ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Xi Jinping ត្រូវ​គេ​រំពឹង​ថា​នឹង​ត្រូវ​សមាជ​បក្ស​កុម្មុយនីស្ត​ចិន​ជ្រើសរើស​ឱ្យ​ធ្វើ​ជា​មេដឹកនាំ​បន្ត​ទៀត


រូបថត​ប្រធានាធិបតី​ចិន​លោក Xi Jinping ត្រូវ​បាន​គេ​ដាក់​បង្ហាញ​នៅ​សារមន្ទីរ​គណបក្ស​កុម្មុយនីស្ត​ចិន​នៅ​ទី​ក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២២។
រូបថត​ប្រធានាធិបតី​ចិន​លោក Xi Jinping ត្រូវ​បាន​គេ​ដាក់​បង្ហាញ​នៅ​សារមន្ទីរ​គណបក្ស​កុម្មុយនីស្ត​ចិន​នៅ​ទី​ក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២២។

សមាជ​គណបក្ស​កុម្មុយនីស្ត​លើក​ទី ២០ របស់​ប្រទេស​ចិន ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ ត្រូវ​គេ​រំពឹង​ថា​នឹង​ផ្ដល់​ឱកាស​ឱ្យ​ប្រធានាធិបតី​ចិន​លោក Xi Jinping ធ្វើ​ជា​ប្រធានាធិបតី​គ្រប់គ្រង​ប្រទេស​នៅ​អាណត្តិ​ទី ៣ ជា​ប្រវត្តិសាស្ត្រ​ជា​បន្ត​ទៀត។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ប្រសិនបើ​អ្វីៗ​គ្រប់​យ៉ាង​ដំណើរការ​ដូច​ការ​គ្រោង​ទុក នៅ​ចុង​សមាជ​គណបក្ស​កុម្មុយនីស្ត​ចិន​ដែល​ធ្វើ​ឡើង​ពីរ​ដង​ក្នុង​មួយ​ទសវត្សរ៍​នេះ លោក Xi Jinping ដែល​មាន​វ័យ ៦៩ ឆ្នាំ​រូប​នេះ​នឹង​ត្រូវ​បាន​គេ​ជ្រើសរើស​ជា​អគ្គលេខាធិការ​គណបក្ស​ជា​បន្ត​ទៀត ដោយ​ធ្វើ​ឱ្យ​លោក​ក្លាយជា​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ប្រទេស​ចិន​តាំងពី​សម័យ​លោក Mao Zedong ធ្វើ​ជា​ប្រធានាធិបតី​ចិន​មក។

សន្តិសុខ​ត្រូវ​បាន​បង្កើន​និង​រឹត​បន្តឹង​នៅ​ជុំវិញ​ទីលាន Tiananmen នៅ​ក្នុង​ទីក្រុង​ប៉េកាំង ដែល​នៅ​ទីនោះ​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ ប្រតិភូ​ជិត ២.៣០០ នាក់​មកពី​គ្រប់​ខេត្ត​នៅ​ក្នុង​ប្រទេស​ចិន​នឹង​មក​ចូលរួម​នៅ​ក្នុង​សមាជ​គណបក្ស​នេះ​នៅ​ក្នុង​សាល Great Hall of the People។

នៅ​ក្នុង​សមាជ​នេះ អ្នក​ចូលរួម​នឹង​ជ្រើសរើស​គណៈកម្មាធិការ​មជ្ឈិម​បក្ស​ដែល​មាន​សមាជិក​ចំនួន​ប្រហែល ២០០ នាក់ ដែល​សមាជិក​ទាំង​នេះ​នឹង​ជ្រើសរើស​គណៈកម្មាធិការ​ប្រតិបត្តិ​ដែល​មាន​សមាជិក ២០ នាក់ និង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស។

លោក Jean-Philippe Beja ដែល​ជា​អ្នក​សិក្សា​អំពី​ប្រទេស​ចិន​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា៖ «អ្វីៗ​ត្រូវ​បាន​រៀបចំ​ទុក​ជា​មុន​រួចរាល់​ហើយ ដោយសារតែ​សមាជ​នេះ​នឹង​មិន​ធ្វើ​ឡើង​នោះ​ទេ ប្រសិនបើ​ក្រុម​នានា​នៅ​ក្នុង​ជួរ​គណបក្ស​មិន​មាន​ការ​ឯកភាព​គ្នា»៕

XS
SM
MD
LG