ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សម្ភារៈ​ផ្នែក​យោធា​នឹង​បង្កើន​អំណាច​របស់​ចិន​ប្រឆាំង​នឹង​ប្រទេសផ្សេងៗ​នៅ​ដែន​សមុទ្រ


នាវា​ចម្បាំង Royal Australian Navy HMAS Adelaide របស់​អូស្ត្រាលី​ធ្វើ​ដំណើរ​ជាមួយ​នឹង​កង​ម៉ារីន​ហ្វីលីពីន​នៅ​ពេល​ពួកគេ​ធ្វើ​សមយុទ្ធ​រួម​គ្នា​នៅ​លើ​ឆក​សមុទ្រ Subic Bay នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។

មនុស្ស​ភាគ​ច្រើន​បាន​ទស្សន៍ទាយ​ថា ​ប្រទេស​ចិន​នឹងបង្កើន​អំណាច​ខាងយោធា​របស់​ខ្លួន​នៅ​ឆ្នាំ​ក្រោយ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដើម្បីទប់​ទល់​នឹង​ប្រទេស​ជប៉ុន ឥណ្ឌា​និង​សហរដ្ឋ​អាមេរិក​និង​រដ្ឋ​នានា​នៅ​តំបន់​អាស៊ី​ដែលជំទាស់​ប្រឆាំង​ការទាមទារ​ដែន​សមុទ្រ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

​ពួក​អ្នក​សិក្សា​ស្រាវជ្រាវ​ជឿថា ​ចិននៅទី​បញ្ចប់​នឹងបង្កើន​ការ​ស៊ើប​យកការណ៍​តាម​ប្រព័ន្ធ​រ៉ាដា​ហើយ​នឹង​អនុញ្ញាត​ឲ្យយន្ត​ហោះ​ចម្បាំង​ប្រើ​ប្រាស់​ប្រជុំ​កោះ​តូចៗ​សម្រាប់​ការ​ឈប់​សំចត។ ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​អាច​ប្រកាស​តំបន់ការពារ​ដែន​អាកាស​ឬមាន​គោលបំណង​ធ្វើ​ជាទី​កន្លែង​សម្រាប់​ត្រួតត្រា​ផ្លូវនាវា​ចរណ៍។

យោងតាម​លោក Oh Ei Sun សាស្ត្រាចារ្យខាង​ការសិក្សា​អន្តរជាតិ​នៅឯសាកល​វិទ្យាល័យ​ Nanyang ​នៃ​ប្រទេស​សិង្ហបុរី​បាន​និយាយថា គេ​សង្ឃឹម​ថា ​សហរដ្ឋ​អាមេរិក រួម​ជាមួយ​សម្ព័ន្ធ​មិត្ត​មហាអំណាច​ខាង​យោធា​ផ្សេងៗ​ទៀតដូចជា​ប្រទេស​ជប៉ុន​និងឥណ្ឌា នឹង​ចាក​ចេញ​បន្ទាប់​ពី​ពួកគេ​បាន​ហក់​ចូល​ក្នុង​ជម្លោះ​នៅ​ឆ្នាំ​នេះ។

វិទ្យាស្ថាន​តម្លាភាព​ផ្លូវនាវា​ចរណ៍​តំបន់​អាស៊ី​នៃ​មជ្ឈមណ្ឌល​សម្រាប់ការ​សិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ​បាន​ប្រាប់​ឲ្យ​ដឹងថា ប្រទេស​ចិន​នៅ​ឆ្នាំ​នេះ​បាន​ដាក់​បន្ថែម​ប្រព័ន្ធ​រ៉ាដា​នៅ​ប្រជុំ​កោះ Paracel ​និង Spratly។ អង្គការ​ដែល​មាន​ទីតាំង​នៅ​ក្នុងរដ្ឋ​ធានី​វ៉ាស៊ីនតោន​បាន​ប្រាប់​ឲ្យ​ដឹងថា ចិន​បាន​ស្ថាបនាតំបន់​ទុក​សម្ភារៈ​នៅ​ក្រោម​ដី ​អាគារ​រដ្ឋ​បាល​ហើយ​នឹង​ប្រព័ន្ធ​រ៉ាដា​ធំៗ។ ​ការ​សាងសង់​នោះ​មាន​ទំហំ​ប្រហែល​២សែន៩ម៉ឺន​ម៉ែត្រ​ការ៉េ៕

XS
SM
MD
LG