ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ចិន​បង្ហោះ​យាន​អវកាស Tianwen-1 ទៅ​កាន់​ភព​ព្រះ​អង្គារ


សន្តិសុខ​ម្នាក់​ឈរ​នៅ​ជិត​ការតាំង​ពិព័រណ៍​នៃ​យានអវកាស និង​ជីវឧស្ម័ន​នៅ​លើ​ភពព្រះអង្គារ នៅក្នុង​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃព្រហស្បតិ៍ទី២៣ ខែកក្កដា ឆ្នាំ២០២០។

យាន​អវកាស Tianwen-1 ដែល​ផ្ទុក​នៅ​ក្នុង​គ្រាប់​រ៉ុកកែត Long March 5 បាន​ហោះ​ចេញ​ពី​កន្លែង​បង្ហោះ​យាន​អវកាស Wenchang នៅ​លើ​កោះ Hainan ភាគ​ខាង​ត្បូង​ប្រទេស​ចិន។

យាន​អវកាស​របស់​ចិន​ដែល​មិន​មាន​អវកាសយានិក​ត្រូវ​បាន​បង្ហោះ​ចេញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ក្នុង​ដំណើរ​ពេញ​មួយ​ឆ្នាំ​ទៅ​កាន់​ភព​ព្រះ​អង្គារ ដែល​នេះ​គឺ​ជា​ការ​ចាប់ផ្ដើម​នូវ​បេសកកម្ម​ដែន​អវកាស​ដ៏​មាន​មហិច្ឆិតា​បំផុត​របស់​ប្រទេស​ចិន​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ។

យាន​អវកាស Tianwen-1 ដែល​ផ្ទុក​នៅ​ក្នុង​គ្រាប់​រ៉ុកកែត Long March 5 បាន​ហោះ​ចេញ​ពី​កន្លែង​បង្ហោះ​យាន​អវកាស Wenchang នៅ​លើ​កោះ Hainan ភាគ​ខាង​ត្បូង​ប្រទេស​ចិន។

យាន​អវកាស Tianwen-1 នេះ ត្រូវ​គេ​រំពឹង​ថា​នឹង​ហោះ​ដល់​ភព​ព្រះ​អង្គារ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ។ នៅ​ពេល​ដែល​យាន​អវកាស​នេះ​ចូល​ទៅ​ដល់​គន្លង​វិថីគោចរ យាន​អវកាស​នឹង​ផ្ដាច់​ចេញ​ពី​គ្រាប់​រ៉ុកកែត និង​ចុះ​ចត​នៅ​លើ​តំបន់ Utopia Planitia នៃ​ភព​ព្រះ​អង្គារ ដែល​នៅ​ទី​នោះ យាន​អវកាស​នេះ​នឹង​បញ្ចេញ​យាន​គោចរ​តូច​មួយ​ដើរ​ដោយ​ថាមពល​ព្រះអាទិត្យ ដើម្បី​រុករក​ផ្ទៃ​ខាង​ក្រៅ​នៃ​ភព​ព្រះ​អង្គារ​សម្រាប់​រយៈពេល​យ៉ាង​តិច ៣ ខែ។

ប្រសិនបើ​ការ​ចុះចត​នៃ​យាន​អវកាស​នេះ​ទទួល​បាន​ជោគជ័យ នោះ​នឹង​ធ្វើ​ឲ្យ​ប្រទេស​ចិន​ក្លាយជា​ប្រទេស​ទី​ពីរ​នៅ​លើ​ពិភពលោក​ដែល​អាច​ចុះ​ចត​យាន​អវកាស​នៅ​លើ​ភព​ព្រះ​អង្គារ​បាន បន្ទាប់ពី​សហរដ្ឋ​អាមេរិក ដោយ​កន្លង​មក សហរដ្ឋ​អាមេរិក​បាន​ចុះ​ចត​យាន​អវកាស​ចំនួន ៨ គ្រឿង​រួច​មក​ហើយ តាំង​ពី​ឆ្នាំ ១៩៧៦ មក។

ប្រទេស​ចិន​ក៏​នឹង​ក្លាយជា​ប្រទេស​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ការ​សម្រេច​បាន​នូវ​ដំណាក់កាល​ទាំង ៣ នៃ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ភព​ព្រះ​អង្គារ​នេះ​ក្នុង​បេសកកម្ម​តែ​មួយ ដែល​នោះ​គឺ​ការ​ចូល​ដល់​គន្លង​វិថីគោចរ ការ​ចុះ​ចត និង​ការ​បញ្ចេញ​យាន​គោចរ៕

XS
SM
MD
LG