ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះ​អង្គ​ម្ចាស់ Charles នៃ​ចក្រភព​អង់គ្លេស​បាន​ធ្វើ​តេស្ត​ឃើញ​​មាន​ផ្ទុក​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី


រូបឯកសារ៖ ព្រះអង្គម្ចាស់ Charles នៃចក្រភពអង់គ្លេស ចូលរួមថ្ងៃបុណ្យជាតិប្រចាំឆ្នាំ នៅព្រះរាជវាំង Westminster Abbey នៅទីក្រុងឡុងដ៍ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០។

សេចក្តី​ថ្លែង​ការណ៍​មួយ​ កាល​ពី​ថ្ងៃ​ពុធ​បញ្ជាក់​ថា ព្រះ​អង្គម្ចាស់​ដែល​មាន​ព្រះជន្ម ៧១​ឆ្នាំ «បាន​ចេញ​រោគសញ្ញា​កម្រិត​ស្រាល» ប៉ុន្តែ​ព្រះអង្គ​មាន​សុខភាព​ព្រះកាយ​ល្អ​ប្រសើរ។

មហេសី​របស់​ព្រះ​អង្គ​ម្ចាស់ Charles គឺ​អ្នក​អង្គម្ចាស់ Camilla បាន​ធ្វើ​តេស្ត​ដែរ តែរក​ឃើញ​ថា​មិន​មានកូរ៉ូណាវីរុស​ថ្មី​នេះ​ទេ។

ព្រះអង្គ​ទាំង​ពី​រ​ កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​នៅ​ដាច់​ពី​គ្នា​ក្នុង​គេហដ្ឋាន​នៅ​ប្រទេស​ស្កុតឡែន។

សេចក្តី​ថ្លែងការណ៍​នោះ​ថា គេ​មិន​អាច​កំណត់​បាន​ថាព្រះ​អង្គ​បាន​ឆ្លង​វីរុស​នេះ​ដោយ​របៀប​ណា​នោះ​ទេ ដោយ​សារ​ព្រះអង្គ​បាន​ជួប​មនុស្សម្នា​ជាច្រើន​ពេលចូលរួម​ក្នុង​កម្មវិធី​ដ៏​ច្រើន​កន្លែង​ក្នុង​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ៕

XS
SM
MD
LG