ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ចិន​បង្ហាញ​​កម្លាំង​អំណាច​យោ​ធាដើម្បី​ពង្រឹងអំណាច


ទាហាន​រំដោះ​ប្រជាជន​​ចិន PLA ត្រៀម​ធ្វើ​ព្យុហយាត្រា​ដើម្បីប្រារព​ខួប​ទី​៩០​ឆ្នាំ នៃ​ការ​បង្កើត​កងទ័ព​ នៅ​មូលដ្ឋាន​ហ្វឹកហ្វឺន​យោធា​ Zhurihe នៅតំបន់​ស្វ័យត្ន Inner Mongolia ក្នុង​ប្រទេស​ចិន កាល​ពី​ថ្ងៃទី​៣០ ខែសីហា។
ទាហាន​រំដោះ​ប្រជាជន​​ចិន PLA ត្រៀម​ធ្វើ​ព្យុហយាត្រា​ដើម្បីប្រារព​ខួប​ទី​៩០​ឆ្នាំ នៃ​ការ​បង្កើត​កងទ័ព​ នៅ​មូលដ្ឋាន​ហ្វឹកហ្វឺន​យោធា​ Zhurihe នៅតំបន់​ស្វ័យត្ន Inner Mongolia ក្នុង​ប្រទេស​ចិន កាល​ពី​ថ្ងៃទី​៣០ ខែសីហា។

បន្ទាប់​ពី​ព្យុហយាត្រា​យោធា​ដ៏​ធំមួយ​កាល​ពី​ចុងសប្តាហ៍​មុន ​​ប្រទេស​ចិន​បាន​ប្រារព្ធ​ខួប​លើក​ទី​៩០​នៃ​ការ​បង្កើត​កងទ័ព​រំដោះ​ប្រជា​ជន​កាលពី​ថ្ងៃ​ទី១​ ខែសីហា​​ដោយ​​មេដឹកនាំ​កំពូល​លោក ស៊ី ​ជីងពីង ​និយាយ​ឡើង​វិញ​ពី​សារៈ​សំ​ខាន់​នៃភាព​ស្មោះ​ត្រង់​មិន​ងាករេ​របស់​យោធា​ដល់​ការដឹកនាំ​របស់​គណបក្ស​កុម្មុយនិស្ត។

ការ​ថ្លែង​របស់​ប្រធានា​ធិបតី ស៊ី ​ជីងពីង ​សង្កត់​ធ្ងន់​ពីភាព​ស្មោះត្រង់ ​រួម​ជាមួយ​ការ​ធ្វើ​សម​យុទ្ធ​កាលពី​ពេល​មុន​របស់​កងទ័ព​រំដោះ​ប្រជា​ជន​ចិន​ដើម្បី​បង្ហាញពី​ភាព​ក្លាហាន​នៅ​ក្នុង​ការ​ប្រយុទ្ធ​របស់​ខ្លួន​ដែល​មាន​គោល​បំណង​២​ ​គឺ​ការ​កើន​ឡើង​នូវ​គំនិត​ជាតិនិយម​ដើម្បី​ពង្រឹង​អំណាច​របស់​លោក ស៊ី ហើយ​និង​ជា​ការ​បំភិត​បំភ័យ​ដល់​ពួក​សត្រូវ​ខ្លាំង​ៗ​របស់​ចិន​នៅ​បរទេស ​នេះ​តាម​ការ​បញ្ជាក់​របស់​ពួក​អ្នក​វិភាគ។​ ពួកគេ​បាន​និយាយ​ទៀត​ថា ​ប្រធានា​ធិបតី​ ស៊ី ​បាន​ស្វះស្វែង​ដើម្បី​បង្ហាញ​ថា ​លោក​បាន​ត្រួតត្រា​យោធា​យ៉ាង​ពេញ​ទំហឹង​មុន​សមាជ​របស់​គណបក្ស​លើក​ទី១៩​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​ខាង​មុខ​នេះ។

លោក Willy Lam ​ជា​អ្នកវិភាគ​នយោបាន​ចិនបាន​និយាយថា៖ «កាល​ពី​មួយ​ខែ​មុន ​ប្រធានា​ធិបតី​ ស៊ី ​ជីងពីង បានបន្ថែម​តួនាទី​ខ្លួន​ឯង​ប្រហែល​មុខងារ​ខ្ពស់​បំផុត​គឺ​មេ​បញ្ជាការ​កំពូល ពាក្យ​នេះ​ដែល​បានប្រើ​ប្រាស់​ម្តង​គត់​កាលពីពេល​មុន​ដោយ​ ម៉ៅ សេទុង។ដូច្នេះ ​ប្រាកដ​ណាស់​ការ​បង្ហាញ​កម្លាំង​របស់​លោកស៊ី ​ជីង​ពីង​ ​សង្ឃឹម​ថា​នឹង​បញ្ជាក់​ពី​ឋានៈរបស់​លោក​ប្រៀប​ស្មើ​ជាមួយ​ម៉ៅ ​សេទុង​នៅ​សតវត្សរ៍​ទី​២១​នេះ‍»។

នៅ​ឯការ​ប្រជុំ​យោធា​កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​ក្នុង​មហា​សាល​របស់​ប្រជា​ជន​នៅ​ទីក្រុង​ប៉េកាំង ​ប្រធានា​ធិប​តី ស៊ី បាន​ប្រាប់​ឲ្យ​ដឹង​ពីភាព​ជោគជ័យ​ក្នុង​ការ​ធ្វើ​ឲ្យ​ទំនើបកម្ម​ដល់​កងទ័ព​រំដោះ​ប្រជាជន​ ហើយ​និង​ទំនុក​ចិត្ត​របស់​កងទ័ពនៅ​ក្នុង​ការប្រ​យុទ្ធ​ការ​ឈ្លាពាន​របស់​បរទេស​ ហើយ​នៅ​ខណៈ​នោះ​លោក​ក៏​និយាយ​ឡើង​វិញពីសារៈ​សំខាន់​នៃ​ភាព​ស្មោះ​ត្រង់​របស់​កងទ័ព​ដល់​គណបក្ស​កុម្មុយនិស្ត។

ប្រធានា​ធិបតី ​ស៊ី​ បាន​ដក​ស្រង់​សម្តី​របស់​សព​ម៉ៅ សេទុង​មក​និយាយថា៖ «មាគ៌ា​របស់​កងទ័ព​ប្រជា​ជន​ឆ្ពោះ​ទៅ​កាន់​ជ័យ​ជម្នះ​បាន​បង្ហាញ​នូវ​អំណាច​ដ៏​ធំ​របស់​មេដឹកនាំ​គណបក្ស​កុម្មុយនិស្ត​ចិន។​ ការណ៍​នេះ​ស្ថិត​នៅ​ក្នុង​គោលការណ៍​របស់​យើង​ដែល​គណបក្ស​បញ្ជា​កាំភ្លើង ​ក៏ប៉ុន្តែ ​កាំភ្លើង​មិនបញ្ជា​គណបក្ស​ទេ‍»។

​បន្ទាប់​មក ប្រធានា​ធិបតី​ស៊ីបាន​បញ្ជាក់​ថា៖ «យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​មនុស្ស​ ​អង្គការ​ឬ​គណបក្ស​ណា​មួយ​បំបែក​ទឹក​ដី​របស់ចិន​នៅ​ពេល​ណា​ ក្នុង​ទម្រង់​ណា​ក៏ដោយ‍»។ ប្រធានា​ធិបតី​ស៊ី​និយាយ​បន្ថែម​ទៀត​ថា ​ចិន​នឹង​មិន​អត់​ឱន​ដល់​ជន​ណា ​ប្រទេស​ណា​ដែល​ប៉ះពាល់​ដល់អធិបតេយ្យ​ភាព​ សន្តិសុខ​និង​ផល​ប្រយោជន៍​ជាតិ​របស់​ខ្លួនទេ‍»។

​លោក Lam ​និយាយ​ទៀត​ថា ​គោល​នយោបាយ​ដ៏​តឹងរ៉ឹង​ទៅ​លើ​អធិប​តេយ្យ​ភាព​ជាតិ​បែប​នេះ​មាន​ន័យ​ថា ​ធ្វើ​ឲ្យ​មាន​មនោ​សញ្ចេតនា​ជាតិ​និយម​ក្នុង​ចំណោម​ពល​រដ្ឋ​ចិន​ដែលត្រូវ​បានគេ​ប្រើប្រាស់​ជា​សរសរ​ស្តម្ភ​ស្រប​ច្បាប់ដ៏​សំ​ខាន់​ដើម្បី​គាំទ្រ​ការ​គ្រប់​គ្រ​ង​របស់​គណបក្ស​កុម្មុយនិស្ត​នៅ​ក្នុង​ប្រទេស​ចិន​ហើយ​និង​ការពារ​អ្វី​ដែល​ហៅថា ​អរិភាព​របស់​ប្រទេស​លោក​ខាង​លិច​ប្រឆាំង​នឹង​ចិន។

​អ្នក​ក្រុង​ម្នាក់​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​បាន​ប្រាប់ VOAថា៖ «យោធា​មុន​ដំបូងត្រូវ​តែ​ស្មោះ​ត្រង់​ប្រជា​ពលរដ្ឋ​និង​ប្រទេស។​ ហើយ​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ចិន ត្រូវ​បាន​ចាត់​ទុក​ស្មើៗ​គ្នា​នៅ​ក្នុងគណបក្ស​កុម្មុយនិស្ត‍»។

ស្រ្តី​ម្នាក់​ទៀត​បាន​និយាយ​ថា៖​ «ជន​ជាតិចិន​ភាគ​ច្រើន​មាន​មោទនភា​ព​យ៉ាង​ខ្លាំង​ចំពោះ​កងទ័ព​នៅ​ក្នុង​ប្រទេស​ចិន​ដែល​កំពុង​មាន​ការ​អភិវឌ្ឍ​និង​កាន់​ខ្លាំង​ឡើងៗ‍»។

​ប្រជាពល​រដ្ឋ​ចិន​ប្រហែល​១៩១​លាន​នាក់​បាន​មើល​ការផ្សាយ​បន្ត​ផ្ទាល់​នៃការ​ហ្វឹក​ហាត់​សម្រាប់​តំបន់​សង្គ្រាម​របស់​កងទ័ព​រំដោះ​ប្រជា​ជន​កាលពី​ថ្ងៃ​អាទិត្យ​នៅ​ឯ​មូលដ្ឋាន​កងទ័ព ​Zhurihe​ ក្នុង​តំបន់ ​Inner​ ម៉ុងហ្គោលី។ ក្រោយមក នៅ​លើ​គេហទំព័រ ​Weibo ​ដែល​ជា​ប្រព័ន្ធ ​Microblog ​ដូចជា​ប្រព័ន្ធ ​Twitter​ របស់​ចិន ​អ្នក​ធ្វើ​អត្ថាធិប្បាយ​ភាគច្រើនសរសេរ​ពីការ​ស្នេហារជាតិ។

​អ្នក​ប្រើ​ប្រាស់ Microblog ​ម្នាក់​ដែល​មាន​ឈ្មោះ​ហៅក្រៅថា ​ហ៊ូ​ បាន​សរសេរថា «ខ្ញុំ​គិត​ថា លោក​ប្រធាន​ស៊ី​របស់​យើង​ដូចជា​ព្រះអាទិត្យ​ហើយ​កងទ័ព​ដូចជាផ្កា​ឈូក​រត្ន‍»។ ខណៈដែល​អ្នកធ្វើ​អត្ថា​ធិប្បាយ​ម្នាក់​ទៀត​បាន​សរសេរ​ថា «មោទនភាព​របស់​ខ្ញុំ​ចំពោះ​ជាតិ​យើង​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត‍»។

ព្យុហយាត្រា​យោធា​កាល​ពីចុង​សប្តាហ៍​មុន ​ក៏​ជាការ​សំខាន់​មួយសម្រាប់​ចិន​ដើម្បី​បង្ហាញពីអាវុធ​ថ្មី​បំផុតៗ​របស់​ខ្លួន​ដែល​ចិន​មិន​ដែល​បង្ហាញ​សាធារណជន​កាល​ពី​ពេល​មុន។ អាវុធ​ថ្មីៗ​បំផុត​ទាំង​នោះ​រួមមាន ​យន្តហោះ​ចម្បាំង​ប្រ​ភេទ J-16 យន្តហោះ​ចម្បាំង​ទំនើប​បំផុត​ប្រភេទ J-20 ​ហើយ​និង​កាំ​ជ្រួច​អន្តរទ្វីប​ជំនាន់​ថ្មី Dongfeng-31AG ​ដែល​បាញ់​បាន​ចម្ងាយ​មធ្យម​១ម៉ឺន១ពាន់​គីឡូម៉ែត្រ​ដែល​មាន​ន័យ​ថា ​វា​អាច​វាយ​ប្រហារ​នៅ​ផ្នែក​នានា​ក្នុង​សហរដ្ឋ​អាមេរិក។

លោក ​Lam​ និយាយ​ទៀត​ថា៖ «ការណ៍​នេះ​ចាត់​ទុក​ថា​ជា​ការ​បំភិត​បំភ័យ​មួយ​ដល់​សត្រូវ​ពិត​ប្រាកដ​និង​ខ្លាំងៗ​របស់​ចិនថា ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​តាំង​ចិត្ត​ចំណាយ​ធនធាន​និង​ប្រាក់​កាន់​តែច្រើន​ឡើង​ទៅ​លើ​ការ​អភិវឌ្ឍន៍​អាវុធ​ហើយ​និង​ធ្វើ​ឲ្យមាន​គម្លាត​កាន់​តែ​ខិត​ជិត​ជាមួយ​នឹងសហរដ្ឋ​អាមេរិក‍»។

បច្ចុប្បន្ន​នេះ ចិន​មាន​ជម្លោះ​ទឹក​ដី​ជាមួយ​ប្រទេស​ជិត​ខាង​របស់​ខ្លួន​រួមមានប្រ​ទេស​ជប៉ុន​នៅ​ក្នុងសមុទ្រ​ចិន​ខាង​កើត​និងវៀត​ណាមនិង​ហ្វី​លីពីន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

ហើយ​ជម្លោះ​ព្រំដែន​របស់​ចិន​ជាមួយ​ប្រទេស​ឥណ្ឌា​កំពុង​រីកកាន់​តែ​ធំ​ឡើងៗ​ ខណៈ​ដែល​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​កោះ​តៃវ៉ាន់​ដែល​ជាយូរយា​ណាស់​មក​ហើយ​ត្រូវ​បាន​គេ​ចាត់​ទុកជា​ខេត្ត​ធ្វើ​តាម​អំពើ​ចិត្ត​នោះ​កំពុង​កាន់​តែ​យ៉ាប់​យ៉ឺន​ឡើងៗ​ដែរ។

នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សន្ទរកថា​របស់​លោក​ស៊ី​ហើយ​និង​ការ​ប្រើ​ប្រាស់​របស់​កងទ័ព​រំដោះប្រជា​ជន​នូវ​ទីដៅ​ដែល​មាន​ទំហំ​ដូច​ទី​ដៅ​ពិត​ប្រាកដ​ដោយ​រួម​បញ្ចូល​ទាំង​វិមាន​ប្រធានា​ធិបតី​របស់​កោះ​តៃ​វ៉ាន់​ក្នុង​អំឡុងសមយុទ្ធ ​គណបក្ស​ប្រជា​ធិបតេយ្យ​ជឿន​លឿន​ដែល​ជា​គណ​បក្ស​កាន់​អំណាច​របស់​កោះ​តៃ​វ៉ាន់​បាន​និយាយកាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​ថា៖ «ការ​ប្រើ​ប្រាស់ភាសា​បំភិត​បំភ័យ​ណា​មួយ​នឹងធ្វើ​ឲ្យ​លែង​មានភាព​ជិត​ស្និទ្ធ​ជាមួយ​ចិន​ពី​ចិន​តៃ​វ៉ាន់​ដែល​នឹង​ធ្វើឲ្យ​គ្រោះ​ថ្នាក់​ដល់​សន្តិភាព​និង​ស្ថិរភាព​ច្រកសមុទ្រ​តៃ​វ៉ាន់‍»។

​ចិន​ក៏​មើល​ឃើញ​ដែរ​ថា ​សហរដ្ឋ​អាមេរិក​ជា​សត្រូវ​ទី១​ដែល​ជា​រឿយៗ​ចិន​ចោទ​ប្រកាន់​ថាបាន​ចូល​រួម​កម្លាំង​ជាមួយ​ប្រទេស​ម្ព័ន្ធ​មិត្ត​នានា​ដូចជា​ជប៉ុន​និង​ប្រទេស​អូស្រ្តាលី​ដើម្បី​ប៉ុនប៉ងផ្តួល​រំលំ​ការ​ដឹកនាំ​ដោយ​គណបក្ស​តែ​មួយ​នៅ​ក្នុង​ប្រទេស​ចិន។

លោក Lam បាន​និយាយ​ថាថ្វី​បើ​ការ​ខំ​ប្រឹងប្រែងរបស់​ចិន​ដើម្បី​តាម​ឲ្យ​ទាន់​ការ​អភិវឌ្ឍ​ខាង​យោ​ធារបស់​សហរដ្ឋ​អាមេរិក​ក៏ដោយ ​ពួក​អ្នក​ជំនាញ​ជឿជាក់​ថា ​ចិននៅ​ក្រោយ​សហរដ្ឋ​អាមេរិកពី​១៥​ទៅ​២០​ឆ្នាំ​នៅ​ក្នុង​សមត្ថភាព​ខាង​ប្រយុទ្ធ។

ប្រែសម្រួល​ដោយជឹង ​ប៉ូជីន

XS
SM
MD
LG