ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានា​ធិបតីត្រាំ​​ប្រហែល​ដាក់គំនាប​លើ​ប្រទេស​ចិន​លើ​ពាណិជ្ជកម្ម​និង​ប្រទេស​កូរ៉េខាង​ជើង


លោក Matt Nichols ព្យាយាម​សង្គ្រោះ​ផ្ទះ​របស់​គាត់​នៅ​ពេលដែលអគ្គិភ័យ​​ដែល​កំពុង​ឆេះ​នៅ​ LNU Lightning Complex បាន​ឆាប​ឆេះ​ក្រុង Vacaville រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។
លោក Matt Nichols ព្យាយាម​សង្គ្រោះ​ផ្ទះ​របស់​គាត់​នៅ​ពេលដែលអគ្គិភ័យ​​ដែល​កំពុង​ឆេះ​នៅ​ LNU Lightning Complex បាន​ឆាប​ឆេះ​ក្រុង Vacaville រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិកដូណាល់ ត្រាំ ​នៅពេល​ឆាប់​ៗ​នេះ​ប្រហែល​ប៉ុនប៉ង​បង្កើន​ការ​ដាក់​សម្ពាធ​លើ​ប្រទេស​ចិន​ដើម្បី​ធ្វើ​ឲ្យ​ផ្លាស់​ប្តូរ​ការ​ធ្វើ​ពាណិជ្ជ កម្ម​របស់​ខ្លួន​ហើយ​នឹង​កិច្ចការ​កាន់​តែ​ច្រើន​ឡើង​ថែមទៀត​ដើម្បី​បញ្ឈប់កម្មវិធី​អាវុធ​នុយក្លែអ៊ែ​ររបស់​កូរ៉េខាង​ជើង។

របាយការណ៍ក្នុង​កាសែត Financial រាយការណ៍​ថា ​លោក​ប្រធានា​ធិបតី​ត្រាំ ​អាច​ចុះ​ហត្ថលេខា​លើ​សេចក្តី​បញ្ជា​មួយ​នៅ​ពេល​ឆាប់​ៗ​នេះ​ដែល​អាច​នៅ​ថ្ងៃ​សុក្រ​ដើម្បី​ចាប់​ផ្តើម​ស៊ើបអង្កេត​ពី​លក្ខខណ្ឌ​របស់​ចិន​ដែលឲ្យ​ក្រុមហ៊ុន​បរទេស​ចែក​រំលែក​ការសម្ងាត់​ខាង​បច្ចេក​វិទ្យា​ដើម្បី​ដោះដូរ​ឲ្យបានចូល​រកស៊ី​នៅ​ទីផ្សារ​របស់​ចិន។នៅទីបញ្ចប់ ​ការ​ស៊ើបអង្កេត​នេះ​អាចនាំ​ឲ្យមានការ​យក​ពន្ធលើ​ទំនិញធ្វើនៅ​ប្រទេស​ចិននាំ​ចេញមកកាន់​សហរដ្ឋ​អាមេរិកកាន់​តែ​ខ្ពស់​ឡើងដែល​ជា​ប្រទេស​មាន​សេដ្ឋ​កិច្ច​ធំជាង​គេ​បង្អស់​នៅ​ក្នុង​ពិភពលោក។ ពួក​អ្នក​ជំនាញ​ពាណិជ្ជកម្ម​ព្រមាន​ថា ចំណាត់ការ​នេះ​អាច​រំលោភ​ការតាំង​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្រោម​ច្បាប់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។

លោក Wilbur Ross រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​បាន​សរសេរ​កាល​ពី​ថ្មី​នេះ​ថា ​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ចិន ​រួមមាន​ការ​បង្ខំ​ឲ្យ​ផ្ទេរ​បច្ចេកវិទ្យា​ ជាការ​មិនត្រឹម​ត្រូវ ​ធ្វើ​ឲ្យ​ប៉ះពាល់ការ​នាំ​ចេញ​ទំនិញ​របស់​សហរដ្ឋ​អាមេរិក ​ហើយ​នឹង​ធ្វើ​ឲ្យ​មាន​ឱនភាព​ពាណិជ្ជកម្ម​៣៤៧​ពាន់​លាន​ដុល្លា​រ​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន។

ក្នុង​ពេល​ជា​បេក្ខជន​ប្រធានា​ធិបតី​លោកត្រាំ​បាន​រិះគន់​ប្រទេស​ចិន​យ៉ាង​ខ្លាំង​ពីរបៀប​ធ្វើ​ពាណិជ្ជកម្ម​របស់​ចិន។ លោក​ក៏បាន​និយាយ​ដែរថា ​ចិន​ដែលជា​ប្រ ទេស​ជិត​ខាង​របស់​កូរ៉េខាង​ជើង​និង​ជា​ដៃគូ​ពាណិជ្ជកម្មដ៏​សំខាន់​អាច​ធ្វើ​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​ដើម្បី​បញ្ឈប់​ការ​ខំ​ប្រឹងប្រែង​របស់​កូរ៉េខាង​ជើង​ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវអាវុធ​នុយក្លែអ៊ែរនិងកាំ​ជ្រួច​មីស៊ីល៕

XS
SM
MD
LG