ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ថា​​សហរដ្ឋ​អាមេរិក «រារាំង» ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​លើ​ពិភពលោក


ប្រធានាធិបតី​ចិន​លោក Xi Jinping ថ្លែង​នៅ​ក្នុង​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​អង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០ ដែល​បាន​ធ្វើឡើង​តាម​អនឡាញ ដោយសារតែ​ការរាតត្បាត​នៃ​វីរុស​កូរ៉ូណា។
ប្រធានាធិបតី​ចិន​លោក Xi Jinping ថ្លែង​នៅ​ក្នុង​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​អង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០ ដែល​បាន​ធ្វើឡើង​តាម​អនឡាញ ដោយសារតែ​ការរាតត្បាត​នៃ​វីរុស​កូរ៉ូណា។

ថ្លែង​នៅ​ក្នុង​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​អង្គារ ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​បង្ហាញ​ការ​គាំទ្រ​ជា​ថ្មី​លើ​កិច្ច​ព្រងព្រៀង​ទីក្រុង​ប៉ារីស​ស្ដីពី​អាកាសធាតុ និង​​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ផ្ដោត​លើ​បរិស្ថាន ស្រប​ពេល​ដែល​ពិភពលោក​កំពុងតែ​ងើប​ឡើងវិញ​ពី​វិបត្តិ​ជំងឺ​កូវីដ១៩។

រដ្ឋាភិបាល​ចិន​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ​ថា សហរដ្ឋ​អាមេរិក​មាន​កំហុស​ក្នុង​ការ «រារាំង» កិច្ច​ប្រឹងប្រែង​របស់​សាកលលោក​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បញ្ចេញ​ឧស្ម័ន​កាបូន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ការ​លើកឡើង​ដូច​នេះ​បាន​ធ្វើ​ឡើង ស្រប​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចង់​ដឹកនាំ​របៀបវារៈ​ស្ដីពី​អាកាសធាតុ តាម​រយៈ​ការ​បេ្ដជ្ញា​ធ្វើ​ខ្លួន​ឲ្យ​ក្លាយជា​ប្រទេស​ដែល​មាន​តុល្យភាព​ក្នុង​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​នៅ​ត្រឹម​ឆ្នាំ ២០៦០។

ថ្លែង​នៅ​ក្នុង​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​អង្គារ ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​បង្ហាញ​ការ​គាំទ្រ​ជា​ថ្មី​លើ​កិច្ច​ព្រងព្រៀង​ទីក្រុង​ប៉ារីស​ស្ដីពី​អាកាសធាតុ និងបាន​អំពាវនាវ​ឲ្យ​មាន​ការ​ផ្ដោត​លើ​បរិស្ថាន ស្រប​ពេល​ដែល​ពិភពលោក​កំពុងតែ​ងើប​ឡើងវិញ​ពី​វិបត្តិ​ជំងឺ​កូវីដ១៩។

ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី Donald Trump សហរដ្ឋ​អាមេរិក​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​អាកាសធាតុ​នេះ ដោយ​បាន​បន្ទោស​ចិន​ថា​ បាន​ធ្វើ​ឲ្យ​ការ​ដោះស្រាយ​បញ្ហា​បញ្ចេញ​ឧស្ម័ន​ទៅ​ក្នុង​បរិយាកាស​ជាប់​គាំង។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Wang Wenbin បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖ «ករណី​នេះ​បាន​រារាំង​យ៉ាង​ច្បាស់​និង​ធ្ងន់ធ្ងរ​ដល់​ដំណើរ​វិវឌ្ឍ​ទៅ​មុខ​នៃ​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​លើ​ពិភពលោក និង​ការ​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ផ្ដោត​លើ​បរិស្ថាន​ដោយ​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូន»៕

XS
SM
MD
LG