ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ប្រទេស​ចិន​​ប្រតិកម្ម​ដល់​ការ​ដក​ពន្ធ​គយ​២៥​ភាគ​រយ​លើ​ទំនិញ​ចិន​ដឹក​ជញ្ជូន​មក​លក់​ក្នុង​ស.រ.អា.


រូបឯកសារ៖ ស្ត្រី​ម្នាក់​ស្លៀក​ពាក់​ឯកសណ្ឋាន​មាន​ឡូហ្គោ​ក្រុមហ៊ុន​អាមេរិកាំង​ កំពុង​ជួយ​អតិថិជន​នៅ​ក្នុង​ហាង​លក់​ផ្លែប៉ោម​ ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាល​ពី​ថ្ងៃមីនា ២០១៨។
រូបឯកសារ៖ ស្ត្រី​ម្នាក់​ស្លៀក​ពាក់​ឯកសណ្ឋាន​មាន​ឡូហ្គោ​ក្រុមហ៊ុន​អាមេរិកាំង​ កំពុង​ជួយ​អតិថិជន​នៅ​ក្នុង​ហាង​លក់​ផ្លែប៉ោម​ ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាល​ពី​ថ្ងៃមីនា ២០១៨។

ប្រទេស​ចិន​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​ខ្លួន​បាន​ត្រូវ​បង្ខំ​ឱ្យ​ធ្វើ​ការ​សង​សឹក​ជា​ចាំ​បាច់​មួយ​ប្រឆាំង​នឹង​ស.រ.អា.​នៅ​ក្រោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដក​ពន្ធ​គយ​លើ​ទំនិញ​ចិន​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ។​

លោក​ប្រធានាធិបតី​ស.រ.អា. ដូណាល់ ត្រាំ​ បាន​ដាក់​កំហិតពន្ធ​គយ​២៥​ភាគ​រយ​លើ​ផលិត​កម្ម​ចិន​ជាង​៨០០​មុខ។​ ពន្ធ​គយ​នេះ​នឹង​ចូល​ជា​ធរ​មាន​នៅ​ថ្ងៃ​សុក្រ​នៅ​មួយ​នាទី​ក្រោយ​ពេល​ពាក់​កណ្តាល​អធ្រាត្រ​តាម​ពេល​វេលា​ក្នុង​រដ្ឋធានី​ វ៉ាស៊ីនតោន​ ដែល​ត្រូវ​នឹងម៉ោង​៤និង​១​នាទី​ព្រឹក​ម៉ោង​សាកល។

ប្រទេស​ចិន​បាន​រិះ​គន់​ដល់​ការ​សម្លុត​ខាង​ពាណិជ្ជកម្ម​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ ហើយ​បាន​ព្រមាន​ថា​ការ​ដក​ពន្ធគយ​បែប​នេះ​អាច​បណ្តាល​ឱ្យ​មាន​«ចលាចល​ក្នុង​ផ្សារ​សាកល»។

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ព្រមាន​ថា​ ខ្លួន​នឹង​សង​សឹក​យ៉ាង​ខ្លាំង​និង​ជា​បន្ទាន់​ដល់​ការ​ដក​ពន្ធ​គយ​ថ្មីៗ​លើ​ទំនិញ​ផលិត​ក្នុង​ប្រទេស​ចិន​មាន​ទឹក​ប្រាក់​៣៤​ពាន់​លាន​ដុល្លារ។​

ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ភាគី​ចិន​បាន​សន្យា​ថា​នឹង​មិន​ចាត់​វិធានការ​ដក​ពន្ធ​បន្ថែម​មុន​គេ​ទេ​ ក៏​ប៉ុន្តែ​ដើម្បី​ការពារ​អត្ថ​ប្រយោជន៍​សំខាន់​បំផុត​របស់​ប្រទេស​និង​ប្រជារាស្ត្រ​ចិន​បាន​ត្រូវ​បង្ខំឱ្យ​ធ្វើការ​សង​សឹក​ជា​ចាំ​បាច់៕

XS
SM
MD
LG