ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ប្តូរ​វេនប្រចាំ​ការ​កងទ័ព​នៅហុងកុង ​ខណៈ​មាន​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​ក្នុង​ទីក្រុង


រថពាសដែករ​បស់យោធាចិន​ប្តូរវេនប្រចាំការនៅកំពង់ផែ Huanggang កោះហុងកុង កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩។
រថពាសដែករ​បស់យោធាចិន​ប្តូរវេនប្រចាំការនៅកំពង់ផែ Huanggang កោះហុងកុង កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩។

​ទូរទស្សន៍​របស់​រដ្ឋ​បាន​បង្ហាញ​រូបភាព​នៃ​រថពាសដែក​ដឹក​កងទ័ព​និង​រថយន្តធំៗ​ចូល​ក្នុង​មូលដ្ឋាន​កងទ័ព បន្ទាប់​ពី​ធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន​ពី​ទីក្រុង Shenzhen។

ប្រទេសចិន​បាន​ដាក់​ពង្រាយ​កងទ័ព​មួយ​ក្រុមធំ​នៅក្នុង​មូលដ្ឋាន​កងទ័ព​របស់​ខ្លួន​មានទីតាំង​នៅ​ទីក្រុងហុងកុង​ ខណៈ​ដែនដី​មួយ​នេះ​កំពុង​ប្រឈម​វិបត្តិ​នយោបាយ​ដ៏​អាក្រក់​បំផុត​ ចាប់តាំង​ពី​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ចិន​វិញ​កាល​ពី​ឆ្នាំ១៩៩៧។

ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋស៊ីនហួរ បាន​ពណ៌នា​អំពី​ការដាក់​ពង្រាយ​កងទ័ព​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ថា​ជា​ការផ្លាស់ប្តូរ​វេន​របស់​កងកម្លាំង​និង​គ្រឿងបរិក្ខារ​នៅក្នុង​ភូមិភាគ​យោធា​របស់​កងទ័ព​រំដោះ​ប្រជាជន​នៅក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​មួយ​នេះ​ ដែល​តែងតែ​ធ្វើ​ឡើង​ជា​ប្រចាំ។

​ទូរទស្សន៍​របស់​រដ្ឋ​បាន​បង្ហាញ​រូបភាព​នៃ​រថពាសដែក​ដឹក​កងទ័ព​និង​រថយន្តធំៗ​ចូល​ក្នុង​មូលដ្ឋាន​កងទ័ព បន្ទាប់​ពី​ធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន​ពី​ទីក្រុង Shenzhen។

ជិតបីខែមក​នេះ​ ទីក្រុង​ហុងកុង​រង​ការវាយប្រហារ​យ៉ាង​ដំណំ​ដោយសារ​កំហឹង​បាតុកម្មហើយ​ជា​រឿយៗ​មាន​អំពើ​ហិង្សា​កើតឡើង​ ដែល​បាតុកម្ម​នេះ​ផ្តើម​ចេញ​ពីការ​ប្រឆាំង​នឹង​សំណើ​ច្បាប់​បត្យាប័ន​ដ៏ច​ម្រូងចម្រាស​ ប៉ុន្តែ​ក្រោយ​មក​បាតុកម្ម​ក៏​បាន​ទាមទារ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យពេញលេញ​ និង​ការស៊ើបអង្កេត​ឯករាជ្យ​មួយ​ទៅលើ​ភាពព្រៃផ្សៃ​របស់​ប៉ូលីស​ដែល​ត្រូវ​បាន​ចោទប្រកាន់។

ប៉ូលិស​ទីក្រុង​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​បាន​បដិសេធ​ថា​ ខ្លួន​មិន​បាន​ផ្តល់​ការអនុញ្ញាត​ឲ្យ​សកម្មជន​នៃ​ក្រុមរណសិរ្សសិទ្ធិមនុស្ស​បង្កើត​វេទិកា​ជួបជុំគ្នា​ទ្រង់ទ្រាយ​ធំ​មួយផ្សេង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ទេ ដោយ​លើកហេតុផល​អំពី​ការប៉ះទង្គិច​ហិង្សា​រវាង​ប៉ូលិស​បង្ក្រាប​កុបកម្ម​ និង​ក្រុម​បាតុករ​នៅ​អំឡុង​ពេលបាតុកម្ម​កាល​ពី​ចុង​សប្តាហ៍​មុន។

ប៉ូលិស​បាន​បាញ់​ឧស័ន្ម​បង្ហូរ​ទឹកភ្នែក​ និង​ចាញ់កាណុង​ទឹក​ទៅលើ​ក្រុមបាតុករ ដែល​បាន​បែកចេញ​ពី​ក្រុមធំ​នៃ​ក្បួន​បាតុកម្ម​សន្តិភាព។ បាតុករ​ខ្លះ​បាន​គប់ដុំថ្ម​ទៅ​លើ​ប៉ូលិស​ វាយពួកគេ​នឹង​ដំបង​ និង​បាន​បាញ់​សាប៊ូ​នៅលើ​ផ្លូវ​ឲ្យ​ប៉ូលិស​រអិលដួល។

បាតុកម្ម​ដែល​ត្រូវ​បាន​គ្រោង​ទុក​នៅ​ថ្ងៃសៅរ៍​ខាងមុខ​នេះនឹង​ធ្វើ​នៅ​ចំ​ខួប ៥ឆ្នាំ​ចាប់តាំង​ពី​ការបដិសេធ​របស់​រដ្ឋាភិបាល​ក្រុងប៉េកាំង​ចំពោះ​សិទ្ធិ​កាន់កាប់​ជា​សកលស​ម្រាប់​ទីក្រុងហុងកុង។ ក្រុមសកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ភ័យ​ខ្លាច​ថា​ ប្រទេសចិន​កំពុង​លុបបំបាត់​សេរីភាព​ជាមូលដ្ឋាន​ដែល​ពួកគេ​ធ្លាប់​មាន​ចាប់តាំង​ពី​អង់គ្លេស​បាន​ប្រគល់​ទឹកដី​ហុងកុង​ឲ្យ​ទៅ​ចិន​វិញ​កាល​ពី​ឆ្នាំ១៩៩៧មក៕

XS
SM
MD
LG