ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ចិន​ដក​តំណែង​ឧត្តមសេនីយ៍​១៤​នាក់ពីបទប្រព្រឹត្ត​អំពើពុករលួយ


រូបថតឯកសារ៖ ក្រុម​យោធា​ចិន​ ចាកចេញ​ពី​សាល​ប្រជុំ​ Great Hall of the People ក្រោយពី​ការ​បើក​អង្គប្រជុំ​លើ​ក​ទី​១៨​នៃ​សមាជ​របស់​បក្ស​កុម្មុយនិស្តចិន កាល​ពីថ្ងៃទី​៨ ខែ​វិច្ឆិកា​ ឆ្នាំ​២០១២

ផ្នែក​ផ្សាយ​ជា​ភាសា​ចិន​នៃ​វីអូអេ​បាន​ផ្សាយ​ថា​ បណ្តាញ​ផ្សាយ​ព័ត៌មាន​របស់​រដ្ឋ​នៃ​ប្រទេស​ចិន​បាន​និយាយ​ថា​ អាជ្ញាធរ​ចិន​កំពុង​ស៊ើប​អង្កេតនាយ​ទាហាន​១៤​នាក់​ក្នុង​បណ្តា​ពួក​នាយ​ទាហាន​ជាន់​ខ្ពស់​របស់​ខ្លួន ​ដោយ​មាន​រួម​បញ្ចូល​ទាំង​កូន​ប្រុស​របស់​អតីត​ឧត្តមសេនីយ៍​ជាន់​ខ្ពស់​ម្នាក់​ផងដែរ​ ពី​បទ​ជាប់​សង្ស័យ​ថា​ បាន​ប្រព្រឹត្ត​អំពើពុក​រលួយ។

ការ​ស៊ើ​ប​អង្កេត​នេះត្រូវ​បាន​ចាត់​ទុក​ថា​ ជាយុទ្ធនាការ​ថ្មី​បំផុត​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ក្នុង​ជួរ​កងទ័ព។ ​ព័ត៌មាន​នេះ​កើត​មាន​ទ្បើង​បួន​ខែ​ក្រោយ​ពី​លោក ​Xu Caihou ​អតីត​នាយ​ទាហាន​ជាន់​ខ្ពស់​ម្នាក់​របស់​ប្រទេស​ចិន​បាន​ទទួល​សារភាព​ថា​ លោក​បាន​ស៊ី​សំណូក«យ៉ាង​ច្រើន»​ ជាថ្នូរ​នឹង​ការ​ជួយ​ពួក​អ្នក​សូក​ឲ្យបាន​ទ្បើង​ស័ក្តិ។

លោក Luo Yuan អ្នក​ជំនាញ​ការយោធា​និង​ជា​អនុប្រធាន​ប្រតិបត្តិ​នៃ​សមាគម​ឧបត្ថម្ភ​ យុទ្ធសាស្ត្រ​ និង​វប្បធ៌ម​ចិន​បាននិយាយ​ថា​ អំពើ​ពុក​រលួយ​ជា​ឃាតករ​ធំ​បំផុត​នៃ​សមត្ថភាព​ប្រយុទ្ធ​របស់​ក្រុម​ទាហាន​ចិន​ដែល​គួរ​តែត្រូវ​ដាក់​ទណ្ឌកម្ម​ដើម្បី​ថែ​រក្សា​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​ល្អ​ប្រសើរ​របស់​ក្រុម​ទាហាន​ចិន៕

XS
SM
MD
LG