ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការនាំចេញ​របស់​ចិន​នៅ​ខែមិថុនា​កើនលើស​ការព្យាករ​អំពី​តម្រូវការ


រូបឯកសារ៖ ស្រ្តីម្នាក់​ដែល​ពាក់ម៉ាស ដើរកាត់​ការដាក់​បង្ហាញ​​របស់​ក្រុមប្រឹក្សា​នាំចេញ​សណ្តែកសៀង​សហរដ្ឋ​អាមេរិក​ នៅឯ​ពិព័រណ៍​នាំចូល​អន្តរជាតិ​ចិន​នៅ​ទីក្រុង​ស៊ៀងហៃ កាលពី​ថ្ងៃព្រហស្បតិ៍ទី៥ ខែវិច្ឆិកា ឆ្នាំ២០២០។
រូបឯកសារ៖ ស្រ្តីម្នាក់​ដែល​ពាក់ម៉ាស ដើរកាត់​ការដាក់​បង្ហាញ​​របស់​ក្រុមប្រឹក្សា​នាំចេញ​សណ្តែកសៀង​សហរដ្ឋ​អាមេរិក​ នៅឯ​ពិព័រណ៍​នាំចូល​អន្តរជាតិ​ចិន​នៅ​ទីក្រុង​ស៊ៀងហៃ កាលពី​ថ្ងៃព្រហស្បតិ៍ទី៥ ខែវិច្ឆិកា ឆ្នាំ២០២០។

ការ​នាំចេញ​របស់​ចិន​ បាន​កើន​ឡើង​យ៉ាង​លឿនជាង​ការ​រំពឹង​ទុក​ក្នុង​ខែ​មិថុនា​ ដោយសារ​កំណើន​តម្រូវ​ការ​សកល​បណ្តាល​មកពី​ការ​បន្ធូរបន្ថយ​វិធាន​រឹតត្បិត​ទប់ទល់​ការ​រាតត្បាត​ជំងឺ​កូវីដ១៩​ និង​ការ​ចាក់​វ៉ាក់សាំង​ដែល​បន្ថយ​ការ​ឆ្លង​ និង​ការ​ពន្យារ​ពេល​សេវា​កំពង់​ផែ​ពាសពេញ​ពិភពលោក។​ នេះបើតាម​ទីភ្នាក់ងារ​សារព័ត៌មាន ​Reuters។​

ទិន្នន័យ​គយ​បាន​បង្ហាញ​នៅ​ថ្ងៃ​អង្គារ​ថា ​កំណើន​ការនាំចូល​ក៏លើស​ការ​រំពឹង​ទុក​ដែរ​ ទោះបី​ជា​ល្បឿន​បាន​ធ្លាក់​ចុះ​កាលពី​ខែ​ឧសភា​ ដោយ​សារ​តម្លៃ​កើនឡើង​បណ្តាល​មកពី​តម្លៃ​វត្ថុធាតុ​ដើម​ឡើង​ខ្ពស់។​ ដោយសារតែ​កិច្ចខិតខំ​ប្រឹងប្រែង​របស់រដ្ឋាភិបាលក្រុងប៉េកាំង​ក្នុងការ​ទប់ស្កាត់​ជំងឺ​រាតត្បាត​មាន​សភាព​តឹងតែង​ជាង​ដៃគូ​ពាណិជ្ជកម្ម​របស់​ចិន​នោះ ប្រទេសចិន​មាន​សន្ទុះ​សេដ្ឋកិច្ច​ងើប​ឡើងវិញ​រឹងមាំ ក្រោយពេល​មាន​ការធ្លាក់ចុះ​ដោយសារ​ជំងឺ​កូវីដ១៩ កាលពី​ប៉ុន្មានខែ​ដំបូង​នៃ​ឆ្នាំ២០២០។

ការ​នាំចេញ​គិត​ជាប្រាក់​ដុល្លារ ​បាន​កើន​ឡើង​៣២,២​ភាគរយ​នៅខែ​មិថុនា​ធៀបនឹង​ឆ្នាំមុន​ដែល​មាន​កំណើន​២៧,៩ ​ភាគ​រយ​កាលពី​ខែ​ឧសភា។​ ក្រុម​អ្នក​វិភាគ​ស្ទង់មតិ​ដោយ​ Reuters ​បាន​ព្យាករ​ថា​ មាន​កំណើន​២៣,១​ភាគរយ។​

លោក ​Louis Kuijs ​ប្រធាន​ផ្នែក​សេដ្ឋកិច្ច​អាស៊ី​នៃ​ក្រុមហ៊ុន ​Oxford Economics ​បាន​មាន​ប្រសាសន៍​ថា​ «ការ​នាំចេញ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​កើន​ឡើង​នាំ​នៅ​ក្នុង​ខែ​មិថុនា​ដោយ​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​ការ​បិទ​កំពង់ផែ​ Shenzhen​បណ្តោះ​អាសន្ន​ និង​ឧបសគ្គ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ដទៃ​ទៀត»។​

ពាណិជ្ជកម្ម​របស់​ប្រទេស​ចិន​រង​សម្ពាធ​ខ្លះ​នៅ​ក្នុង​ប៉ុន្មាន​ខែថ្មីៗ​នេះ​ ជាពិសេស​ដោយសារ​តែ​កង្វះខាត​ឧបករណ៍​អេឡិចត្រូនិក​សកល​ កង្វះខាត​ផ្នែក​ភស្តុភារ​ ​វត្ថុធាតុ​ដើម ​និង​ថ្លៃ​ដឹក​ជញ្ជូន​ថ្លៃ។​

ការ​បន្ធូរបន្ថយ​វិធាន​ការ​ទប់ទល់​ជំងឺកូវីដ១៩​ និង​ការ​ចាក់​វ៉ាក់សាំង​ទំនងជា​នាំ​ឱ្យ​មាន​កំណើន​យ៉ាងខ្លាំង​នូវ​តម្រូវការ​ទំនិញ​ចិន​នៅទូទាំង​ពិភពលោក។​

តួលេខ​នាំចេញ​ដ៏ខ្លាំង​កាលពី​ខែមុន​ បាន​បង្ហាញ​ពី​កំណើន​ការងារ​រោងចក្រ​រឹងមាំ​មួយ​ចំនួន​នៅ​បរទេស។​ ​សកម្មភាព​រោងចក្រ​នៅ​សហ​រដ្ឋ​អាមេរិក​ បាន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​នៅក្នុង​ខែ​មិថុនា​ ខណៈកំណើន​សេដ្ឋកិច្ច​នៅ​តំបន់​ប្រើប្រាក់​អឺរ៉ូ​បាន​កើន​ឡើង​លឿន​បំផុត​ក្នុង​រយៈ​ពេល​១៥​ឆ្នាំ​មក​នេះ។​

ទិន្នន័យ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា​ ការ​នាំចូល​បានកើន​ឡើង​ ៣៦,៧%​ ពី​មួយឆ្នាំ​ទៅមួយ​ឆ្នាំ​កាលពី​ខែ​មុន​ គឹ​លើស​ពី​តួលេខ​ព្យាករណ៍​៣០.០% ​ប៉ុន្តែ​ធ្លាក់​ចុះ​ពី​៥១,១% ​ក្នុង​ខែ​ឧសភា​ដែល​ជា​អត្រា​កំណើន​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​នេះ៕​

XS
SM
MD
LG