោះ ហើយ ​បាន​បណ្តេញ​ពួក​អ្នក​កាសែត​ឲ្យ​ស្ថិត​ឆ្ងាយ​ពី​ទីលាន​នោះ។

​ចិន​មិន​ដែល​និយាយ​ពី​ឧបទ្ទវហេតុថ្ងៃ​ទី​៣​និង​ទី៤ ខែ​មិថុនា ​ឆ្នាំ​១៩៨៩​ទេ ​នៅ​ពេល​ដែល​ពួក​ទាហាន​បាន​សម្លាប់បាតុករ​គ្មាន​អាវុធ​រាប់​រយ​នាក់។

​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​មិន​អនុញ្ញាតិ​ឲ្យ​មាន​ការ​ពិភាក្សា​ជា​សាធារណៈ​ស្តី​ពី​ការ​សម្លាប់​រង្គាល​នេះ។
ទិដ្ឋភាព​នៅ​ទីលាន​ធានអានមេនកាល​ពី​ថ្ងៃ​ទី​៤​ខែ​មិថុនា​ឆ្នាំ​២០១៤
ទិដ្ឋភាព​នៅ​ទីលាន​ធានអានមេនកាល​ពី​ថ្ងៃ​ទី​៤​ខែ​មិថុនា​ឆ្នាំ​២០១៤
នៅ​ថ្ងៃ​ពុធ​នេះ ​សេតវិមាន​បាន​ជំរុញ​ឲ្យ​ចិន​ទទួល​ខុស​ត្រូវ​ចំពោះ​អ្នក​ដែល​ត្រូវ​បាន​គេ​សម្លាប់​ចាប់​ខ្លួន ​ឬ​បាត់​ខ្លួននៅ​ក្នុង​ការ​ទាក់​ទិន​នឹង​ការ​បង្ក្រាប​នេះ។

​សេចក្តី​ថ្លែងការណ៍​ និយាយ​ថា ​សហរដ្ឋ​អាមេរិក​ជានិច្ច​ជាកាល​នឹង​និយាយ​គាំទ្រពួក​បាតុករ​ដែល​ស្វះស្វែង​រក​សេរីភាព​នៅ​ទីលាន Tiananmen។​

ពួក​មេដឹកនាំ​ពិភពលោក​កំពុង​ប្រើ​ប្រាស់ខួប​លើកទី​២៥​នៃ​ការ​បង្ក្រាប​ដ៏​ប្រល័យនៅ​ទីលាន Tiananmen នៃ​ប្រទេស​ចិន​ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ធ្វើ​ឲ្យ​ជឿនលឿន​សិទ្ធិ​មនុស្ស។

​ក្នុង​សេចក្តី​ថ្លែងការណ៍​ដ៏​ម៉ឺងម៉ាត់​មួយ​នៅ​ថ្ងៃ​ពុធ​នេះ ​សេតវិមាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ខ្លួន​បន្ត​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ដែល​ត្រូវ​បាន​គេ​សម្លាប់ហើយ​នឹង​ជានិច្ចកាល​ គាំទ្រពួក​បាតុករ​ដែល​ស្វះស្វែង​រក​សេរីភាព​នៅ​ទីលាន Tiananmen។

​សេចក្តី​ថ្លែងការណ៍​នោះ ​ក៏​បាន​អបអរ​ការ​រីក​ចម្រើន​ខាង​សង្គម​និង​សេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា​របស់​ចិន​ហើយ ​បាន​និយាយ​ទៀត​ថា ​សហរដ្ឋ​អាមេរិក​ឲ្យ​តម្លៃ​ទំនាក់ទំនង​ដ៏​ល្អ​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ ក៏​ប៉ុន្តែ​បាន​សង្កត់​ថា ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​នឹង​បន្ត​លើក​ឡើង​បញ្ហាសិទ្ធិ​មនុស្ស​សាកល​និង​សេរីភាព​ដ៏​សំខាន់​នេះ។

ក្នុង​ប្រទេស​ជប៉ុន​ដែល​ពាក់ព័ន្ធ​នឹង​ក្នុង​ជម្លោះ​ទឹក​ដី​ក្តៅ​គគុក​ជាមួយ​ចិន ​លោក​ Yoshihide Suga ​នាយ​ខុទ្ទកាល័យគណៈរដ្ឋមន្រ្តី​ ​បាន​មាន​ប្រសាសន៍​ថា ​លោក​សង្ឃឹម​ថា ​រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង​នឹង​បង្ហាញ​នូវ​ការ​អភិវឌ្ឍ​ជា​វិជ្ជមាន​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ជឿន​លឿនដល់​សេរីភាព ​ការ​គោរព​សិទ្ធិ​មនុស្សហើយ​នឹង​នីតិរដ្ឋ៕

ពិធីរំឭក​អំពីព្រឹត្តិការណ៍​បង្ក្រាប​នៅ​ទី​លាន​ធានអានមេន
XS
SM
MD
LG