ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​និយាយថា ​ការផ្ទុះ​​​នៅ​ជិត​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​បណ្តាល​មក​ផាវ


អ្នក​សារព័ត៌មាន​ថតរូប​​ទីតាំង​ផ្ទុះ​គ្រាប់បែក​នៅ​ខាងក្រៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ ២០១៨។
អ្នក​សារព័ត៌មាន​ថតរូប​​ទីតាំង​ផ្ទុះ​គ្រាប់បែក​នៅ​ខាងក្រៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ ២០១៨។

មន្រ្តី​ចិន​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់​នៅ​ក្នុង​ការផ្ទុះ​ដ៏​តូចមួយ​ដែល​បាន​កើត​មាន​ឡើង​នៅ​ខាង​ក្រៅ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ពេល​ថ្ងៃ​ត្រង់។

ប៉ូលិសនិយាយ​ថា ​បុរស​អាយុ​២៦​ឆ្នាំ​ម្នាក់ដែល​មាន​ឈ្មោះនាម​ត្រកូល​ថា Jiang មក​ពី​តំបន់ Inner ម៉ុងហ្គោលី​របស់​ចិនបាន​ធ្វើ​ឲ្យ​ផ្ទុះ​គ្រឿងផ្ទុះ​នៅ​ខាង​ក្រៅ​របង​ព្រំ​ដីនៅកាច់​ជ្រុងភាគ​អាគ្នេយ៍បរិវេណ​ស្ថាន​ទូតអាមេរិក។ សេចក្តី​ថ្លែង​ការណ៍របស់​ប៉ូលិស​បាន​ប្រាប់​ឲ្យ​ដឹងថា «ផាវ» បាន​ផ្ទុះ។ ក៏ប៉ុន្តែ ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក ​បាន​ពណ៌នា​ឧប ករណ៍​នោះ​ថា«ជាគ្រាប់​បែក»។

​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹងនៅ​ក្នុង​សេចក្តី​ថ្លែងថា «ក្រៅ​ពីការ​ផ្ទុះ​គ្រាប់​បែក ​មិនមាន​មនុស្ស​រងរបួសហើយ​ក៏មិនមាន​ការ​ខូច​ខាតទ្រព្យសម្បត្តិ​ស្ថាន​ទូតដែរ»។

ពួក​អាជ្ញា​ធរ​សន្តិសុខ​មិនបាន​ផ្តល់​ពីគោល​បំណង​នៃការ​ផ្ទុះ​នេះ​ទេ។ មន្រ្តី​រដ្ឋាភិ​បាល​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​អ្នកកាសែតមើលឃើញ​ថា ឧបទ្ទវហេតុ​នោះ​បណ្តាលមក​ពី​ជនដៃ​ដល់​ម្នាក់។

វីដេអូ​ដែល​បាន​ចុះ​ផ្សាយ​លើ​បណ្តាញ​ព័ត៌មាន​សង្គម​បង្ហាញ​ពីផ្សែង​យ៉ាង​ខ្លាំង​ចេញ​ពី​តំបន់​ដែល​មាន​ទំហំ​ជិត​កន្លះគីឡូម៉ែត្រ​នៅ​ព័ទ្ធ​ជុំ​វិញ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​នោះ។​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​២នាក់​ដែរ​ដែល​មាន​វត្តមានក្នុង​អំ​ឡុងនៃឧបទ្ទវហេតុ​នេះ​បាន​និយាយថា ​ពួកគេ​មាន​អារម្មណ៍​ថា ​មាន​ការញ័រ​រង្គើ​ក្នុង​ពេល​នៃ​ការ​ផ្ទុះ​នោះ។

ទោះ​បី ឧបទ្ទវ​ហេតុ​នេះទំនង​ជាតិចតួច​ក៏ដោយ ​ការផ្ទុះ​នេះ​បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​អន្តរជាតិ​ពី​ព្រោះ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​រក្សា​សន្តិសុខ​យ៉ាង​តឹងរ៉ឹង​នៅ​ក្នុង​សង្កាត់​ការទូត​នៅ​ក្នុង​រដ្ឋធានី​របស់​ចិន៕

XS
SM
MD
LG