ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ NASA ប្រកាស​ពី​ការចុះចត​ដោយ​ជោគជ័យ​នៅលើ​ភពព្រះអង្គារ


លោក Kris Bruvold (រូប​ឆ្វេង) និង​លោក Sandy Krasner ដែល​ជា​វិស្វករ​សាទរ​នៅ​ពេល​បេសកកម្ម InSight បាន​ចុះ​ចុត​លើ​ភព​ព្រះ​អង្គារ កាលពី​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក Kris Bruvold (រូប​ឆ្វេង) និង​លោក Sandy Krasner ដែល​ជា​វិស្វករ​សាទរ​នៅ​ពេល​បេសកកម្ម InSight បាន​ចុះ​ចុត​លើ​ភព​ព្រះ​អង្គារ កាលពី​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

ទីភ្នាក់ងារ​អវកាស​សហរដ្ឋអាមេរិក​ហៅកាត់​ថា NASA បាន​ថ្លែង​ថា​ការរ៉ុករក​ថ្មី​ចុងក្រោយ​បំផុត​របស់​ខ្លួន​នៅក្នុង​ភពព្រះអង្គារ​បាន​ចុះចត​ដោយ​ទទួល​ជោគជ័យ នៅលើ​ភពក្រហម​មួយ​នេះ។

ទីភ្នាក់ងារ​អវកាស​សហរដ្ឋអាមេរិក​ហៅកាត់​ថា NASA បាន​ថ្លែង​ថា​ការរ៉ុករក​ថ្មី​ចុងក្រោយ​បំផុត​របស់​ខ្លួន​នៅក្នុង​ភពព្រះអង្គារ​បាន​ចុះចត​ដោយ​ទទួល​ជោគជ័យ នៅលើ​ភពក្រហម​មួយ​នេះ។

បន្ទាប់​ពី​ធ្វើ​ដំណើរ​រាប់រយលាន​គីឡូម៉ែត្រ​ឆ្លងកាត់​អវកាស​អស់​រយៈពេល៦ខែ បេសកកម្ម​រុករក​ដែល​មាន​ឈ្មោះ​ថា InSight កាល​ពី​ថ្ងៃចន្ទ​បាន​ទៅ​ដល់​គោលដៅ​និង​បាន​ចុះចត​ដោយ​សុវត្ថិភាព​នៅលើ​ភពព្រះអង្គារ។ យានអវកាស​បានប្រើ​ពេល​៦នាទីកន្លះ​ដើម្បី​ចូល​ទៅក្នុង​បរិយាកាស​របស់​ភពព្រះអង្គារ។

អង្គការ NASA បាន​ប្រកាស​ថា​ទិន្នន័យ​បាន​បង្ហាញ​ថា​ឆ័ត្រយោង​បាន​ទម្លាក់​នៅ​ចំ​កន្លែង​ត្រឹមត្រូវ​និង​បាន​ចុះចតនៅលើ​ផ្ទៃ​ភពព្រះអង្គារ។ នៅក្នុង​បន្ទប់​តាមដាន​និង​បញ្ជា​ពី​ចម្ងាយ​របស់​អង្គការ NASA ​ក្នុង​រដ្ឋកាលីហ្វញ៉ា​បាន​លាន់​សំឡេង​អបអរ​ឡើង​នៅពេល​ដែល​ការប្រកាស​ថា​បេសកកម្ម​រុករក InSight បាន​ចុះចត​នៅ​លើ​ភព​ព្រះអង្គារ​ដោយ​ជោគជ័យ៕

XS
SM
MD
LG