ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​​​បង្ហាញ​ពី​គោល​នយោបាយ​ពង្រីកផ្នែក​យោធា​


រូប​ភាព​ឯកសារ៖ រូប​ថត​ចេញ​ពី​បង្អួច​យន្តហោះ​យោធា​ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព​ទាម​ទារ​នា​ពេល​ថ្មីៗ​របស់​ចិន​ នៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក​នៅ​ប្រជុំ​កោះ​ Spratly ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ កាល​ពី​ថ្ងៃ​ទី​១១​ ខែ​ឧសភា​ ឆ្នាំ​២០១៥។
រូប​ភាព​ឯកសារ៖ រូប​ថត​ចេញ​ពី​បង្អួច​យន្តហោះ​យោធា​ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព​ទាម​ទារ​នា​ពេល​ថ្មីៗ​របស់​ចិន​ នៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក​នៅ​ប្រជុំ​កោះ​ Spratly ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ កាល​ពី​ថ្ងៃ​ទី​១១​ ខែ​ឧសភា​ ឆ្នាំ​២០១៥។

ប្រទេស​ចិន​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ខ្លួន​នឹងពង្រីក​ផ្នែក​យោធា​ជា​បន្ត​ទៀត​នៅ​ព្រំដែន​របស់​ខ្លួន​ រួម​មាន​ការ​ពង្រីក​នៅ​តំបន់​មាន​ជម្លោះ​នៅ​ឯ​សមុទ្រ ​ប៉ុន្តែ​ចិន​នៅ​តែ​ទទូច​ថា​ ខ្លួន​មិន​ចង់​ប្រឈម​មុខ​ជា​មួយ​នឹង​ប្រទេស​ជិត​ខាង​ណា​មួយ​ទេ។​

ក្នុង​ឯកសារ​គោល​នយោបាយ​មួយ គណៈ​រដ្ឋមន្រ្តី​របស់​ចិន​និយាយ​ថា​ កងទ័ព​រំដោះ​ប្រជាជន​ចិន​នឹង​ប្តូរ​យុទ្ធសាស្ត្ររបស់​ខ្លួន​ពី​ការការពារ​ខ្លួន​ខាង​ផ្លូវ​អាកាស​មក​យុទ្ធសាស្ត្រ​ការពារ​ផង​វាយ​លុក​ផង។​ យុទ្ធសាស្ត្រ​នេះ​នឹង​ផ្តោត​សំខាន់​លើ​ការការពារ​ដែន​សមុទ្រ។​

ឯកសារ​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ នៅ​ពេល​ប្រទេស​ចិននិង​ស.រ.អា.​មាន​ការប្រឈម​មុខ​គ្នា​ខាង​ពាក្យ​សម្តី​ អំពីការ​ដែល​ប្រទេស​ចិន​ចាក់​ដី​បង្កើត​កោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ ដោយ​បាន​បង្ក​ភាព​តានតឹង​ជាមួយ​ប្រទេស​មួយ​ចំនួន​ ដែល​បាន​ទាមទារ​ដែន​ទឹក​នៅ​តំបន់​នោះ។

រដ្ឋាភិបាល​ក្រុងប៉េកាំង​ ដែល​អះអាង​ថា​ដែន​សមុទ្រ​ស្ទើរ​តែ​ទាំងអស់​នៅ​ទីនោះ​ជា​របស់​ខ្លួន​នោះ​ បាន​ដាក់​ពាក្យ​តវ៉ា​ផ្លូវ​ការ​នៅ​សប្តាហ៍​នេះ​ក្រោយ​ពី​យន្តហោះសង្កេត​ការណ៍​របស់​ស.រ.អា.​ហោះ​ជិត​កោះ​ ដែល​ចិន​កំពុង​ធ្វើ​នៅ​ក្នុង​សមុទ្រ​ជិត​ប្រជុំ​កោះ​ Spratly ​នោះ៕

XS
SM
MD
LG