ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​បាន​ស្តីបន្ទោស​វៀត​ណាម​ចំពោះ​ការ​លិច​ទូក​នេសាទ​នៅ​តំបន់​​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង


ការដ្ឋាន​ខួង​ប្រេង​​របស់ចិន Haiyang Shi You 981 ត្រូវ​បាន​​គេ​ឃើញ​ថា ហ៊ុំព័ទ្ធ​ដោយ​នាវា​សន្តិសុខ​របស់​ចិន​ នៅ​ក្នុង​តំបន់​​សមុទ្រ​ចិន​ខាងត្បូង​ ដែល​មាន​ចម្ងាយ​ប្រមាណ​២១០ គ.ម ពី​ឆ្នេរ​សមុទ្រ​វៀតណាម។
ការដ្ឋាន​ខួង​ប្រេង​​របស់ចិន Haiyang Shi You 981 ត្រូវ​បាន​​គេ​ឃើញ​ថា ហ៊ុំព័ទ្ធ​ដោយ​នាវា​សន្តិសុខ​របស់​ចិន​ នៅ​ក្នុង​តំបន់​​សមុទ្រ​ចិន​ខាងត្បូង​ ដែល​មាន​ចម្ងាយ​ប្រមាណ​២១០ គ.ម ពី​ឆ្នេរ​សមុទ្រ​វៀតណាម។
ក្រោយ​ពី​មាន​ការ​ប៉ះទង្គិច​គ្នា​អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​រវាង​ទូក​នេសាទ​ចិន​និង​វៀតណាម​ក្នុង​តំបន់​មាន​ជម្លោះនៃ​សមុទ្រ​ចិន​ខាង​ត្បូង រួច​មក​ ទូក​នេសាទ​វៀតណាម​មួយ​គ្រឿង​ បាន​លិច​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។ ​ចិន​និង​វៀតណាម ​បាន​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មកចំពោះ​ឧបទ្ទវហេតុ​នេះ​ ដោយ​ចិន​ពោល​អះអាង​ថា ​ទូក​វៀតណាម​ បាន​ស្ថិត​ក្នុង​ផ្ទៃ​ទឹកចិន។
ការដ្ឋានខួងប្រេង​ដែល​មានជម្លោះរវាងចិននិង​វៀតណាម នៅ​ក្បែរ​ប្រជុំ​កោះ Paracel Islands
ការដ្ឋានខួងប្រេង​ដែល​មានជម្លោះរវាងចិននិង​វៀតណាម នៅ​ក្បែរ​ប្រជុំ​កោះ Paracel Islands

ពួក​រដ្ឋ​អំណាច​និយាយ​ថា ការ​បុកគ្នា​កាល​ពី​ថ្ងៃ​អង្គារ​រវាង​ទូក​នេសាទ​ចិន​និង​វៀតណាម ​បណ្តាល​ឲ្យ​លិច​ទូក​នេសាទ​វៀតណាម​មួយ​គ្រឿងក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ នៅ​ចម្ងាយ​៣០​គីឡូម៉ែត្រពី​ការដ្ឋានខួង​ប្រេង​ចិនដែល​ស្ថិត​ក្នុង​ផ្ទៃ​ទឹក​មានការ​ប្រទាញ​ប្រទង់​គ្នា។​

ក្រសួង​ការបរទេស​ចិន ​និយាយ​ថា ​វៀត​ណាម​ ជា​អ្នកត្រូវ​ស្តី​បន្ទោស​ចំពោះ​ឧបទ្ទវហេតុ​នេះ។​

លោក​ គិន កាំង​ (Qin Gang) ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​ និយាយ​ថា​ ទូក​នេសាទ​វៀតណាម​ បាន​រំលោភ​ចូល​ក្នុង​តំបន់​នៃ​ការដ្ឋានខួង​ប្រេង​របស់​ចិន​ហើយ ​បាន​លិច​បន្ទាប់​ពី​បុក​នាវា​ចិន។​ លោក ​និយាយ​ទៀត​ថា ​សកម្មភាព​ប្រកប​ដោយ​គ្រោះ​ថ្នាក់​របស់​វៀតណាម​ ជា​មូលហេតុ​ផ្ទាល់​នៃ​ឧបទ្ទវហេតុ​នេះ​ហើយ​ចិន ​ជំរុញ​ឲ្យ​ប្រទេស​វៀតណាម​ការពារ​ការ​ធ្វើនាវាចរណ៍ហើយ​នឹង​សកម្មភាព​នេសាទ​ជា​ធម្មតានៅ​ក្នុង​សមុទ្រ​នោះ។​

វៀតណាម ​និយាយ​ថា ​ទូក​នេសាទ​ចិន​ចំនួន​៤០​គ្រឿង ​បាន​ឡោម​ព័ទ្ធ​ហើយ​បាន​បុក​ទូក​វៀតណាម​ បាន​បណ្តាល​ឲ្យ​វា​លិច។​ អ្នក​នេសាទ​វៀតណាម​ទាំង​អស់​ចំនួន​១០​នាក់​នៅ​លើ​ទូក​នេសាទ​នោះ ​បាន​ត្រូវ​ជួយ​សង្គ្រោះ។​

​វៀត​ណាម ​និយាយ​ថា ការ​ដ្ឋាន​ខួងប្រេងដែល​មាន​តម្លៃ​១​ពាន់​លាន​ដុល្លា​របស់​ចិន ​ស្ថិត​នៅ​ក្នុងតំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​ខ្លួន។ ​ចិន ​បាន​ទាម​ទារ​យក​សមុទ្រ​ចិន​ខាង​ត្បូង​ស្ទើរតែ​ទាំងអស់ហើយ ​អះអាង​ថា ​ការដ្ឋាន​ខួងប្រេង​នោះ ​បាន​ស្ថិត​នៅ​ក្នុងផ្ទៃ​ទឹក​របស់​ខ្លួន។​

ចិន ​ក៏​បាន​ប្រកាស​លប់​ចោល​ជើង​យន្ត​ហោះ​ខ្លះ​ទៅ​កាន់​ប្រទេស​វៀតណាមដែរនៅ​ពេល​ដែល​ការតាន​តឹង​រវាង​ប្រទេស​ទាំង​២ ​បាន​បន្ត​កើន​ឡើង។ ​ក្នុង​អំឡុង​ពេល​បី​ បួន​សប្តាហ៍​កន្លង​មក​នេះ ការ​ប្រឆាំង​តវ៉ា​ដោយ​ហឹង្សាក្នុង​ប្រទេស​វៀតណាមប្រឆាំង​នឹង​ការដ្ឋាន​ខួង​ប្រេង​នេះ ​បាន​បណ្តាល​ឲ្យ​កម្មករ​ចិន​ស្លាប់ហើយ​នឹង​លួច​យក​របស់​របរ​ពី​រោងចក្រនិង​កន្លែង​ពាណិជ្ជកម្ម​របស់​ចិន។​

លោក​ សៀវហេ​ ចេង​ (Xiaohe​ Cheng) ​សាស្រ្តាចារ្យ​ខាង​ទំនាក់​ទំនង​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​ រិនមីន​ (Renmin) ​និយាយ​ថា ​ប្រទេស​ទាំង​២ ​បាន​រំលោភ​កតិកា​សញ្ញា​នាវាចរណ៍​ទ្វេភាគី​ឆ្នាំ​២០១១។ ​មិន​ដល់​១​ឆ្នាំ​មុន​នេះ​ លោកនាយករដ្ឋ​មន្រ្តី​ចិន​ លី គីគាង​ (Li​ Keqiang)​ បាន​សន្យា​គោរព​កតិការ​សញ្ញា​នោះ​ឡើង​វិញនៅ​ក្នុង​ជំនួប​ជាមួយ​ពួក​មេ​ដឹកនាំ​វៀតណាម។​

«ភាគី​ទាំង​២ ​មិន​បាន​គោរពពាក្យ​សម្តី​និង​ស្មារតីនៃ​កតិកា​សញ្ញា​នេះ​ទេ​ ដែល ​ត្រូវ​ចុះ​ហត្ថលេខាដោយ​នាយករដ្ឋមន្រ្តី​ចិន​ Li​ Keqiang​ និង​ពួក​មេដឹក​នាំ​វៀតណាម។​ នេះ​ជា​ការ​អាក្រក់​មួយ​មិន​ត្រឹម​តែ​សម្រាប់​ទំនាក់​ទំនង​ទ្វេភាគី​ទេ ​ក៏​ប៉ុន្តែ ​វាក៏​អាក្រក់​សម្រាប់​ស្ថានភាព​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែរ»។​

មនុស្ស​ជា​ច្រើន​ក្នុង​ប្រទេស​ចិន​ មើល​ឃើញ​វៀតណាម​ថា​ជា​ផ្នែក​មួយ​នៃប្រ​ទេស​ចិន​ក្នុង​ប្រវត្តិសាស្រ្ត​ ហើយ​តាម​រយៈ​បណ្តាញ​ផ្សាយ​ព័ត៌មាន​សង្គម ​បាន​សម្តែង​នូវ​ការ​គាំទ្រ​ដល់​ចំណាត់​ការរបស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។​

លោក​ Cheng​ និយាយ​ទៀត​ថា​ ការ​តានតឹង​នៅ​ពេល​សព្វថ្ងៃ​នេះ​នៅ​ក្នុង​សមុទ្រ ​មាន​ឬសគល់ក្នុង​ជម្លោះ​ប្រជុំ​កោះ​ ប៉ារ៉ាសែល​ (Paracel) ​ក្នុង​ឆ្នាំ​១៩៧៤។​

«ជម្លោះ​នៅ​ពេល​សព្វថ្ងៃ​នេះ ​មាន​ដើមហេតុជា​ប្រវត្តិសាស្រ្តនៅ​ក្នុង​អ្វី​ដែល ​បាន​កើត​មាន​ឡើង​ក្នុង​ឆ្នាំ​១៩៧៤​ នៅ​ពេល​ដែល​ជម្លោះ​យោធា​ខាង​ផ្លូវ​នាវាចរណ៍​រវាង​ចិន​និង​វៀតណាម​ខាង​ត្បូង ​បាន​ផ្ទុះ​ឡើង​ ហើយ​កង​នាវា​របស់វៀត​ណាម​ខាងត្បូង​ ស្ទើរតែ​ត្រូវ​បានកំទិច​ទាំងស្រុងដោយ​កង​នាវា​ចិន»

ជម្លោះ​នោះ ​គឺ​ជា​លើក​ទី១​នៃ​ជម្លោះ​ខាង​នាវារវាងចិន​និង​វៀតណាមក្នុង​សមុទ្រ​ចិន​ខាង​ត្បូង៕​

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន
XS
SM
MD
LG