ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​បង្ហាញ​ចំណុច​លម្អិត​នៃ​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើប​អនុម័ត​សម្រាប់​ទីក្រុង​ហុងកុង


រូបឯកសារ៖ ការផ្សាយ​ពាណិជ្ជកម្ម​ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល ដើម្បី​លើក​កម្ពស់​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​សម្រាប់​ទីក្រុង​ហុងកុង ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​កំពង់ផែ Eastern Harbour Crossing នៅ​ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០។
រូបឯកសារ៖ ការផ្សាយ​ពាណិជ្ជកម្ម​ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល ដើម្បី​លើក​កម្ពស់​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​សម្រាប់​ទីក្រុង​ហុងកុង ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​កំពង់ផែ Eastern Harbour Crossing នៅ​ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០។

ច្បាប់​នេះ​សំដៅ​លើ​ពលរដ្ឋ​ទាំង​អចិន្ត្រៃយ៍ និង​មិន​អចិន្ត្រៃយ៍​នៃ​ទីក្រុង​ហុងកុង ហើយ​សម្រាប់​អ្នក​ណា​ដែល​ត្រូវ​បាន​ផ្ដន្ទាទោស​ថា​បាន​រំលោភ​លើ​ច្បាប់​នេះ នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈរ​ឈ្មោះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ណា​មួយ​នៅ​ក្នុង​ទីក្រុង​ហុងកុង​នោះ​ទេ។

ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​សម្រាប់​ទីក្រុង​ហុងកុង ដែល​រដ្ឋសភា​ចិន​បាន​អនុម័ត​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ពុធ​នេះ ដែល​នឹង​អាច​ដាក់​ទោស​រហូត​ដល់​ការ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ចំពោះ​បទ​ឧក្រិដ្ឋ​ផ្ដាច់​ខ្លួន ការ​ផ្ដួល​រំលំ​រដ្ឋ​អំណាច អំពើ​ភេរវកម្ម និង​ការ​ឃុបឃិត​ជាមួយ​នឹង​កម្លាំង​បរទេស។

បើ​យោង​លើ​ច្បាប់​នេះ សកម្មភាព​របស់​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​ថ្មី និង​របស់​បុគ្គលិក​ទីភ្នាក់ងារ​នេះ​នៅ​ក្នុង​ទីក្រុង​ហុងកុង ​នឹង​មិន​ស្ថិត​ក្រោម​ដែន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​មូលដ្ឋាន​នោះ​ទេ ហើយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ មាន​ការ​ទទួល​ខុស​ត្រូវ​ទូលំទូលាយ​ចំពោះ​កិច្ចការ​សន្តិសុខ​ជាតិ​នៅ​ក្នុង​ទីក្រុង​ហុងកុង។

ច្បាប់​នេះ​សំដៅ​លើ​ពលរដ្ឋ​ទាំង​អចិន្ត្រៃយ៍ និង​មិន​អចិន្ត្រៃយ៍​នៃ​ទីក្រុង​ហុងកុង ហើយ​សម្រាប់​អ្នក​ណា​ដែល​ត្រូវ​បាន​ផ្ដន្ទាទោស​ថា​ បាន​រំលោភ​លើ​ច្បាប់​នេះ នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈរ​ឈ្មោះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ណា​មួយ​នៅ​ក្នុង​ទីក្រុង​ហុងកុង​នោះ​ទេ។

ចំណុច​លំអិត​នៃ​ច្បាប់​នេះ​បាន​បញ្ជាក់​ថា ក្រុមហ៊ុន អង្គការ ឬ​ ក៏​ក្រុម​ណា​មួយ​ដែល​រំលោភ​លើ​ច្បាប់​នេះ ​នឹង​ត្រូវ​ផាក​ពិន័យ ហើយ​ប្រតិបត្តិការ​របស់​អង្គភាព​ទាំង​នេះ​អាច​នឹង​ត្រូវ​ផ្អាក។

មួយ​វិញ​ទៀត សម្រាប់​ទ្រព្យសម្បត្តិ​ដែល​ពាក់ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋ​ដែល​ស្ថិត​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​ថ្មីនេះ អាច​នឹង​ត្រូវ​ផ្អិប​ទុក ឬ​ ក៏​រឹបអូស​យក។

ទាក់ទិន​នឹង​រឿង​សិទ្ធិ​សេរីភាព​នានា ច្បាប់​នេះ​ចែង​ថា សិទ្ធិ​សេរីភាព​ទាំង​នោះ​នឹង​ត្រូវ​បាន​គោរព​ស្រប​ទៅ​តាម​ច្បាប់ ប៉ុន្តែ​អាជ្ញាធរ​អាច​តាមដាន​អ្នក​ណា​ដែល​គេ​សង្ស័យ​ថា​អាច​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ​បាន។

ច្បាប់​នេះ​បាន​បន្ថែម​ថា អាជ្ញាធរ​ចិន​ដី​គោក​នឹង​ប្រើ​អំណាច​ច្បាប់​របស់​ខ្លួន​ទាក់ទិន​នឹង​ករណី «ស្មុគស្មាញ» មួយ​ចំនួន ដូចជា​ករណី​ពាក់ព័ន្ធ​នឹង​បរទេស ឬ​ក៏​ស្ថានការណ៍​ធ្ងន់ធ្ងរ​ណា​មួយ ដែល​អាច​បង្ក​ឲ្យ​មាន​ការ​គំរាមកំហែង​ជិត​កើត​ឡើង​ដល់​សន្តិសុខ​ជាតិ៕

XS
SM
MD
LG