ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តៃវ៉ាន់​ជំទាស់​នឹង​ការ​ដែល​ចិន​ច្រានចោល​ព្រំដែន​សមុទ្រ​រវាង​តៃវ៉ាន់​និង​ចិន


អ្នកស្រី Tsai Ing-wen ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​មូលដ្ឋាន​មីស៊ីល​ការពារ​ដែន​អាកាស​ នៅ​ក្នុង​រូបភាព​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។
អ្នកស្រី Tsai Ing-wen ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​មូលដ្ឋាន​មីស៊ីល​ការពារ​ដែន​អាកាស​ នៅ​ក្នុង​រូបភាព​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។

នៅ​ថ្ងៃ​អង្គារ​នេះ កោះ​តៃវ៉ាន់​បាន​ទាមទារ​ឱ្យ​ប្រទេស​ចិន «ដក​ខ្លួន» និង​បាន​ចោទ​ប្រកាន់​ចិនថា​បាន​គំរាម​កំហែង​ដល់​សន្តិភាព បន្ទាប់​ពី​មន្ត្រី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ម្នាក់​បាន​ច្រាន​ចោលព្រំដែន​សមុទ្រ​ដែល​មាន​ការ​គោរព​ជា​ទូទៅ ក្រោយពី​មាន​ការ​លុក​លុយ​ចូល​ក្នុង​ព្រំដែន [របស់​តៃវ៉ាន់] កាល​ពី​ពេល​ថ្មីៗ​នេះ​មក។

រដ្ឋមន្ត្រី​ការ​បរទេស​តៃវ៉ាន់​លោក Joseph Wu បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង «ត្រឡប់​ទៅ​គោរព​តាម​ស្តង់ដារ​អន្តរជាតិ​បែប​ស៊ី​វិល័យ​វិញ» បន្ទាប់​ពីអ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​ម្នាក់​បាន​និយាយ​ថា មិន​មាន​បន្ទាត់​ព្រំដែន​កណ្ដាល​ខណ្ឌ​ចែក​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ «ដោយសារតែ​តៃវ៉ាន់​គឺ​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ប្រទេស​ចិន​ដែលមិន​អាច​កាត់ផ្ដាច់​បាន» មក។

លោក Wu បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ «បន្ទាត់​ព្រំដែនកណ្ដាល​គឺ​ជា​និមិត្តរូប​នៃ​ការ​ការពារ​ជម្លោះ​យោធា និង​ការ​រក្សា​សន្តិភាព​និង​ស្ថិរភាពនៅ​ច្រក​សមុទ្រតៃវ៉ាន់​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ការ​លើកឡើង​របស់​ក្រសួង​ការ​បរទេស​ចិន​នេះ​គឺ​ស្មើនឹង​ការ​បំផ្លាញ​ស្ថានភាពបច្ចុប្បន្ន»។

លោក Wu បាន​សរសេរ​នៅ​លើ Twitter ថា៖ «ខ្ញុំ​សូម​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ឱ្យ​ថ្កោលទោស​គណបក្ស​កុម្មុយនីស្ត​ចិន​សម្រាប់​ពាក្យ​ពេចន៍​ដ៏​គ្រោះថ្នាក់​និង​បង្កហេតុ​នេះ និង​អំពើ​ដែល​គំរាម​កំហែង​ដល់​សន្តិភាព។ ...ប្រទេស​ចិន​ត្រូវតែ​ដក​ខ្លួន»។

ប្រទេស​ចិន​ចាត់​ទុក​កោះ​តៃវ៉ាន់ជា​ទឹកដី​របស់​ខ្លួន ដែល​នឹង​ត្រូវ​បញ្ចូល​ទៅ​ក្នុង​ទឹកដី​ចិន​ដីគោក​វិញ ដោយ​កម្លាំង​យោធា​ប្រសិនបើ​ចាំបាច់ ទោះបីជា​តៃវ៉ាន់​មាន​ស្វ័យភាព​គ្រប់គ្រង​ទឹកដី​របស់​ខ្លួន​អស់​រយៈពេល​ជាង ៧ ទសវត្សរ៍​មក​ហើយ​ក៏ដោយ។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បង្កើន​សម្ពាធ​លើ​ដែន​កោះ​ប្រជាធិបតេយ្យ​នេះ ចាប់​តាំង​ពី​ពេល​ដែល​អ្នកស្រី Tsai Ing-wen ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​តៃវ៉ាន់​កាល​ពី​ឆ្នាំ ២០១៦ មក។ អ្នកស្រី Tsai Ing-wen មិន​យល់​ស្របនឹង​ទស្សនៈ​ដែល​ថា តៃ​វ៉ាន់​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន​នោះ​ទេ៕

XS
SM
MD
LG