ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧត្តមសេនីយ៍​ជាន់ខ្ពស់​ចិន​រង​បទ​ចោទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ


(ឯកសារ) - ឧត្តម​សេនីយ៍ Xu Caihou គោរព​ភ្លេង​ជាតិ​ក្នុង​អំឡុង​ពីធី​ស្វាគមន៍​មួយ​នៅ​មន្ទី​បញ្ចកោន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។
(ឯកសារ) - ឧត្តម​សេនីយ៍ Xu Caihou គោរព​ភ្លេង​ជាតិ​ក្នុង​អំឡុង​ពីធី​ស្វាគមន៍​មួយ​នៅ​មន្ទី​បញ្ចកោន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។

បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​ចិន​រាយការណ៍​ថា ​មេបញ្ជាការនៃ​កងទ័ព​ដ៏​ធំ​បង្អស់​របស់​ពិភពលោក​ ឧត្តម​សេនីយ៍ Xu Caihou ​នឹង​ប្រឈម​តុលាការ​សឹកលើ​បទ​ចោទ​ប្រកាន់​ពុករលួយ។

លោក​ Xu ​អាយុ​៧១​ឆ្នាំ ​ដែល​បាន​ចូល​និវត្តន៍កាល​ពី​ឆ្នាំ​ទៅ​ ​រង​ការ​ចោទ​ប្រកាន់ពី​ការ​ទទួល​យក​សំណូកហើយ​បាន​ប្រើ​ប្រាស់​អតីត​តួនាទី​របស់​លោក​ជា​អនុប្រធាន​គណៈកម្មការ​យោធា​មជ្ឈឹម​ដើម្បី​តំឡើង​បុណ្យ​សក្តិ។

លោកបាន​រស់​នៅ​ក្រោម​ការ​ឃុំ​ឃាំង​ក្នុង​ផ្ទះអស់​រយៈ​ពេល​ជា​ច្រើន​ខែ។

លោក Xu ​ជា​មន្រ្តី​ជាន់​ខ្ពស់​បំផុត​ដែល​បាន​ទទួល​រងការ​បង្ក្រាប​ពី​ប្រធានាធិបតី​ចិន Xi Jinping ​លើបទ​ពុករលួយ។

​បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ​លោក Xu និង​មនុស្ស​៣​នាក់​ទៀត គឺ​លោក Jiang Jiemin អតីត​មេដឹកនាំ​និយតករ​ទ្រ​ព្យសម្បត្តិ​រដ្ឋចិន ​និង​លោក Li Dongsheng ​អតីត​អនុរដ្ឋ​មន្រ្តី​ក្រសួង​សន្តិសុខសាធារណៈ ​និង​លោក Wang Yongchun ​បាន​ត្រូវ​បណ្តេញ​ចេញ​ពី​គណបក្ស​កុម្មុយនិស្តចំពោះ​រឿង​ពុករលួយ៕

XS
SM
MD
LG