ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិនថា​ខ្លួនមិន​ចាប់អារម្មណ៍​ជ្រៀតជ្រែក​ការបោះឆ្នោត​សហរដ្ឋ​អាមេរិក​ទេ


រូបភាពឯកសារ៖ អ្នកនាំពាក្យក្រសួង​ការបរទេស​ចិន​លោក Geng Shuang ថ្លែង​ក្នុង​សន្និសីទប្រចាំថ្ងៃក្នុង​ក្រសួង​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ២០១៩។
រូបភាពឯកសារ៖ អ្នកនាំពាក្យក្រសួង​ការបរទេស​ចិន​លោក Geng Shuang ថ្លែង​ក្នុង​សន្និសីទប្រចាំថ្ងៃក្នុង​ក្រសួង​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ២០១៩។

ចិន​បាននិយាយ​កាល​ពីថ្ងៃ​ពុធ​ថា ខ្លួន មិនមាន​បំណង​ជ្រៀតជ្រែក​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ​នេះ ថ្វីបើ​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ បាន​អះអាង​ផ្ទុយ​ពីនេះ​ក៏​ដោយ។

លោក​ប្រធានាធិបតី​ត្រាំ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters កាល​ពីថ្ងៃ​ពុធ​ថា «ចិន នឹង​ធ្វើអ្វីៗ​ដែល​ខ្លួនអាច​ដើម្បី​ឲ្យខ្ញុំចាញ់​ការបោះឆ្នោត​នេះ។ ចិន​ពេញ​ចិត្ត​លោក Joe Biden គូប្រជែង​ខាងគណបក្ស​ប្រជាធិបតេយ្យ។ លោក​ត្រាំ បាន​និយាយ​ទៀត​ថា ចិន ចង់​ឲ្យ​លោក​ Biden ឈ្នះ​ដោយចិន​ជឿ​ថា លោក​ Biden នឹងបន្ធូរ​បន្ថយ​ការដាក់​សម្ពាធ​ដែល​លោកត្រាំ បានធ្វើ​លើរដ្ឋាភិបាល​ក្រុងប៉េកាំង​តាមរយៈ​ការយកពន្ធ​គយ​ពាណិជ្ជកម្ម​និង​មធ្យោបាយ​ផ្សេងៗ​ទៀត។

លោក Geng Shuang អ្នកនាំ​ពាក្យក្រសួង​ការបរទេស បាន​និយាយ​ថា​ «យើង​បាន​និយាយ​ម្តង​ហើយ​ម្តងទៀត​ជាច្រើន​លើក​ហើយ​ថា ការបោះ​ឆ្នោតសហរដ្ឋ​អាមេរិក ជាកិច្ចការ​ផ្ទៃ​ក្នុង​របស់​អាមេរិក។ ចិន មិន​បាន​ចាប់​អារម្មណ៍​យក​ចិត្ត​ទុក​ដាក់​ជ្រៀត​ជ្រែក​បញ្ហា​នេះ​ទេ។ គ្រប់​ពេល​ទាំង​អស់ យើង​សង្ឃឹម​ថា មនុស្ស​ក្នុង​សហរដ្ឋ​អាមេរិក នឹង​មិន​ទាញ​ចិន​ឲ្យ​ចូល​ក្នុង​នយោបាយ​បោះឆ្នោត​នោះ​ទេ»។

រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ត្រាំ បាន​ស្តី​បន្ទោស​ចិន​ចំពោះ​ការរាល​ដាល​ជាសាកល​នូវមេរោគ​កូរ៉ូណា​ដែល​បាន​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​ធ្លាក់​ចូល​ក្នុង​ការ​មិន​រីក​ចម្រើន​សេដ្ឋកិច្ច​ហើយ​មេរោគ​នោះ​បាន​ឆ្លង​មនុស្ស​ជាង​១លាន​នាក់​នៅ​ក្នុ​ង​សហរដ្ឋ​អាមេរិក​ដែល​មាន​ចំនួន​ច្រើន​ជាង​ប្រទេស​ណា​ទាំង​អស់​រហូត​មក​ទល់ពេល​នេះ។

លោក​ប្រធានាធិបតី​ត្រាំ បាននិយាយ​ក្នុងអំឡុង​នៃការ​សម្ភាសន៍​លោក បានស្វែង​រកជម្រើស​នានា​ដើម្បី​ស្តីបន្ទោស​រដ្ឋាភិបាល​ក្រុងប៉េកាំង​អំពីការរាល​ដាលជា​សាកល​នៃមេរោគ​កូរ៉ូណា ថ្វីបើ​ចិនទទូច​ថា ខ្លួន​បានឆ្លើយ​តបប្រកប​ដោយ​ប្រសិទ្ធិភាព​នៅក្នុង​ការផ្ទុះ​ឡើង​នូវមេរោគ​នោះ​ក៏​ដោយ៕

XS
SM
MD
LG