អនុប្រធានាធិបតីចិន Li Yuanchao បានសម្តែងនូវក្តីសង្ឃឹមចំពោះចំណងទាក់ទងកាន់តែប្រសើរឡើងជាមួយប្រទេសជប៉ុន នៅពេលដែលលោកជួបជាមួយគណៈប្រតិភូអភិបាលរដ្ឋជប៉ុនដែលកំពុងបំពេញទស្សនៈកិច្ចទីក្រុងប៉េកាំងនៅថ្ងៃអង្គារនេះ។
ជំនួបនោះ គឺជាសញ្ញាថ្មីៗបំផុតដែលមេដឹកនាំនៅក្នុងប្រទេសទាំង២ ចង់ធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងដែលមានការតានតឹងដោយសារជម្លោះទឹកដីនិងប្រវត្តិសាស្រ្ត។
គណៈប្រតិភូដែលដឹកនាំលោក Keiji Yamada អភិបាលក្រុងក្យូតូ (Kyoto) បានស្ថិតនៅក្នុងរដ្ឋធានីចិនដើម្បីចូលរួមវេទិការអភិបាលចិននិងជប៉ុន។
ទីភ្នាក់ងារព័ត៌មាន Xinhua ផ្លូវការនៃប្រទេសចិនបានរាយការណ៍ថា លោកអនុប្រធានាធិបតី Li Yuanchao បានប្រាប់គណៈប្រតិភូអភិបាលក្រុងថា ការអភិវឌ្ឍទំនាក់ទំនងដ៏យូរអង្វែងហើយនឹងប្រកបដោយស្ថេរភាពរវាងចិននិងជប៉ុន ត្រូវស្របនឹងផលប្រយោជន៍យ៉ាងសំខាន់របស់ប្រជាពលរដ្ឋប្រទេសទាំង២។
លោក Li ក៏បាននិយាយពីស្មារតីទាញមេរៀនពីប្រវត្តិសាស្រ្តហើយនឹងការប្រឈមមុខនៅពេលអនាគត។
ចិនបានត្អូញត្អែរថា រដ្ឋាភិបាលអភិរក្សនិយមជប៉ុនដែលដឹកនាំដោយនាយករដ្ឋមន្រ្តី Shinzo Abe កំពុងព្យាយាមធ្វើឲ្យមានឡើងវិញនូវលទ្ធិយោធានិយមមុនសង្គ្រាមលោកលើកទី២៕អនុប្រធានាធិបតីចិន Li Yuanchao បានសម្តែងនូវក្តីសង្ឃឹមចំពោះចំណងទាក់ទងកាន់តែប្រសើរឡើងជាមួយប្រទេសជប៉ុន នៅពេលដែលលោកជួបជាមួយគណៈប្រតិភូអភិបាលរដ្ឋជប៉ុនដែលកំពុងបំពេញទស្សនៈកិច្ចទីក្រុងប៉េកាំងនៅថ្ងៃអង្គារនេះ។
ជំនួបនោះ គឺជាសញ្ញាថ្មីៗបំផុតដែលមេដឹកនាំនៅក្នុងប្រទេសទាំង២ ចង់ធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងដែលមានការតានតឹងដោយសារជម្លោះទឹកដីនិងប្រវត្តិសាស្រ្ត។
គណៈប្រតិភូដែលដឹកនាំលោក Keiji Yamada អភិបាលក្រុងក្យូតូ (Kyoto) បានស្ថិតនៅក្នុងរដ្ឋធានីចិនដើម្បីចូលរួមវេទិការអភិបាលចិននិងជប៉ុន។
ទីភ្នាក់ងារព័ត៌មាន Xinhua ផ្លូវការនៃប្រទេសចិនបានរាយការណ៍ថា លោកអនុប្រធានាធិបតី Li Yuanchao បានប្រាប់គណៈប្រតិភូអភិបាលក្រុងថា ការអភិវឌ្ឍទំនាក់ទំនងដ៏យូរអង្វែងហើយនឹងប្រកបដោយស្ថេរភាពរវាងចិននិងជប៉ុន ត្រូវស្របនឹងផលប្រយោជន៍យ៉ាងសំខាន់របស់ប្រជាពលរដ្ឋប្រទេសទាំង២។
លោក Li ក៏បាននិយាយពីស្មារតីទាញមេរៀនពីប្រវត្តិសាស្រ្តហើយនឹងការប្រឈមមុខនៅពេលអនាគត។
ចិនបានត្អូញត្អែរថា រដ្ឋាភិបាលអភិរក្សនិយមជប៉ុនដែលដឹកនាំដោយនាយករដ្ឋមន្រ្តី Shinzo Abe កំពុងព្យាយាមធ្វើឲ្យមានឡើងវិញនូវលទ្ធិយោធានិយមមុនសង្គ្រាមលោកលើកទី២៕