ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន SpaceX នឹង​​បញ្ជូន​អ្នកអវកាស​អាមេរិក​ទៅ​អវកាស​វិញ​ក្រោយអង្គការ​ណាសា​បានផ្អាក​៩​ឆ្នាំ


រូបឯកសារ៖ អ្នកអវកាសពីររូបចេញពីកន្លែងហាត់សម Neil A. Armstrong Operations and Checkout Building for Launch Complex 39A កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០។

សហគ្រិន​ដើម​កំណើត​អាហ្វ្រិក​ខាង​ត្បូង​លោក Elon Musk ប្រធាន​ក្រុមហ៊ុន​អវកាស SpaceX រំពឹង​ថា ​នឹង​ចូល​រួម​ក្នុង​ពិធី​បង្ហោះ​យាន​អវកាស​មួយ​នៅ​ក្នុង​ថ្ងៃ​ពុធពី​មជ្ឈមណ្ឌល​អវកាស​ Kennedy របស់​អង្គការ​ណាសា ក្នុង​រដ្ឋ​ Florida ​ដើម្បី​បញ្ជូន​អវកាសយានិក​អាមេរិក​ពីរ​រូប​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ។

ព្រឹត្តិការណ៍​នេះ​នឹង​បញ្ចប់​ការ​ផ្អាក​ដំណើរការរយៈពេល​៩​ឆ្នាំ​នៃកម្មវិធីបញ្ជូន​អ្នក​អវកាស​ទៅ​ទី​អវកាស​របស់​អង្គការ​អវកាស​អាមេរិក​នេះ។

​យាន​អវកាស Crew Dragon របស់​ក្រុមហ៊ុន​ SpaceX ត្រូវ​គេ​រំពឹង​ថា​នឹង​ដឹក​អវកាសយានិក លោក Doug Hurley និង​លោក Bob Behnken ទៅ​ទី​អវកាស​នៅ​វេលា​ម៉ោង​៤​និង​៣៣​នាទី​រសៀល​ថ្ងៃ​ពុធ​ម៉ោង​នៅ​រដ្ឋ​ Florida ពី​កន្លែង​បង្ហោះ​ដដែល​ដែល​អង្គការ​ណាសា​បាន​បង្ហោះ​យាន​អវកាស​ចុង​ក្រោយ​បំផុត​កាល​ពី​ឆ្នាំ​២០១១។

លោក​ប្រធានាធីបតី Donald Trump ត្រូវ​រំពឹង​ថា​នឹង​ចូល​រួម​ពិធី​បង្ហោះ​យាន​អវកាស​នេះ៕

XS
SM
MD
LG