ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រួសារ​ត្រកូល​លី​​អាច​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​​ពិនិត្យ​ពី​បទ​ពុករលួយ​


រូបភាព​ឯកសារ៖ លោក​ស្រី Li Xiaolin កូន​ស្រី​អតីត​នាយករដ្ឋ​មន្រ្តី​ លី ផេង ចូល​រួម​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ។​
រូបភាព​ឯកសារ៖ លោក​ស្រី Li Xiaolin កូន​ស្រី​អតីត​នាយករដ្ឋ​មន្រ្តី​ លី ផេង ចូល​រួម​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ។​

ក្រុម​គ្រួសារ​របស់​អតីត​នាយករដ្ឋ​មន្រ្តី​ លី ផេង ​អាច​ស្ថិត​នៅ​ក្រោម​ការពិនិត្យ​កាន់​តែ​ខ្លាំង​ឡើង​នៅ​ឆ្នាំ​នេះ​ នៅ​ពេល​ដែល​គណៈកម្មការ​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​បង្វែរ​ការយក​ចិត្ត​ទុក​ដាក់​របស់​ខ្លួន​ទៅ​លើ​សហគ្រាស​ដែល​កាន់​កាប់​ដោយ​រដ្ឋ។

​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​គណៈកម្មការ​នោះ​បាន​និយាយ​ថា ​ខ្លួន​នឹង​ពិនិត្យ​មើលសហគ្រាស​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋនៅ​ឆ្នាំ​នេះ ​ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុក​រលួយរបស់​លោក​ប្រធានា​ធិបតី​ ស៊ី ជីង​ពីង។

​សកម្មភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ជា​ច្រើន ​បាន​ពាក់​ព័ន្ធក្រុម​ហ៊ុន​នានា​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​គ្រួសារ​របស់​អតីត​នាយករដ្ឋ​មន្រ្តី។

លោកស្រី​ Dai Qing ​ជា​អ្នក​វិភាគ​ឯក​រាជ្យម្នាក់​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​បាន​ប្រាប់ VOA ដែល​ផ្សាយ​ជាភាសាចិន​កុកងឺ​ថា ​ខណៈ​ពេល​ដែល​លោកស្រី​ Li Xiaolin ល្បី​ល្បាញ​ដោយ​សារ​ការនិយម​ស្លៀក​សម្លៀក​បំពាក់​ថ្លៃ​ៗ ​បាន​ជួយ​ធ្វើ​ឲ្យ​លោកស្រី​ក្លាយ​ជា​ទិស​ដៅ​ខ្លាំង​បំផុត។ ​គេ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា ​តើ​ការ​ស៊ើប​អង្កេត​នោះ​នឹងធ្វើ​យ៉ាង​ដូចម្តេច​ទេ។

លោកស្រី​និយាយ​ថា​៖ «បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ជានិច្ច​កាល​ផ្តោត​លើ​ផ្នែក​ដ៏​សំខាន់​បំផុត។ ​លោកស្រី​បាន​រុញ​ខ្លួន​ឯង​ទៅ​កាន់​ទីតាំង​នោះ ដូច្នេះ​បណ្តាញ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​មិន​ពិបាក​ជីក​កកាយ​ទេ។ ​ប្រសិន​បើ​លោកស្រី​មិន​សូវ​ចេញ​មុខ​មាត់​ទេ​នោះ​ បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ក៏​លំបាក​ក្នុង​ការ​ស្វែង​រក​ភស្តុតាក្រុម​គ្រួសារ​របស់​លោក​លី‍​ដែរ​»។

ឈ្មោះ​គ្រួសារ​ត្រកូល​លី ​ត្រូវ​បាន​ចុះ​ផ្សាយនៅ​ក្នុង​សារព័ត៌មាន​អន្តរជាតិ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ នៅ​ពេល​ដែល​មាន​ការបញ្ចេញ​ព័ត៌មាន​លេច​ធ្លាយ​ថា ​លោកស្រី​និង​ប្តី​របស់​លោកស្រី​បាន​ដាក់​ប្រាក់​ចូល​ក្នុង​ធនាគារ​ស្វីស​ប្រហែល​២​លាន​៥​សែន​ដុល្លានៅ​ចន្លោះ​ឆ្នាំ​២០០៦​និង​ឆ្នាំ​២០០៧។

​រឿង​ក្តី​ប្រឆាំង​អំពើ​ពុក​រលួយ​កាល​ពី​ពេល​មុន​ក្នុង​ប្រទេស​ចិន​បាន​ផ្តោត​លើ​លោក Zhou Yongkangអតីត​ប្រធាន​សន្តិសុខ​និង​បក្ស​ពួក​របស់​លោក៕

XS
SM
MD
LG