ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ចិន​បដិសេធ​​កិច្ចចរចា​ជា​ថ្មី​ជាមួយ​ស.រ.អា.​ដើម្បី​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម


លោក​អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្មចិន​ Wang Shouwen ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ការិយាល័យ​ព័ត៌មាន​ក្រុមប្រឹក្សា​រដ្ឋ នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨។
លោក​អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្មចិន​ Wang Shouwen ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ការិយាល័យ​ព័ត៌មាន​ក្រុមប្រឹក្សា​រដ្ឋ នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨។

ប្រទេស​ចិន​និយាយ​ថា​ មិន​អាច​ធ្វើ​កិច្ចចរចា​ពាណិជ្ជកម្ម​ជាមួយ​ស.រ.អា.​បាន​ទេនៅ​ពេល​មាន​ការ​យក​ពន្ធគយថ្មី​ថែម​ទៀត។​

ស.រ.អា.​បាន​ដាក់​កំហិត​ពន្ធគយ​លើ​ទំនិញ​ចិន​មាន​ទឹក​ប្រាក់​២០០រយ​ពាន់លាន​ដុល្លារ ហើយ​ពន្ធគយ​សងសឹក​ដាក់កំហិត​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​ទំនិញ​ស.រ.អា.​មាន​ទឹក​ប្រាក់​៦០ពាន់​លាន​ដុល្លារ បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ចន្ទ។​

លោក​អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្មចិន​ Wang Shouwen បាន​សួរ​ពួក​អ្នកកាសែត​នៅ​ក្នុង​ក្រុង​ប៉េកាំង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​តើ​កិច្ច​ចរចា​ណា​មួយ​អាច​ធ្វើ​កើត​នៅ​ពេល​នេះ​ដែល​រដ្ឋបាល​លោក Trump បាន​អនុម័ត «ការ​រឹតត្បិត​ទំហំ​ធំ» បែប​នេះ​ដែល​លោក​បាន​និយាយ​ថា​ដូចជា «យក​កាំបិត​ដាក់​ភ្ជាប់​នឹង​ក​នរណា​ម្នាក់»។ លោក​ Wang បាន​ដឹកនាំ​គណៈប្រតិភូ​ចិន​មួយ​មក​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​ធ្វើ​កិច្ចចរចា​ជុំ​ចុង​ក្រោយ​បង្អស់​រវាង​ភាគី​ទាំងពីរ​កាល​ពី​ខែ​សីហា។​

ពន្ធគយ​ស.រ.អា.​ថ្មី​មាន​ដាក់​លើ​ផលិតកម្ម​ធ្វើ​នៅ​ក្នុង​ប្រទេស​ចិន​រាប់ពាន់​មុខ​ដោយ​មាន​រួមប​ញ្ចូល​គ្រឿង​អេឡិចត្រូនិក ម្ហូប​អាហារ​ គ្រឿង​ឧបករណ៍ និង​សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ។ ​ពន្ធដារ​ថ្មីៗ​ទាំង​នេះ​ចាប់ផ្តើម​ចំនួន​១០ភាគ​រយ បន្ទាប់​មក​នឹង​ឡើង​ដល់​២៥ភាគ​រយនៅ​ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩។​ នៅ​ក្នុង​ចំណោម​វត្ថុ​ដែល​មាន​រួមបញ្ចូល​ក្នុង​ពន្ធគយ​ថ្មីៗ​របស់​ចិន​លើ​ផលិតកម្ម​ស.រ.អា.​មាន​ឧស្ម័ន​ធម្មជាតិ​រាវ​ផង​ដែរ៕

XS
SM
MD
LG