ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថវិកា​យោធា​របស់​ចិន​និង​ការ​កំណត់​អាណត្តិ​ប្រធានា​ធិបតី​ស្ថិត​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​នៅ​ក្នុង​ជំនួប​នយោបាយ​ប្រចាំ​ឆ្នាំ


លោក​ប្រធានាធិបតី ស៊ី ជីនពីង ចូលរួម​ពិធី​បើក​សន្និសីទ​ពិគ្រោះ​យោបល់​នយោបាយ​របស់​ពលរដ្ឋ​ចិន ឬ Chinese People's Political Consultative Conference នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី ស៊ី ជីនពីង ចូលរួម​ពិធី​បើក​សន្និសីទ​ពិគ្រោះ​យោបល់​នយោបាយ​របស់​ពលរដ្ឋ​ចិន ឬ Chinese People's Political Consultative Conference នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨។

តើ​យោធា​របស់​ចិន​នឹង​ទទួល​បាន​ការ​បង្កើន​ថវិកាប៉ុន្មាន​​នៅ​ឆ្នាំ​នេះ​ជា​បញ្ហា​មួយ​នៃ​បញ្ហា​ជា​ច្រើន​ដើម្បី​ពិនិត្យ​មើល​នៅ​ពេល​ដែល​​ជំនួប​ខាង​នយោបាយ​​ថ្នាក់​កំពូល​ចាប់​ផ្តើម​នៅ​សប្តាហ៍​នេះ។​ ចំណុច​ដែល​ចាប់​អារម្មណ៍​នោះ​ដែរ​គឺ​សំណើ​ដែលនឹង​អនុញ្ញាត​ឲ្យ​ប្រធានាធិបតី​ ស៊ី ​ជីនពីង ​កាន់​អំណាច​គ្មាន​ពេល​កំណត់។ ​ចំណាត់​ការ​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល​ហើយ​ពួក​អ្នក​រិះគន់​ជជែក​ឲ្យ​ហេតុ​ផលថា ​ការណ៍​នេះ​អាច​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅលើ​កិត្យា​នុភាព​របស់​គណបក្ស​នៅ​ក្នុង​តំបន់​និង​នៅ​ឯ​បរទេស។ វីដេអូ​រឿង Glitzy​ ស្រដៀងគ្នា​នឹង​រឿងភាព​យន្ត​អាមេរិកាំង‍ឈ្មោះ​ Top Gun ​បាន​បញ្ជាក់​ពី​សមត្ថភាព​យន្ត​ហោះ​ចម្បាំង​របស់​ចិន​ដែល​ត្រូវ​បាន​គេ​ដាក់​បញ្ចាំង​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​លើ​បណ្តាញ​ព័ត៌មាន​របស់​រដ្ឋ​នៅមុន​​ជំនួប​នយោបាយ​នៅ​ឆ្នាំ​នេះ។

​របាយការណ៍​មួយ​ទៀត​ស្តី​ពីផ្នែក​មួយ​នៃ​សមយុទ្ធ​ក្នុងមហាសមុទ្រ​ឥណ្ឌា​ដែល​មានចំណង​ជើង​ថា «តើ​ដាវ​របស់​យើង​តម្រង់​ទៅ​ទី​ណា‍?» បាន​លើក​ពី​ការ​គាំទ្រ​ដល់កងទ័ព​ជើង​ទឹក។

នៅ​ពេល​ដែល​ក្រុម​ហ៊ុន​ខាង​ការពារ​ប្រទេស​បញ្ចុះ​បញ្ចូល​ឲ្យ​មានការ​ចំណាយ​ប្រាក់​កាន់​តែ​ច្រើន​ឡើង​ហើយ​យោ​ធា​បញ្ចេញ​សាច់​ដុំ​របស់​ខ្លួន ​បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​ចេញ​របាយការណ៍​២​នៅ​សប្តាហ៍​នេះ​អំពី​នាវា​ផ្ទុក​យន្តហោះ ដោយ​ធ្វើ​ឲ្យ​នាវា​ផ្ទុក​យន្តហោះ​នេះ​កាន់​តែ​ធំ​ឡើងនិង​បំពាក់​អាវុធ​នុយក្លែអ៊ែ។ ប្រទេស​ចិន​នៅ​ពេល​បច្ចុប្បន្ន​នេះ​មាន​តែ​នាវា​ផ្ទុក​យន្តហោះ​មួយ​គ្រឿង​គត់​ដែល​កំពុង​ដំណើរ​ការ។

លោក Bill Ide អ្នក​យក​ព័ត៌មាន​របស់​ VOA ​ប្រចាំ​នៅ​ទីក្រុង​ប៉េកាំងបាន​ថ្លែងថា៖​ «មេដឹកនាំ​គណបក្ស​កុម្មុយនិស្ត​ចិន​បាន​រក្សា​សេចក្តី​លម្អិត​នៃ​ថវិកា​ខាង​វិស័យ​ការពារ​ប្រទេស​ដោយ​សម្ងាត់​បំផុតជា​យូរ​យារ​ណាស់​មក​ហើយៗ​ភាគ​រយនៃ​ការ​ចំ​ណាយ​ប្រចាំ​ឆ្នាំ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ឯ​ជំនួប​របស់​សមាជ​ជាតិ​របស់ប្រជា​ជន​គ្រាន់​តែ​ជាថវិកា​មួយ​ផ្នែក​ប៉ុណ្ណោះ។​ ពួក​អ្នក​វិភាគ​ប្រាប់ VOA ថា​ការ​បង្កើន​ថវិ​កា​នៅ​ឆ្នាំ​នេះ ​អាច​មាន​ចំនួន​២​ខ្ទង់ គឺ​ប្រហែល​១០​ភាគរយ។ក្នុង​រយៈ​ពេល​២​ឆ្នាំ​កន្លង​មក​នេះ ​ការ​បង្កើន​ប្រាក់​ចំណាយដែលបញ្ចេញ​ឲ្យ​ដឹងប្រហែល​៧ភាគរយ‍»។

ក្នុង​អំឡុង​នៃ​ជំនួប​នៅ​ឆ្នាំ​នេះ ​សេចក្តី​លម្អិតកាន់​តែច្រើន​ថែមទៀត​អំពី​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំទី២​របស់​ពិភពលោក​នេះ ក៏​នឹង​ត្រូវចេញ​ផ្សាយ​ដែរ ​ក៏ប៉ុន្តែ ​មនុស្ស​ជា​ច្រើន​នឹង​ពិនិត្យ​មើល​យ៉ាង​ជិត​ដិត​ដល់​នូវ​របាយការណ៍​ការងារ​របស់​នាយករដ្ឋ​មន្ត្រី​ដើម្បី​មើលឃើញ​ថា​តើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​ឆ្លើយ​តប​ដល់​ការ​សម្រេច​ដែល​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ដោយ​រដ្ឋបាល​របស់​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ត្រាំ​ដើម្បីយក​ពន្ធ​យ៉ាង​ខ្លាំង​លើការ​នាំ​ចូលដែក​ថែបនិង​អាលុយមីញ៉ូមយ៉ាង​ដូចម្តេច។

​ចំណាត់​ការ​មួយ​ដែល​មនុស្ស​ខ្លះ​ជឿ​ជាក់​ថា ​ជា​ការបើក​ឲ្យ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​ធំ​២​របស់​ពិភពលោក​នេះ។

រដ្ឋាភិបាល​អន្តរជាតិ​និង​បណ្តា​ប្រទេស​ជិត​ខាង​ក្នុង​តំបន់​ក៏​នឹងពិនិត្យ​មើល​យ៉ាង​ដិត​ដល់ចំពោះការ​បញ្ជាក់​យ៉ាង​ច្បាស់​ស្តី​ពី​សំណើ​ដ៏​ចម្រូង​ចម្រាស់​ដើម្បី​ធ្វើវិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​របស់​ចិន​និង​ការ​បញ្ចប់​ការ​កំណត់​ការ​កាន់​អំណាច២​អំណាច​របស់​ប្រធានា​ធិបតី​ចិន។

ចំណាត់​ការដែល​នឹង​អនុញ្ញាត​ឲ្យ​ប្រធានា​ធិបតី​ស៊ី ជីនពីង​កាន់​អំណាច​គ្មាន​ពេល​កំណត់ ​បាន​បណ្តាល​ឲ្យ​មានការ​រិះគន់​តបតនៅ​លើ​បណ្តាញ​ប្រព័ន្ធ​អ៊ីនធឺណីត​នៅ​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស ​បណ្តាល​ឲ្យ​មានការ​តវ៉ា​ប្រឆាំង​នៅ​ក្នុង​ទីក្រុង​ហុងកុង ​ហើយ​កំពុង​បង្កើន​ការ​ព្រួយ​កង្វល់​ថា ការត្រួតត្រា​ដ៏​តឹងតែង​រួច​ទៅ​ហើយ​ទៅ​លើ​សង្គម​និង​ប្រព័ន្ធ​អ៊ីនធឺណិត​ប្រហែល​កាន់​តែ​អាក្រក់​ឡើង។

បណ្តាញ​ព័ត៌មាន​រដ្ឋ ​ច្រាន​ចោល​ចំណាត់​ការ​ដែល​មាន​ន័យថា ប្រធានា​ធិបតី​ស៊ី ​ជីនពីង នឹង​ក្លាយ​ជា​ប្រធានា​ធិបតី​អស់​មួយ​ជីវិត ​ក៏ប៉ុន្តែ ការ​ពិនិត្យ​ពិច្ច័យ​លើ​ប្រធាន​បទ​តាម​បណ្តាញ​ប្រព័ន្ធ​អ៊ីនធឺណិត​បាន​ធ្វើតិចតួច​ដើម្បី​ជួយ​បន្ធូរ​បន្ថយ​ការ​ព្រួយ​កង្វល់​ទាំង​នេះ៕

ប្រែ​សម្រួល​ដោយ​ជឹង ប៉ូជីន

XS
SM
MD
LG