ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិនបានលុបចោលការបិទខេត្តហ៊ូបេ


រូបឯកសារ៖ បុរសម្នាក់ពាក់ម៉ាសនៅក្រុងវូហាន ខេត្តហ៊ូបេ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖ បុរសម្នាក់ពាក់ម៉ាសនៅក្រុងវូហាន ខេត្តហ៊ូបេ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។

ចិនបានលុបចោលការបិទខ្ទប់ខេត្តហ៊ូបេ ដែលនៅទីនោះ ការរាលដាលជាសាកលនូវមេរោគកូរ៉ូណាបានចាប់ផ្តើម ខណៈដែលអង្គការសុខភាពពិភពលោកបានព្រមានថា សហរដ្ឋអាមេរិកអាចក្លាយជាកន្លែងផ្ទុះមេរោគកូរ៉ូណាដ៏ខ្លាំង។

និយាយរួម ចិនបានឃើញភាពប្រសើរឡើងយ៉ាងខ្លាំងក្នុងករណីមេរោគកូរ៉ូណា បន្ទាប់ពីអនុវត្តវិធានការតឹងតែងដែលមានន័យថា រក្សាមនុស្សឲ្យនៅផ្ទះនិងរារាំងការរាលដាលនៃមេរោគនេះ។ ក្រុមមន្រ្តីសុខាភិបាលចិនបានរាយការណ៍កាលពីថ្ងៃពុធម្ស៉ិលមិញថា មានករណីឆ្លងថ្មីចំនួន ៤៧ ករណីឆ្លងទាំងនោះស្ថិតក្នុងចំណោមមនុស្សដែលបានមកពីប្រទេសផ្សេងៗ។

សហរដ្ឋអាមេរិកបានឃើញការរាលដាលមេរោគកូរ៉ូណាយ៉ាងរហ័សក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយមានចំនួន៥ម៉ឺន៥ពាន់ករណីកាលពីព្រឹកថ្ងៃពុធ ដោយមានមនុស្សស្លាប់ជាង៧រយនាក់។

លោកស្រី Magaret Harris អ្នកនាំពាក្យអង្គការសុខភាពពិភពលោក បាននិយាយថា «សហរដ្ឋអាមេរិកមានការផ្ទុះឡើងយ៉ាងធំមួយ ហើយការផ្ទុះនោះនឹងមានទំហំធំណាស់»។

លោកស្រី Harris និយាយទៀតថា ៨៥ភាគរយនៃករណីឆ្លងថ្មីកាលពីថ្ងៃអង្គារគឺនៅក្នុងតំបន់អឺរ៉ុប ហើយ៤០ភាគរយនៃករណីមេរោគឆ្លងទាំងនោះគឺនៅក្នុងសហរដ្ឋអាមេរិក។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា លោកចង់ឃើញការបន្តជីវភាពរស់នៅធម្មតានៅក្នុងសហរដ្ឋអាមេរិកក្នុងរយៈពេលបីបួនសប្តាហ៍ទៀត ខណៈដែលក្រុមមន្រ្តីសុខាភិបាលនិយាយថា វាជាការឆាប់ពែកដើម្បីធ្វើដូចនេះនោះ ក៏ប៉ុន្តែទទូចឲ្យបន្តវិធានការដើម្បីរក្សាមនុស្សឲ្យនៅដាច់ពីគ្នា ការធ្វើដូច្នេះកុំឲ្យមេរោគនោះរាលដាល។

ព្រឹទ្ធសភាអាមេរិក កាលពីព្រឹកថ្ងៃពុធ បានបោះឆ្នោតលើសេចក្តីព្រាងច្បាប់ដែលមានទឹកប្រាក់២លានលានដុល្លារដើម្បីជួយផ្តល់ប្រាក់កម្ចីដល់ពាណិជ្ជកម្មខ្នាតតូច ​ផ្តល់ប្រាក់ឲ្យក្រុមគ្រួសារដែលពួកគេអាចចំណាយ និងផ្តល់ឧបរកណ៍សំខាន់ៗដល់ក្រុមគ្រូពេទ្យដែលកំពុងថែទាំអ្នកជំងឺផ្ទុកមេរោគកូរ៉ូណា៕

XS
SM
MD
LG