ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ព្រមាន​ពលរដ្ឋ​របស់​ខ្លួន​អំពី​ការធ្វើ​ដំណើរ​ទៅ​កាណាដា


រូបឯកសារ៖ លោកស្រី Meng Wanzhou នាយក​ផ្នែក​ហរិញ្ញវត្ថុ​របស់​ក្រុមហ៊ុន Huaweiដែល​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​សកលលោក​មួយ​
រូបឯកសារ៖ លោកស្រី Meng Wanzhou នាយក​ផ្នែក​ហរិញ្ញវត្ថុ​របស់​ក្រុមហ៊ុន Huaweiដែល​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​សកលលោក​មួយ​

ក្រសួង​ការបរទេសចិន​បាន​ប្រកាស​នា​ពេល​ថ្មីៗ​នេះ​ថា​កាណាដា​បាន​ចាប់ខ្លួន​ជនជាតិចិន​ម្នាក់​គឺ​លោកស្រី Meng Wanzhou តាម​តែ​អំពើ​ចិត្ត។

កាល​ពី​ថ្ងៃអង្គារ​ប្រទេសចិន​បាន​ចេញ​សេចក្តីណែនាំ​ទៅ​ពលរដ្ឋ​របស់​ខ្លួន​ឲ្យ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ប្រទេសកាណាដា​ បន្ទាប់​ពី​បុគ្គលិក​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ប្រទេសកាណាដា។

ក្រសួង​ការបរទេសចិន​បាន​ប្រកាស​នា​ពេល​ថ្មីៗ​នេះ​ថា​កាណាដា​បាន​ចាប់ខ្លួន​ជនជាតិចិន​ម្នាក់​គឺ​លោកស្រី Meng Wanzhou តាម​តែ​អំពើ​ចិត្ត។ លោកស្រី Meng​ ដែល​ជា​នាយក​ផ្នែក​ហរិញ្ញវត្ថុ​របស់​ក្រុមហ៊ុន Huaweiដែល​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​សកលលោក​មួយ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី១ខែធ្នូ​តាម​សំណើរ​របស់​សហរដ្ឋអាមេរិក។ លោកស្រី Meng ត្រូវ​បាន​ចោទប្រកាន់​ក្នុង​ករណីឃុបឃិត​បន្លំ​ធនាគារ ​តាម​រយៈប្រតិបត្តិការ​នានា​ដែល​រំលោភ​លើ​ទណ្ឌកម្ម​ដែល​សហរដ្ឋ​អាមេរិក​បាន​ដាក់​ប្រឆាំង​នឹង​ប្រទេសអ៊ីរ៉ង់។ លោកស្រី​បាន​បដិសេធ​ការចោទប្រកាន់​ទាំង​នោះ។ លោកស្រី Mengត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ដោយ​ការបង់ប្រាក់​ធានា​នៅ​ទីក្រុង Vancouver​ និង​អាច​ត្រូវ​បញ្ជូន​មក​សហរដ្ឋអាមេរិក។

សេចក្តីណែនាំ​ការធ្វើ​ដំណើរ​នេះ​គឺ​ជា​សញ្ញា​ថ្មី​ចុងក្រោយ​បង្អស់​នៃ​ការកើន​ឡើងភាពតានតឹង​រវាង​កាណាដា​និង​ប្រទេសចិន។ ជនជាតិកាណាដា​ពីរនាក់​ត្រូវ​បាន​ចាប់​ឃុំខ្លួន​នៅ​ប្រទេសចិន​បន្ទាប់​ពី​ការចាប់ខ្លួន​លោកស្រី Meng។ ហើយ​កាល​ពី​ថ្ងៃចន្ទ តុលាការ​នៅភាគឦសាន​ប្រទេសចិន​បាន​រៀបចំ​ការ​ជំនុំជំរះ​យ៉ាង​ប្រញាប់ប្រញាល់​ក្នុង​ថ្ងៃ​តែមួយ​កាត់​ទោស​ប្រហារ​ជីវិត​ជនជាតិ​កាណាដា​ម្នាក់​គឺលោក Robert Lloyd Schellenberg​ក្រោម​បទចោទ​ជួញដូរ​គ្រឿងញៀន។ លោក Schellenberg​ ធ្លាប់​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ១៥ឆ្នាំ​កាល​ពី​ខែវិច្ឆិកា។ ប្រទេស​ចិនបាន​ច្រាន​ចោល​ការលើកឡើង​ដែល​ថា​ការកាត់ទោស​នេះ​ជាប់ពាក់ព័ន្ធ​នឹង​ករណី​ចាប់ខ្លួន​លោកស្រី Meng៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG